Connect with us

ព័ត៌មានជាតិ

កសិករស្រុកថ្មបាំង រកចំណូលបានពី ២ម៉ឺន រហូតដល់ ៣០ម៉ឺនដុល្លារ ពីការប្រមូលផលទុរេនឆ្នាំនេះ

បានផុស

នៅ

ប្រជាកសិកររស់នៅស្រុកថ្មបាំង ខេត្តកោះកុងបានទទួលចំណូលពីការលក់ទិន្នផលផ្លែទុរេននៅចម្ការខ្លួនចាប់ពី២ម៉ឺនដល់ទៅ ៣០ ម៉ឺនដុល្លារ ខណៈបរិមាណផ្លែហុចផលច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឆម លីប៊ុនថេង ប្រធានបណ្តុំកសិករដាំដុះទុរេ និងលោក សាត់ សាន ជាសមាជិកបណ្តុំអ្នកដាំដុះទុរេ ឃុំឬៃស្សីជ្រុំ បានរៀបរាប់ថា ពួកគាត់និយាយហាក់មិនអួតអាងអ្វីនោះទេ តែនេះធាតុពិតនៃជាការប្រឹងប្រែងពីការបង្កបង្កើនផលទុរេនតាមចម្ការនីមួយៗ របស់កសិកររស់នៅក្នុងមូលដ្ឋានស្រុកថ្មបាំងដែលចាប់អារម្មណ៍ការដាំដុះហូបផ្លែមួយនេះ។

តំណាងកសិករដាំទុរេទាំង២នាក់ដដែល បន្ថែមកាលពីថ្ងៃទី ២ ខែមិថុនាថា ឆ្នាំនេះ ទិន្នផលផ្លែទុរេនឆ្នាំនេះបានផ្តល់ផលល្អគួរសមដោយអាចកើនពី២០ទៅ៣០ភាគរយដែលជារូបមន្តសំខាន់ផ្នែកបច្ចេកទេសដាំដុះ ទោះបីជាមានការប្រែប្រួលអា​កាស​ធាតុក្តៅខ្លាំងក៏ដោយ។

ក្នុងមួយគ្រួសារ និងមួយចម្ការ មានតែដើមទុក២០ទៅ៤០ដើម ក៏មានចំណូលពី២ទៅ៣០ម៉ឺនដុល្លារដែរ ពីការលក់ទិន្នផលទៅកាន់ទីផ្សារ។

ប្រជាកសិករដាំទុរេត្រូវបានចងក្រងជាបណ្តុំកសិករមានជាង៣០គ្រួសារនៅក្នុងស្រុកថ្មបាំង ចំណែកឯទិន្នផលប្រមូលបានអាចកាត់លក់ជាសាច់ ឬមានឈ្នួញកណ្តាលមកម៉ៅយកទៅលក់នៅបណ្តារាជធានីខេត្តផ្សេងៗបន្តទៀត។ តែឆ្នាំនេះសង្កេតឃើញមានឈ្នួញមកពីប្រទេសថៃចុះមកទិញដល់ចម្ការរបស់ប្រជាកសិករផងដែរ។ សព្វថ្ងៃនេះ សឹងតែគ្មានទុរេនសម្រាប់លក់ជូនអតិថិជនផង។

កត្តាដែលនាំឱ្យជោគជ័យលើការដាំដុះផ្លែទុរេបានផលល្អ មានកត្តាចំនួន៤ធំៗ គឺទី១ យល់ដឹងពីការប្រើប្រាស់បច្ចេកទេសនៃការដាំដុះពិតប្រាកដ ទី២ មានអ្នកជំនាញប្រឹក្សាយោបល់ទី៣ បរិមាណទឹកគ្រប់គ្រាន់ និងទី៤ តាមដានពិនិត្យមើលការប្រែប្រួលអាកាសធាតុ។

ចំណែកលោក ជ សត្ថា ជាអ្នកដំាទុរេម្នាក់ដែរនៅស្រុកថ្មបាំងលើកឡើងថា៖ «ចម្ការគាត់មានដើមទុរេ១៤០០ដើមលើទំហំ​ដី១០ហិចតា ដោយឆ្នាំនេះទិន្នផលបានកើនគួរសមទៅតាមការពង្រីកផ្ទៃដីបង្កបង្កើនផល។ ទិន្នផលទុរេដែលប្រមូលមកពីចំការលក់នៅផ្ទះតែម្តង ត្រូវលក់ជាគីឡូក្រាមក៏លក់ ត្រូវលក់ជាការបកសាច់ក៏លក់តាមហ្នឹងមិនលក់ទៅទីផ្សារអ្វីទេ»។

លោក ជ សេដ្ឋា បន្តថា ទៅថ្ងៃមុខ លោកមានគម្រោងផ្ទៃដីដាំចំនួនជាង២ហិចតាទៀត ទើបផ្អាកសិន ព្រោះត្រូវការកម្លាំងពលកម្មច្រើន។

ផ្លែទុរេទុំ ដែលប្រជាកសិករស្រុកថ្មបាំងប្រមូលផលមានប្រភេទ៖ ម៉ាន់ថង ភួងម៉ូនី និងសូនី ជាដើម ក្នុងនោះផ្លែទុរេប្រភេទម៉ាន់ថង លក់ដាច់ជាងគេ គ្រាមានការបញ្ជាទិញច្រើនពីក្រុមឈ្នួញ និងអតិថិជនដែលនិយមពិសារទុរេ។

លោក ផង់ សុផាន់ណា មេឃុំឬស្សីជ្រុំ ទទួលស្គាល់ពីទិន្នផលទុរេប្រជាកសិករឆ្នាំនេះផ្តល់ល្អគួរសម តាមរយៈការប្រឹងប្រែងថែទាំលើការដាំដុះយ៉ាងយកចិត្តទុកដាក់ ថ្វីត្បិតមានការអាកាសធាតុក្ដៅខ្លាំងក៏ពិតមែន។

បើតាមលោកមេឃុំឬស្សីជ្រុំ ឥឡូវនេះក្នុងមូលដ្ឋានរបស់លោក មិនសូវលំបាកដូចមុនទេ ព្រោះទើបតែទទួលបានផ្លូវកៅស៊ូប្រវែង១០គីឡូម៉ែត្រពីរាជរដ្ឋាភិបាលផ្តល់ជូនពលរដ្ឋងាយស្រួលចរាចរណ៍ធ្វើដំណើរ ពិសេសដឹកជញ្ជូនទិន្នផលកសិកម្មផ្សេងៗទៅកាន់ទីផ្សារបានឆាប់រហ័សប្រកបដោយសុវត្ថិភាពល្អ។

អាជ្ញាធរឃុំឬស្សីជ្រុំ ក៏ជំរុញលើកទឹកចិត្តដល់កសិករទាំងអស់បន្តប្រឹងប្រែងពង្រឹងសមត្ថភាព និងជំនាញបច្ចកទេសដាំដុះគ្រប់ប្រភេទឱ្យបានច្រើនបន្ថែមទៀត ដើម្បីទាញយកផលចំណេញមកវិញផ្គត់ផ្គង់ជីវភាពគ្រួសារកាន់តែរីកចម្រើន៕

អត្ថបទៈសិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

ព័ត៌មានអន្ដរជាតិ៣៩ នាទី មុន

​តើ​ក្រុមហេសបូឡា​​នៅ​លីបង់​ជានរណា និង​ ហេតុអ្វី​ត្រូវធ្វើសត្រូវ​ជាមួយអ៊ីស្រាអែល?​

ព័ត៌មានជាតិ៤១ នាទី មុន

តុលាការកំពូល បំភ្លឺអង្គហេតុ និងច្បាប់ ជុំវិញវិវាទដីធ្លីនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ព័ត៌មានជាតិ៤៩ នាទី មុន

ជំនឿ​កប់សពរួម​​ក្នុង​ព្រៃជនជាតិដើមភាគ​តិច​ខេត្ត​មណ្ឌលគិរីដាក់ពាងចំណាំំ ចែក​​​តាមឋានៈគ្រួសារ

សេដ្ឋកិច្ច៥១ នាទី មុន

លោក វង្សី វិស្សុត៖ ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិ​កាសំ​ខាន់​​ដើម្បី​ជំរុញ​សកល​ភាវូបនីយកម្ម និងសេរីភាវូបនីយកម្មនៃការធ្វើពាណិជ្ជកម្ម ​

Sokha Hotels

ព័ត៌មានពេញនិយម