ព័ត៌មានអន្ដរជាតិ
បិទសាលា ជម្លៀសប្រជាជនបន្ទាន់ ក្រោយផ្ទុះភ្នំភ្លើងនៅហ្វីលីពីន ព្រួសផេះកម្ពស់៥គីឡូម៉ែត្រពីដី
អាជ្ញាធរហ្វីលីពីន បានបញ្ជាឲ្យមានការជម្លៀសខ្លួនប្រជាជន ក្រោយពីកើតមានហេតុការណ៍ផ្ទុះភ្នំភ្លើង Kanlaon ដែលបានបង្កើតជាដុំពពកផេះខ្មៅខ្មួលខ្មាញ់ផ្ទៃពេញមេឃកម្ពស់ ៥គីឡូម៉ែត្រពីដី។ គ្រោះធម្មជាតិនេះ បានកើតឡើងកាលពីយប់ថ្ងៃចន្ទទី៣ ខែមិថុនាកន្លងទៅ ស្ថិតនៅក្រុង La Castellana ខេត្ត Negros ប្រទេសហ្វីលីពីន។
មន្ត្រីរដ្ឋាភិបាល បានព្រមានពីការធ្លាក់ផេះដ៏គ្រោះថ្នាក់ចុះពីលើមេឃ និងក្លិនស្ពាន់ធ័រដែលកើតចេញពីបន្ទុះភ្នំភ្លើង Kanlaon។ ទន្ទឹមនោះ ក៏មានការព្រមានបន្ថែមពីហានិភ័យនៃគ្រោះទឹកជំនន់ភ្លាមៗ លំហូរភក់កម្អែភ្នំភ្លើង និងគ្រោះថ្នាក់ជាយថាហេតុណាមួយ។ រដ្ឋាភិបាលហ្វីលីពីន ក៏ប្រកាសដែរអំពីលទ្ធភាពនៃការផ្ទុះឡើងម្ដងទៀតនៃភ្នំភ្លើង Kanlaon។
លោក Jose Chubasco Cardenas អភិបាលក្រុង Canlaon ក្នុងតំបន់ Negros Oriental បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅពេលកំពុងជម្លៀសប្រជាជនក្នុងសហគមន៍ចំនួន៤ ដែលនៅក្បែរកន្លែងបន្ទុះភ្នំភ្លើង ថា “សូមចូលទៅកាន់មជ្ឈមណ្ឌលជម្លៀសខ្លួនរបស់អ្នក ដោយមានការប្រុងប្រយ័ត្ន និងរៀបចំរបស់សំខាន់ៗដូចជាទឹក និងអាហារ”។ លោកអភិបាលបន្ថែមថា បច្ចុប្បន្នមានពលរដ្ឋជាង៧០០នាក់ហើយត្រូវបានជម្លៀសទៅទីកន្លែងសុវត្ថិភាព។
យ៉ាងណាមិញ ចំពោះតួលេខអ្នកស្លាប់ បាត់ខ្លួន ឬរងរបួស ពុំទាន់មានសេចក្ដីរាយការណ៍នៅឡើយទេ។
បន្ទុះភ្នំភ្លើងរយៈពេល ៦នាទី នេះ បានធ្វើឲ្យមានការបិទសាលារៀន និងកន្លែងធ្វើការនានានៅក្នុងទីក្រុង Canlaon ព្រមទាំងក្រុមហ៊ុនអាកាសចរណ៍ចំនួន៣ បានលុបចោលជើងហោះហើរចំនួន ៣២ នៅថ្ងៃអង្គារទី៤ ខែមិថុនា នេះ។
សូមបញ្ជាក់ថា ហ្វីលីពីន គឺជាប្រទេសមួយស្ថិតនៅក្នុងតំបន់ “រង្វង់ភ្លើង” ឬហៅថា “Ring of Fire” ដែលគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើងគឺជារឿងដែលការកើតឡើងជាញឹកញាប់។ តួយ៉ាងដូចជា ភ្នំភ្លើង Kanlaon ដែលជាភ្នំភ្លើងសកម្មមួយនៅហ្វីលីពីន ធ្លាប់បានផ្ទុះម្ដងរួចមកហើយកាលពីខែធ្នូ ឆ្នាំ២០១៧កន្លងទៅ៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ