Connect with us

ព័ត៌មានជាតិ

កម្ពុជា ដាក់ចេញវិធានការ ៨ ចំណុច គាំពារពលករទេសន្តរប្រវេសន៍

បានផុស

នៅ

រាជរដ្ឋាភិបាល​កម្ពុជា ដាក់​ចេញ​វិធានការ ៨ ចំណុច ដើម្បី​គាំពារ​ពលករ​ទេសន្តរប្រវេសន៍ ឱ្យ​ទទួល​បាន​នូវ​ការ​គោរព​សិទ្ធិ សុវត្ថិភាព និង​ភាព​ថ្លៃថ្នូរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ០៤ មិថុនា នេះ​ថា វិធានការ ៨ ចំណុច ដើម្បី​គាំពារ​ពលករ​ទេសន្តរ​ប្រវេសន៍​រួមមាន ៖ ១.រាជរដ្ឋាភិបាល បាន និង​បន្ត​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ប្រទេស​ទទួល​ពលករ​ដើម្បី​ធានា​ការ​ទទួលខុសត្រូវ និង​កិច្ចការពារ​សិទ្ធិ​ពលករ​ធ្វើការ​នៅ​ក្រៅ​ប្រទេស។ ២.កិច្ចការ​មុន​ពេល​ចេញ​ដំណើរ​របស់​ពលករ គឺ​ការ​ភ្ជាប់​ប្រព័ន្ធ​ទិន្នន័យ​តាម​អន​ឡាញ (Online) ដោយ​ដាក់​ឱ្យ​ដំណើរការ​លិខិត​បញ្ជាក់​តម្រូវការ​កម្លាំង​ពលកម្ម និង​បញ្ជី​ឈ្មោះ​ពលករ ក្នុង​គោល​បំណង​កាត់បន្ថយ​រយៈពេល​ដំណើរការ​ការងារ​ឱ្យ​កាន់តែ​ខ្លី។ ទន្ទឹម​នេះ ធ្វើការ​បណ្ដុះបណ្ដាល​ពលករ​អំពី​បែបបទ​រស់នៅ វប្បធម៌ ប្រពៃណី សិទ្ធិ និង​ច្បាប់ នៃ​ប្រទេស​ទទួល​ពលករ។ ៣.ជំរុញ​ឱ្យ​មាន​ចល័ត​ភាព នៃ​របប​សន្តិសុខ​សង្គម​សម្រាប់​ពលករ​ធ្វើការ​នៅ​ក្រៅ​ប្រទេស និង​ពេល​ត្រឡប់​មក​វិញ ដើម្បី​ពលករ​រក្សា​បាន​របប​សន្តិសុខ​សង្គម។ ៤.បន្ត​ណែនាំ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ឯកជន​ឱ្យ​បំពេញ​បែបបទ​សហគ្រាស និង​មាន​ការ​ទទួលខុសត្រូវ​ចំពោះ​ពលករ។ ចាត់វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ដែល​បំពាន​ច្បាប់ និង​រំលោភ​សិទ្ធិ​ពលករ។ ៥.ផ្តល់​កិច្ច​ការពារ និង​ជំនួយ​ផ្នែក​ច្បាប់​ដល់​ពលករ​តាមរយៈ​ស្ថាន​ឯកអគ្គរាជទូត ស្ថាន​កុងស៊ុល និង​អនុព័ន្ធ​ការងារ​កម្ពុជា​ក្នុង​ករណី​មាន​បញ្ហា​កើតឡើង​ចំពោះ​ពលករ។ ពលករ​អាច​ទំនាក់ទំនង​តាមរយៈ ហត​ឡាញ (Hotline) ១២៩៧ ឬ ១២៨៦ ក្រុម​តេ​លេ​ក្រាម «​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​» នាយកដ្ឋាន​មុខរបរ និង​ហត្ថ​ពលកម្ម ឬ​ទូរស័ព្ទ​លេខ ០១១ ៨៩៨ ៩១២ ឬ ០៩៧ ៩២០ ២០២៣ ឬ ០៨៧ ២១៥ ២១៥ ឬ ០៨៩ ៩៥៧ ៧៨៩ និង​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​រាជធានី-ខេត្ត។ ៦.សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​ផ្លាស់ប្ដូរ​ព័ត៌មាន និង​គាំទ្រ​ដល់​ពលករ។ ៧.បន្ត​ផ្តល់​ការ​អប់រំ​ណែនាំ​ពលករ​អំពី​អត្ថប្រយោជន៍ និង​ការ​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ស្របច្បាប់ ចៀសវាង​ការ​ទៅ​ធ្វើការ​ក្រៅ​ប្រទេស​ដោយ​ខុសច្បាប់ និង ៨.​ផ្តល់​ការ​បណ្ដុះបណ្ដាល​ជំនាញ និង​ស្វែងរក​ការងារ​ជូន​ពលករ​ពេល​ត្រឡប់​មក​មាតុប្រទេស​វិញ។

បើ​តាម លោក កត្តា អ៊ន បាន​បន្ត​ថា ការ​ដាក់​ចេញ​វិធានការ​ទាំងនេះ ដើម្បី​ធានា​បាន​នូវ​ការ​គោរព​សិទ្ធិ និង​ភាព​ថ្លៃថ្នូរ​របស់​ពលករ ទោះជា​ធ្វើការ​នៅ​ប្រទេស​ណា ទីណា ក៏​រដ្ឋាភិបាល​យកចិត្តទុកដាក់ និង​គាំពារ​ពលករ​ជានិច្ច។

លោក​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ កម្ពុជា មាន​ពលករ​ជាង ១.៣ លាន​នាក់ ធ្វើការ​នៅ​តាម​ប្រទេស​ចំនួន ៧ រួមមាន ៖ ថៃ​មាន​ពលករ​ច្រើន​ជាងគេ​ជាង ១ លាន ២ សែន​នាក់ ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី សិង្ហបុរី តំបន់​រដ្ឋបាល​ពិសេស​ហុងកុង និង​ប្រទេស​អារ៉ាប៊ីសាអូឌីត ដោយ​បាន​ផ្ញើ​ថវិកា​មក​ក្រុម​គ្រួសារ​ប្រមាណ​ជិត ៣ ពាន់​លាន​ដុល្លារ រៀងរាល់​ឆ្នាំ បាន​ជួយ​លើក​កម្ពស់​ជីវភាព​គ្រួសារ និង​សេដ្ឋកិច្ច​ជាតិ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ១៦ នាទីutes មុន

រដ្ឋាភិបាល ​ជំរុញបើក​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ ៦៧ និង លេខ ៦៨ ឱ្យបាន​លឿន

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

ការនាំចេញ​របស់​វៀតណាម​ទៅហ្វីលីពីនកើន​ដល់ ៦ ប៊ីលាន​ដុល្លារ ខ្ពស់បំផុតក្នុងកំណត់ត្រា

នយោបាយ៤៧ នាទីutes មុន

គណបក្សប្រជាជនកម្ពុជារៀបចំសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥

ជីវិតកម្សាន្ដ៤៨ នាទីutes មុន

លោក​ លៀក លីដា​ យល់ថា ភាពយន្តខ្មែរអាចនឹងដើរថយក្រោយ និងចង់ឱ្យរួមគ្នាគិតដើម្បីវិស័យនេះរីកចម្រើន

Sokha Hotels

ព័ត៌មានពេញនិយម