ព័ត៌មានជាតិ
ដឹងលម្អិតស្ថានភាពផ្លូវជាតិលេខ ១០ កំណាត់ណាបានចាក់កៅស៊ូ និងមិនទាន់ចាក់កៅស៊ូ ងាយស្រួលបើកបរពេលភ្លៀង
ខណៈផ្លូវជាតិលេខ ១០ ដែលត្រូវសាងសង់កាត់ឧបសគ្គមានពុះភ្នំ កាត់ជ្រោះដងព្រៃ មានទាំងការសាងសង់ស្ពានខ្ពស់ជាងគេនៅប្រទេសកម្ពុជាកម្ពស់ជាង ៧០ ម៉ែត្រផងនោះ ស្ថានភាពផ្លូវបច្ចុប្បន្ន មានកំណាត់ខ្លះបានឈានទៅចាក់កៅស៊ូ និងកំណាត់ខ្លះនៅបន្តជាគ្រួសក្រហមនៅឡើយ។
បើតាមមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា ក្នុងប្រវែងផ្លូវជាង ១៩០ គីឡូម៉ែត្រលើផ្លូវជាតិលេខ ១០ ចាប់ពីស្រុកសំឡូតខេត្តបាត់ដំបងដល់ខេត្តកោះកុង មានកំណាត់ខ្លះបានសម្រេចចាក់កៅស៊ូបញ្ចប់ ១០០% និងកំណាត់ខ្លះនៅជាក្រួសក្រហមកំពុងឈានទៅចាក់កៅស៊ូបន្តទៀត។
មន្រ្តីអ្នកនាំពាក្យបានបង្ហាញពីស្ថានភាពផ្លូវដែលបានចាក់កៅស៊ូ និងកំណាត់នៅជាគ្រួសក្រហម៖
1 – pk 0 ( សំឡូត) ដល់ pk 60 ( ក្រពើពីរ) : កៅស៊ូ
2 – pk 60 to pk 85 : ក្រួសក្រហម
3- pk 85 to pk 112 ( អូរសោម ): កៅស៊ូ
4- pk 112 to pk 130 : ក្រួសក្រហម ( អាចមានរអិលបន្តិចបន្ទួច ពេលភ្លៀងលើកំណាត់ខ្លះៗ )
5 – pk 130 to pk 160 :កៅស៊ូ
6- pk 160 to pk 175 : ក្រួសក្រហម
7- pk 175 to pk 198 ( កោះកុង) : កៅស៊ូ
យ៉ាងណាមិញ លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យកម្ពុជាថ្មីដឹងថា ទោះបីកំណាត់ផ្លូវខ្លះនៅជាគ្រួសក្រហម ប៉ុន្តែអ្នកបើកបរអាចធ្វើដំណើរបានដោយរលូនមិនមានបញ្ហាអីនោះទេ។
ផ្លូវជាតិលេខ ១០ សាងសង់លាតសន្ធឹងពីស្រុកសំឡូត នៃខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ បន្តរហូតដល់ខេត្តកោះកុង ដែលវឌ្ឍនភាពគិតត្រឹមខែមេសាឆ្នាំ ២០២៤ សម្រេចការស្ថាបនាបានជាង ៨៤%។
ផ្លូវនេះមានប្រវែងសរុប ១៩៧,៦៩៧ គីឡូម៉ែត្រ សាងសង់ដោយមានទទឹងតួផ្លូវ ៩ ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST)។ ក្នុងគម្រោងមានការសាងសង់ស្ពានចំនួន ២៨ កន្លែង ប្រវែង ១.៧២១,៤៦ម៉ែត្រ ដែលក្នុងនោះមានស្ពានខ្ពស់ជាងគេដែលមានកម្ពស់ ៧៥ ម៉ែត្រ បណ្តោយ ៥៣០ ម៉ែត្រ និងទទឹង ១០ ម៉ែត្រ។
ផ្លូវជាតិលេខ ១០ ជាបណ្តាញផ្លូវគមនាគមន៍ដ៏សំខាន់សម្រាប់សម្រួលការតភ្ជាប់ការធ្វើដំណើរនិងដឹកជញ្ជូនពីខេត្តភាគពាយ័ព្យមានខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន មកកាន់ខេត្តជាប់សមុទ្រ ហើយតាមផែនការនឹងបញ្ចប់ទាំងស្រុងនៅឆ្នាំ ២០២៥៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម២០ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ