Connect with us

ព័ត៌មានអន្ដរជាតិ

ចិន នឹង​ប្រើ​កម្លាំង​បាយ បញ្ឈប់​​ការ​ទាមទារ​ឯករាជ្យ​របស់​តៃវ៉ាន់

បានផុស

នៅ

​ក្នុង​សុន្ទរកថា​ដ៏​ក្ដៅ​គគុក​នៅ​វេទិកា​សន្ដិសុខ​​​ប្រទេស​សិង្ហបុរី​កាល​ពី​ថ្ងៃ​​ទី​២​ ខែ​មិថុនា​កន្លង​ទៅ លោក Dong Jun បាន​​​ប្រកាស​​ក្ដែងៗ​ថា យោធា​ចិន​បាន​ត្រៀម​ខ្លួន​រួច​រាល់​ជា​​ស្រេច ដើម្បី​​ប្រើ​កម្លាំង​បាយ​បញ្ឈប់​​ការ​ទាមទារ​​ឯករាជ្យភាព​របស់​កោះ​តៃវ៉ាន់។ លោក​​រដ្ឋមន្ត្រី​​ក្រសួង​ការពារ​ជាតិ​ចិន​រូប​នេះ ថា ប្រជាធិបតេយ្យ​​​​​​ពេញ​លេញ​របស់​តៃវ៉ាន់ គឺ​ជា​បញ្ហា​ស្នូល​របស់​​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

លោក Dong Jun រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Dong Jun បាន​អះអាង​ថា រដ្ឋាភិបាល​តៃវ៉ាន​នា​ពេល​បច្ចុប្បន្ន កំពុង​​ទេរ​ទៅ​រក​ភាព​ផ្ដាច់​ខ្លួន​កាន់​​តែ​ខ្លាំង ដោយ​ចង់​បំបាត់​ចោល​នូវ​អត្តសញ្ញាណ​ជា​ជនជាតិ​ចិន​របស់​ខ្លួន។ មន្ត្រី​​ជាន់​ខ្ពស់​រូប​នេះ បាន​បន្ត​ថា “អ្នក​ផ្ដាច់​ខ្លួន​និយម​ទាំង​នោះ កាល​ពី​ពេល​ថ្មីៗ​បាន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​បំភ្លៃ​ការពិត​ ដែល​បង្ហាញ​​ពី​ភាព​ក្បត់​សញ្ជាតិ​ចិន និង​ដូនតា​របស់​ពួក​គេ។ ពួក​គេ​នឹង​​ត្រូវ​ជាប់​ឈ្មោះ​លើ​បង្គោល​ភាព​អាម៉ាស​​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួកគេ។ នរណា​ក៏​ដោយ​​ឲ្យ​តែ​ហ៊ាន​​បំបែក​តៃវ៉ាន់​ពី​ចិន នឹង​ត្រូវ​កម្ទេច​ជា​បំណែកៗ​ ហើយ​​ទទួល​រង​ការ​​​ខូចខាត​ដោយ​ខ្លួន​ឯង”។

​​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Aljazeera, ជា​ការ​ឆ្លើយ​តប​នឹង​សេចក្ដី​ថ្លែងការណ៍​​មួយ​នេះ រដ្ឋាភិបាល​តៃវ៉ាន់ បាន​និយាយ​ថា ខ្លួន​​ពិត​ជា​មាន​សេចក្ដី​សោកស្ដាយ​ចំពោះ​​ការ​លើក​ឡើង​ដែល​មាន​លក្ខណៈ​បង្ក​រឿង និង​មិន​សម​ហេតុផល​យ៉ាង​​ដូច្នេះ។

លោក Lai Ching-te (រូបភាព៖ Reuters)

សូម​បញ្ជាក់​ថា ចិន​តែង​ទុក​​តៃវ៉់ាន់ ជា​អធិបតេយ្យ​ភាព​របស់​ខ្លួន ហើយ​​​មិន​បដិសេធ​នោះ​ទេ​ក្នុង​ការ​ប្រើប្រាស់​កង​កម្លាំង​ដើម្បី​​បង្រួប​បង្រួម​ចិន​តែ​មួយ។ កាល​ពី​ខែ​ឧសភា​កន្លង​ទៅ ចិន​បាន​ធ្វើ​សមយុទ្ធ​​២​ថ្ងៃ​ជាប់​គ្នា ជុំវិញ​កោះ​តៃវ៉ាន់ ក្រោយ​ពី​ការ​ប្រកាស​ឡើង​កាន់​តំណែង​ថ្មី​របស់​លោក Lai Ching-te ជា​មេ​ដឹក​​នាំ​​ដែន​កោះ​មួយ​នេះ។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ចាត់​ទុក​លោក​ Lai គឺ​ជា​ជន​ផ្ដាច់​ខ្លួន​និយម ហើយ​សុន្ទរកថា​របស់​​លោក​គឺ​ជា​ការ​សារភាព​បង្ហាញ​​ពី​បំណង​ចង់​​ទាមទារ​​ឯករាជ្យ​​ឲ្យ​តៃវ៉ាន់ តាម​រយៈ​ការ​​ប្រើ​កម្លាំង​យោធា និង​ការ​​ពឹង​ផ្អែក​លើ​​កង​កម្លាំង​ពី​​អន្តរជាតិ។ កង​​ទ័ព​រំដោះ​ប្រជាជន​ចិន​ បាន​ជំទាស់​ដាច់​អហិង្កា​នឹង​​គោល​បំណង​នេះ ហើយ​ព្រមាន​​​នឹង​​ចាត់​វិធានការ​ប្រឆាំង​យ៉ាង​ខ្លាំង​ក្លា​បំផុត៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម