កីឡា
Mbappe ជាកីឡាករបារាំងទី២១ចូលរួមក្រុមយក្ស Real Madrid
កីឡាករ Kylian Mbappe បានផ្លាស់ទៅកាន់ក្លិបអធិរាជ Real Madrid ជាផ្លូវការ បន្ទាប់ពីចាកចេញពីក្លិប Paris Saint-Germain នៅក្នុងប្រទេសបារាំង។
ខ្សែប្រយុទ្ធ Kylian Mbappe ក្លាយជាកីឡាករសញ្ជាតិបារាំងទី២១ បានចូលរួមជាមួយក្រុមយក្ស Real Madrid បន្ទាប់ពីក្លិបមួយនេះបង្កើតឡើងអស់រយៈ១២២ឆ្នាំ។ ចំពោះកីឡាករសញ្ជាតិបារាំងទាំង២០រូបធ្លាប់លេងឲ្យក្រុម Real Madrid ក្នុងនោះកីឡាករមួយចំនួនបានលេងក្នុងលក្ខខណ្ឌជើងក្នុងរយៈពេលខ្ចីឬមួយរដូវ។
កីឡាករ Kylian Mbappe ត្រូវបានគេរំពឹងថា នឹងអាចសាងកេរ្ដិ៍ឈ្មោះនៅក្រុម Real Madrid ដូចរាមច្បងកីឡាករ Karim Benzema ផងដែរ។
កីឡាករទាំង២០រូបធ្លាប់លេងឲ្យក្រុម Real Madrid រួមមាន៖កីឡាករ Rene Petit, Manuel Anatol, Louis Hon, Jean Luciano, Raymond Kopa, Lucien Muller, Christian Karembeu, Nicolas Anelka, Claude Makélélé, Zinedine Zidane, Lassana Diarra, Karim Benzema, Raphaël Varane, Theo Hernández, Luca Zidane, Enzo Zidane, Alphonse Areola, សម្រាប់កីឡាករ Ferland Mendy Eduardo Camavinga និង Aurelien Tchouaméni កំពុងលេងឲ្យក្រុម Real Madrid។
ក្ដីស្រមៃរបស់កីឡាករ Kylian Mbappe គឺការឈ្នះពានរង្វាន់ UEFA Champions League សម្រាប់ការផ្លាស់ទៅ Real Madrid។
កីឡាករ Mbappe បាននិយាយថា៖«ក្ដីស្រមៃក្លាយជាការពិត។ ខ្ញុំមានអារម្មណ៍សប្បាយចិត្ត និងមោទនភាពយ៉ាងខ្លាំង ក្រោយបានផ្លាស់ទៅកាន់ក្លិបក្នុងក្ដីស្រមៃ។ គ្មានអ្នកណាអាចយល់ពីអារម្មណ៍ដ៏រំភើបដែលខ្ញុំមាននាពេលនេះទេ»៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា