Connect with us

ព័ត៌មានជាតិ

ព្រះមហាក្សត្រ ព្រះរាជប្រទាន សៀវភៅព្រះរាជសកម្មភាព តម្កល់ក្នុងបណ្ណាល័យទូទាំងប្រទេស

បានផុស

នៅ

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន សៀវភៅកម្រងរូបភាពស្តីពី “ព្រះរាជសកម្មភាព និងព្រះរាជសមិទ្ធផលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតឆ្នាំ២០២៣” ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា និងតម្កល់ទុកនៅក្នុងបណ្ណាល័យ នៃសាលាគរុកោសល្យ ទូទាំងប្រទេស។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង ពិធីប្រគល់ទទួលសៀវភៅព្រះរាជប្រទាននូវសៀវភៅកម្រងរូបភាព នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នេះ តាងនាមក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី តំណាងឱ្យ មន្ទីរអប់រំ យុវជន និងកីឡាទាំង ២៥ រាជធានី-ខេត្ត និងលោកនាយក លោកនាយករង នាយិកា-នាយិការង លោកគ្រូ-អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់ មានសេចក្តីរំភើបរីករាយយ៉ាងក្រៃលែងដែល ព្រះអង្គបានសព្វព្រះរាជហប្ញទ័យប្រោសប្រទាន នូវសៀវភៅកម្រងរូបភាពស្តីពី “ព្រះរាជសកម្មភាព និងព្រះរាជសមិទ្ធផលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតឆ្នាំ២០២៣”។

ពិធីប្រគល់នេះ ធ្វើឡើងតាមរយៈ ឧកញ៉ា មហាមន្រ្តី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង សរុបចំនួន ១ ២១០ ច្បាប់ ដើម្បីតម្កល់ទុកនៅក្នុងបណ្ណាល័យ នៃសាលាគរុកោសល្យចំនួន ២៤ និងវិទ្យាល័យចំនួន ៥៨១ (សរុបចំនួន ៦០៥ សាលា) នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា សម្រាប់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សសិក្សារៀនសូត្រឈ្វេងយល់ចំណេះដឹង អំពីព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

សាជាថ្មីម្តងទៀត តាងនាមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមថ្វាយអំណរព្រះរាជគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះព្រះរាជទានដ៏ឧត្តុង្គឧត្តមនេះ និងសូមថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អ បរិបូណ៌ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ និងព្រះប្រកបតែនឹងព្រះបរមសុខគ្រប់ប្រការ ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្ររបស់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រ កម្ពុជា ជាដរាបតរៀងទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទី មុន

ព្រលានសៀមរាប ទទួលជើងហោះហើរមួយថ្ងៃ ១៤-១៩ ជេីង ខណៈជើងហោះហើរមក​ពីថៃច្រើនជាងគេ

ព័ត៌មានជាតិ៣៩ នាទី មុន

លោក ស ថេត បញ្ជាឱ្យរឹតបន្តឹងច្បាប់ចរាចរណ៍ ខណៈ៦ខែ ឆ្នាំ២០២៤ គ្រោះថ្នាក់កើតឡើងជាង ១ពាន់ករណី

ព័ត៌មានជាតិ៤៣ នាទី មុន

ដូរអភិបាលខេត្តថ្មី, រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ឱ្យខេត្តព្រះសីហនុ បង្ក្រាបការឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស

កីឡា៥៦ នាទី មុន

ប្រធាន UEFA ថា EURO នារី ឆ្នាំ២០២៥ នឹងក្លាយជាព្រឹត្ដិការណ៍ធំបំផុត

ព័ត៌មានជាតិ១ ម៉ោង មុន

សហគមន៍​​ភូមិ​ទំព័រ​នៅវាលវែង អះអាង​បន្លែ​ដាំដុះ​ជុំវិញ​ផ្ទះ​មិន​ខ្វះទីផ្សារ ​ថែមទាំងលក់​បាន​ថ្លៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ធ្លាក់ភ្លៀងមួយម៉ោង ទីក្រុងហូជីមិញ ត្រូវទឹកជន់លិច ល្ហាចល្ហឹម

ព័ត៌មានជាតិ១៨ ម៉ោង មុន

កូនប្រុសលោកបណ្ឌិត គី សេរីវឌ្ឍន៍ ទទួលបានមេដាយមាស ពីការប្រឡងវិទ្យាសាស្ត្រ វ៉ាន់ដា អូឡាំព្យាដ ២០២៤

សន្តិសុខសង្គម២២ ម៉ោង មុន

បុរសអ្នកតខ្សែភ្លើងភ្ជាប់រ៉ឺម៉កដើម្បីការពារសត្វកណ្ដុរឡើងស៊ីបន្លែ តែត្រូវឆក់ក្មេងប្រុសម្នាក់ស្លាប់ចូលខ្លួនសារភាពកំហុស

សុខភាព២៤ ម៉ោង មុន

ប្រធានមន្ទីរពេទ្យគន្ធបុប្ផា៖ មិនមែន កុមារជិត ៧០០ នាក់ កើតជំងឺទឹកនោមផ្អែម ក្នុងឆ្នាំ២០២៤ ទេ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ព្យុះសង្ឃរា Beryl ដ៏កាចសាហាវ បង្កការបំផ្លិចបំផ្លាញធំធេង នៅ ការ៉ាប៊ីន

Sokha Hotels

ព័ត៌មានពេញនិយម