Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូឡូញ ចំណាយប្រាក់ ៧៦០ លានដុល្លារទប់ស្កាត់ការវាយប្រហារតាមអ៊ីនធឺណិតរបស់ រុស្ស៊ី

បានផុស

នៅ

ប៉ូឡូញនឹងចំណាយប្រាក់ជាង ៧៦០ លានដុល្លារដើម្បីបង្កើនសុវត្ថិភាពតាមអ៊ីនធឺណិត បន្ទាប់ពីទីភ្នាក់ងារព័ត៌មានរដ្ឋ PAP ត្រូវបានវាយប្រហារ ហើយចាត់ទុកស្នាដៃនេះជារបស់រុស្ស៊ី ។ នេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីឌីជីថល និងចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​​ Reuters នៅថ្ងៃទី​៤ ខែមិថុនា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរប៉ូឡូញកំពុងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការប៉ុនប៉ងរបស់ទីក្រុងមូស្គូក្នុងការជ្រៀតជ្រែកការបោះឆ្នោត ខណៈដែលអត្ថបទក្លែងក្លាយអំពីការចល័តយោធាបានលេចឡើងនៅលើទីភ្នាក់ងារព័ត៌មានរដ្ឋ PAP ដែលជាទីភ្នាក់ងារសារព័ត៌មានជាតិរបស់ប្រទេសប៉ូឡូញ ។

កន្លងមកប៉ូឡូញបានចោទប្រកាន់ទីក្រុងមូស្គូម្តងហើយម្តងទៀតថាបាប៉ុនប៉ងធ្វើឲ្យប៉ូឡូញអស្ថិរភាព ដោយសារតែប៉ូឡូញផ្គត់ផ្គង់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែន ខណៈប្រទេសប៉ូឡូញមានការវាយប្រហារតាមអ៊ីនធឺណិតជាច្រើនលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ។

ទោះបីជាយ៉ាងណា ស្ថានទូតរុស្ស៊ីនៅទីក្រុង Warsaw មិនបានដឹងពីការវាយប្រហារលើទីភ្នាក់ងារព័ត៌មានរដ្ឋ PAP នោះទេ និងបានច្រានចោលការចោទប្រកាន់ដែលថារុស្ស៊ីកំពុងព្យាយាមធ្វើឲ្យប៉ូឡូញអស្ថិរភាពផងដែរ ។

ប្រទេសប៉ូឡូញក៏បានឲ្យដឹងដែរថា អ្នកស៊ើបការសម្ងាត់របស់រុស្ស៊ីកំពុងព្យាយាមយ៉ាងសកម្មក្នុងការប្រមូលព័ត៌មានស្តីពីការផ្តល់អាវុធដល់អ៊ុយក្រែន បន្ទាប់ពីប្រតិបត្តិការសឹករបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដែលបានធ្វើឲ្យប៉ូឡូញប្រកាស​ពី​ការ​បង្កើត​គណៈកម្មការ​មួយ​ឡើង​វិញ​ដើម្បី​ស៊ើបអង្កេត​ឥទ្ធិពល​រុស្ស៊ី ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម