Connect with us

ព័ត៌មានអន្ដរជាតិ

មហាសេដ្ឋីឥណ្ឌា Ambani ធ្លាក់តំណែងជាអ្នកមានបំផុតនៅអាស៊ី ក្រោយ Adani វ៉ាដាច់ភឹង

បានផុស

នៅ

មហាសេដ្ឋីឥណ្ឌា Gautam Adani ស្ថាបនិកក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ Adani Group បានវ៉ាដាច់អ្នករួមជាតិ Mukesh Ambani ដើម្បីដណ្តើមតំណែងអ្នកមានបំផុតនៅអាស៊ី។ នេះបើយោងតាមការចុះផ្សាយពី VnExpress កាលពីថ្ងៃទី ០៣​ ខែមិថុនា ឆ្នាំ២០២៤។

គិតត្រឹមថ្ងៃច័ន្ទ លោក Adani មានទ្រព្យសម្បត្តិសុទ្ធ ១១១ពាន់លានដុល្លារ បើធៀបនឹងទ្រព្យសម្បត្តិ ១០៩ពាន់លានដុល្លាររបស់លោក Mukesh Ambani ដែលគ្រប់គ្រងក្រុមហ៊ុន Reliance Industries មានមូលដ្ឋាននៅទីក្រុងបុមបៃ ដែលជាម្ចាស់ក្រុមហ៊ុនចម្រាញ់ប្រេងដ៏ធំបំផុតរបស់ពិភពលោក នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg បានគូសបញ្ចាក់យ៉ាងដូច្នោះ។

ដោយឡែក យោងតាមតាមកាសែត The Economic Times បានរាយការណ៍ថា ភាគហ៊ុនរបស់ក្រុមហ៊ុន Adani Group ទាំងអស់បានកើនឡើងកាលពីសប្តាហ៍មុន បន្ទាប់ពីរបាយការណ៍ដែលបង្ហាញពីផែនការពង្រីកក្រុម រួមទាំងការចំណាយមូលធនចំនួន ៩០ ពាន់លានដុល្លារ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ។

យ៉ាងណាមិញ ទ្រព្យសម្បត្តិសុទ្ធរបស់ Adani បានកើនឡើង ៣១.៨% នៅឆ្នាំនេះ ប៉ុន្តែនៅឆ្ងាយពី១៤៨ ពាន់លានដុល្លារដែលសម្រេចបានក្នុងខែកញ្ញា ឆ្នាំ ២០២២។ កាល​ពី​សប្តាហ៍​មុន លោក​បាន​បង្ហាញ​សុទិដ្ឋិនិយម ​ទាក់ទង​នឹង​អនាគត​របស់​ក្រុម ដោយ​បញ្ជាក់​ថា ​ថ្ងៃ​ដ៏​ល្អ​បំផុត​របស់​ខ្លួន​មិន​ទាន់​មក​ដល់​ទេ។ ក្រោយមក ក្នុងឆ្នាំហិរញ្ញវត្ថុដែលបញ្ចប់ខែមីនា Adani Group បានឃើញការកើនឡើង ៥៥% នៃប្រាក់ចំណេញដល់ ៣.៧ ពាន់លានដុល្លារ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖នាវាកម្សាន្តដែលរៀបចំ Pre-Wedding លើកទី ២ របស់កូនសេដ្ឋី ឥណ្ឌា មានលក្ខណៈពិសេសខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម