Connect with us

សេដ្ឋកិច្ច

​ក្រុមហ៊ុនកែច្នៃស្វាយចន្ទី Ample ដាក់ផែនការនាំទៅអាមេរិក ​អឺរ៉ុប និងចិន

បានផុស

នៅ

ក្រុមហ៊ុន Ample Agro Product ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​លើ​ផលិតកម្មស្វាយចន្ទី មានសមត្ថភាព​ផលិតស្វាយចន្ទីប្រមាណ ១ ០០០ តោន ​ក្នុងមួយឆ្នាំមានផែនការនាំចេញទៅកាន់ទីផ្សារអាមេរិក និងអឺរ៉ុប ខណៈដែលតម្រូវការកំពុងមានកំណើន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកស្រី ឡេង សុខហ៊ាង ប្រធានផ្នែកទីផ្សារ ​មានប្រសាសន៍ថា ក្រុមហ៊ុន Ample Agro Product មានរោងចក្រកែច្នៃស្វាយចន្ទីពាក់កណ្ដាលសម្រេច នៅខេត្តកំពង់ធំ និងរោងចក្រកែច្នៃផលិតផល​សម្រេចនៅរាជធានីភ្នំពេញដែល​ ក្រុមហ៊ុននេះ ​មានសមត្ថភាពផលិតគ្រាប់ស្វាយចន្ទីបាន ៥ តោន ក្នុងមួយថ្ងៃ ​និង ១ ០០០ តោន ក្នុងមួយឆ្នាំ ​ហើយអាចនឹងផលិតបានគុណនឹង ៣ ប្រសិនបើ​មាន​តម្រូវការបញ្ជាទិញច្រើន។​

បើតាម អ្នកស្រី ឡេង សុខហ៊ាង នៅឆ្នាំ ២០២៤នេះ ទីផ្សារស្វាយចន្ទី មានការគាំទ្រច្រើន ​ហើយ​ក៏មានការ​សហការពីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានគាំទ្រលើវិស័យ​ឯកជន ខណៈការនាំចេញផលិតផលសម្រេចទៅទីផ្សារអន្តរជាតិក៏មានសន្ទុះ។

ក្រុមហ៊ុន អ្នកស្រី​នាំចេញទៅកូរ៉េ ជប៉ុន ​និងអូស្ត្រាលី ហើយអនាគត ​ក្រុមហ៊ុនកំពុងសម្លឹងមើលការ​នាំ​ចេញទៅ សហ​គមនអឺរ៉ុប សហរដ្ឋអាមេរិក អង់គ្លេស ​និងចិន។

នៅក្នុងរយៈពេល៥ខែឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅសម្រេចបាន ៧១ ម៉ឺន ៦ ពាន់តោន ​ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន ៦៦ ម៉ឺន ៧ ពាន់តោន ​កើនឡើងជាង ៣០ ភាគរយ ​បើប្រៀប​ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ​ដែលគិតជាទឹកប្រាក់ចំនួន ៨៥១ លានដុល្លារ។ នេះបើតាមរបាយការណ៍​របស់​សមាគមស្វាយចន្ទីកម្ពុជា។

​លោក អួន ស៊ីឡុត ​ប្រធានសមាគមស្វាយចន្ទីកម្ពុជា ​បានឱ្យដឹងថា ​ទំហំផ្ទៃដីដាំស្វាយចន្ទីកើនឡើង ខណៈតម្លៃក៏កើន ​ដោយសារតែនៅទ្វីបអាហ្វ្រិកជួបបញ្ហាអាកាសធាតុឡើងកម្ដៅ ដែលធ្វើឱ្យទិន្នផល​ស្វាយចន្ទី​ថយចុះ ហើយប្រទេសកូឌីវ័រ ដែលជាប្រទេសផលិតស្វាយចន្ទីជាប់​លេខ១​លើពិភពលោក​បានផ្អាក​ការនាំចេញគ្រាប់ស្វាយចន្ទីបណ្ដោះអាសន្ន​ដើម្បីផ្គត់ផ្គង់រោងចក្រ​កែច្នៃក្នុងស្រុក ទើបធ្វើឱ្យ​តម្លៃស្វាយ​ចន្ទីហក់ឡើង។​ បច្ចុប្បន្ន​តម្លៃគ្រាប់ស្វាយចន្ទីស្ងួត​ ជាមធ្យម ​អាចលក់បាន ១ ៧៣០ ដុល្លារក្នុងមួយតោន។

នៅឆ្នាំ ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារ​អន្តជាតិចំនួន ៦៥ ម៉ឺន ៦ ពាន់តោន ថយចុះ ៧.៦% គិតជាទឹកប្រាក់ចំនួន ៨៣៧ លានដុល្លារ បើប្រៀបធៀបឆ្នាំ ២០២២។ នេះបើតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា៕

អត្ថបទ៖ ឡេង ដេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ត្រាំ​ ​គិតដាក់ពន្ធ ២៥ ភាគរយ លើម៉ិកស៊ិក និងកាណាដា ​ចាប់ពីដើម​ខែកុម្ភៈ​

ព័ត៌មានជាតិ៧ នាទីutes មុន

ពលរដ្ឋសង្កាត់ផ្សារដេប៉ូទី ១ ស្នើ អាជ្ញាធរ ជួសជុលជង្ហុកផ្លូវ ២៣៧ ដែលបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ

ព័ត៌មានជាតិ១១ នាទីutes មុន

រដ្ឋអំពាវនាវដល់អ្នកប្រកបរបរក្នុងសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ចុះឈ្មោះឱ្យបានត្រឹមត្រូវដើម្បីទទួលបានអត្ថ​ប្រយោជន៍នានា

ព័ត៌មានជាតិ១៣ នាទីutes មុន

ខេត្ត​ស្វាយរៀង​ មាន​សណ្ឋាគារ​បើក​ដំណើរការ ៣៨ កន្លែង ប្រមូល​ផ្តុំ​ភាគច្រើន​នៅ​ក្រុង​ស្វាយរៀង​ និង​ក្រុង​បាវិត

ព័ត៌មានជាតិ១៨ នាទីutes មុន

សមាគមខ្មែរ ចិន ខេត្តបន្ទាយមានជ័យ ប្រកាស​តែងតាំងលោក ឆាន់ប៊ុន ម៉ាន់ ជាប្រធានក្នុងអាណត្តិទី៨

សន្តិសុខសង្គម២០ ម៉ោង មុន

ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថាក់ស៊ីន៖​ ក្រុមឆបោក​អនឡាញ​ប្រើ AI ត្រាប់សំឡេង​ លោក ដូណាល់ ត្រាំ​​ ឲ្យ​កូនស្រីលោក​វេរលុយទៅហុងកុង​​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ភាគពាយព្យ ថៃ រញ្ជួយដី ១៣លើក, ពលរដ្ឋភ័យតាំងពីយប់ ដល់ព្រឹក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សេដ្ឋកិច្ច២៤ ម៉ោង មុន

ការកក់បន្ទប់ស្នាក់នៅ មុនពេលបុណ្យចូលឆ្នាំចិន មិនទាន់មាន ខណៈអ្នកជំនាញអះអាងថា ជាទម្លាប់ប្រជា​ជនមិនចូលចិត្តកក់ទុកមុន

Sokha Hotels

ព័ត៌មានពេញនិយម