Connect with us

ជីវិតកម្សាន្ដ

គេរិះគន់បំផ្លាញវប្បធម៌ ឯម រៀម ឆ្លើយតបថា អ្នកដៀលប្រមាថខ្លះ រកតែកងជើងអប្សរាម្ខាងដាក់តាំងផ្ទះគ្មាន

បានផុស

នៅ

បណ្ឌិត​ច្នៃម៉ូដ​លោក ឯម រៀម ជា​ថ្មី​ម្តង​ទៀត​បាន​ចេញ​មុខ​​ឆ្លើយតប​ទៅកាន់​ការ​រិះគន់​របស់​មហាជន​ខណៈ​មាន​មតិ​មួយ​ចំនួន​ចាត់​ទុក​ថា ឯម រៀម បាន​នឹង​កំពុង​បំផ្លាញ​​វប្បធម៌​ដ៏​ផូរផង់​របស់​ខ្មែរ។ ជា​ការ​ឆ្លើយ​តប​លោក ឯម រៀម លើក​ឡើង​ថា អ្នក​​ដៀល​ប្រមាថ​ខ្លះ​រក​តែ​កង​ជើង​អប្សរា​ម្ខាង​ដាក់​តាំង​នៅផ្ទះ​គ្មាន​ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេ​កត់​សម្គាល់​ថា អ្នក​ច្នៃ​ម៉ូដ​ល្បី​ឈ្មោះ​លោក ឯម រៀម ថ្មី​ៗនេះ​បាន​រង​ការ​​រិះគន់​យ៉ាង​ចាស់​ដៃ​ពី​​សំណាក់​មហាជន​ព្រម​​ទាំង​អ្នក​​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បន្ទាប់​ពី​លោក​បាន​​តុបតែង​​ខ្លួន​ប្លែក​ដោយ​ការ​ច្នៃ​គ្រឿង​អេឡិចត្រូនិច(រាជនីAI) ទៅ​ចូលរួម​កម្មវិធី​សម្ភោធ Mv បទ “ទេវរាជ” របស់​តារា​ចម្រៀង ទេព បូព្រឹក្ស។

ប្រាកដ​ណាស់​កន្លង​មក​ទោះ​បីរង​ព្រនង់​នៃ​ការ​រិះគន់​ជេរ​ប្រមាថ​ដូច​ទឹក​​បាក់​ទំនប់​ពី​សំណាក់​មហាជន​យ៉ាង​ណា​ក្តី​តែ​បណ្ឌិត​ច្នៃម៉ូដ ឯម រៀម ហាក់​មិន​ខ្វល់​ឡើយ​ ផ្ទុយ​ទៅវិញ​លោក​បែរ​ជា​ចាត់​ទុកថា ការរិះគន់ ឬជេរ ប្រមាថ​នោះ​ជារឿង​ធម្មតាព្រោះ​មិនមែនជាលើកទី១ ទេ​សម្រាប់​ខ្លួន។

លោក ឯម រៀម បាន​បញ្ជាក់​បន្ថែម​នៅព្រឹក​ថ្ងៃទី០៣ ខែ​មិថុនា ឆ្នាំ២០២៤ ទៅ​កាន់​អ្នករិះគន់​ថា «អ្នក​ខ្លះ​ដៀល​ជេរប្រមាថ ឯម រៀម អា​បំផ្លាញ​​វប្បធម៌​តែអត់​​មើល​ក្នុង​​ផ្ទះ​ខ្លួនឯង​រក​​តែកងជើង​អប្សរា​ម្ខាង​ដាក់​តាំងក៏គ្មាន កុំបាន​តែ​ដៀល​គេ​ទិញទៅ​កុំ​គ្រាន់​តែ​ស្រឡាញ់កុំគ្រាន់តែ Like ឬ Share ឬ​ស្លៀក​ថត​ផុស​អួត​គេ គឺ​ក្នុងផ្ទះ​បងប្អូនគួតែ​មានគ្រឿងសិល្បៈ​ខ្មែរ​​ខ្លះ​ដាក់តាំងផ្ទះ​ឲ្យកូនៗ​បាន​ស្គាល់​បើ​​ស្រឡាញ់ និង​ចូលចិត្តសិល្បៈ​និង​វប្បធម៌ខ្មែរទិញ​ទុក»។

គួររម្លឹកថា មហាជន និង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​​ច្រើន​បាន​ផ្ទុះ​​ការវែកញែក និង​រិះគន់​យ៉ាងចាស់ ដៃ​លើ​សកម្មភាព​អ្នក​ច្នៃម៉ូដ​លោក ឯម រៀម ដែល​បាន​គ្រង​គ្រឿង​អេឡិចត្រូនិក​ទៅ​ចូលរួម​កម្មវិធី​ធំ​ដែលមាន ការ​ចូលរួម​ពី​សំណាក់​តារា​ប្រុស-ស្រីល្បី​ៗជាច្រើន​នាក់​ខណៈ​អ្នកចូលរួមសុទ្ធសឹង​តែតុបតែងខ្លួន​ស្លៀក​សំលៀកបំពាក់​សម័យ​បុរាណ​យ៉ាងលេចធ្លោគ្រប់ទម្រង់៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម