Connect with us

សេដ្ឋកិច្ច

តម្លៃ​ប្រេង​សកល​បន្ត​ធ្លាក់ចុះ​​ ទោះ​ OPEC+ ប្រកាស​បន្ត​កាត់​បន្ថយ​ទិន្នផល​ប្រេង

បានផុស

នៅ

​តម្លៃ​ប្រេង​បាន​បន្ត​ធ្លាក់​ចុះ​នៅក្នុង​​ការ​ជួញ​ដូរ​នៅ​អាស៊ី​នា​ថ្ងៃ​អង្គារ​នេះ​ ទោះ​បីអង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង​ និង​សម្ព័ន្ធ​មិត្ត​ (OPEC+) បាន​ប្រកាស​ពី​ការ​បន្ត​​នៃ​យន្តការ​កាត់​បន្ថយ​ទិន្នផល​ប្រេងរបស់​ខ្លួន​ក៏​ដោយ​។  ​​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បន្ត​ធ្លាក់​ចុះ​នេះ​កើត​មាន​ ​​​​ខណៈ​អ្នក​វិនិយោគ​​កំពុង​ព្រួយ​បារម្ភ​អំពី​​កំណើន​នៃ​ការ​ផ្គត់​ផ្គង់​​នៅ​ពេល​ក្រោយ​ក្នុង​​ឆ្នាំ​នេះ​ ចំ​ពេល​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះការ​ព្យាករណ៍​ពី​តម្រូវការ​របស់​​​អ្នក​ប្រើ​ប្រាស់​សំខាន់​ៗ​​នៅ​សហរដ្ឋ​អាមេរិក​។​

តួលេខ​​របស់ Oilprice.com បង្ហាញ​ថា​​ តម្លៃ​ប្រេង​ឆៅ​ម៉ាក​ ​​Brent ​បាន​ធ្លាក់​ចុះ​ ៦១​ សេន ​ឬ​ ០,៧៨ ភាគរយ​ ត្រឹម​ ៧៧,៧៥ ដុល្លារ​/បារ៉ែល​ នៅម៉ោង​ ១២ ព្រឹក​​​ (អាមេរិក ឬ​កណ្ដាល​ថ្ងៃ​ត្រង់​នៅ​កម្ពុជា​​)។ ​បើ​តាម​រ៉យទ័រ​ តម្លៃ​ប្រេង​​ម៉ាក​  Brent បាន​ធ្លាក់​ចុះ​ក្រោម​ ៨០ ដុល្លារ​/បារ៉ែល​ជា​លើក​ដំបូង​រាប់​តាំង​ពី​ថ្ងៃ​ ៧ កុម្ភៈ​ ក្រោយ​ធ្លាក់​ចុះ​ជាង​ ៣ ភាគរយ​ កាល​ពី​ថ្ងៃ​ចន្ទ​។ ​ចំណែក​ឯ​ប្រេងឆៅ​​អាមេរិក​ ម៉ាក​ ​West Texas វិញ​ ​​បាន​ធ្លាក់​ចុះ​ ៦៧​ សេន ​ឬ​ ០,៩០ ភាគរយ​ ទៅ​ ៧៣,៥៥ ដុល្លារ​/បារ៉ែល​។ ​

ការ​បន្ត​ធ្លាក់​ចុះ​នេះ​ ធ្វើ​ឡើង​ក្រោយ​ OPEC+ បាន​ប្រកាស​បន្ត​យន្តការ​កាត់​បន្ថយ​ទិន្នផល​ប្រេង​៥,៨៦ លាន​​បារ៉ែល​/ថ្ងៃ ឬ​ប្រហែល​ ៥,៧ ភាគរយ​នៃ​តម្រូវការ​សកល​ ដោយ​ចង្អុល​បង្ហាញ​ពី​​កំណើន​តម្រូវការ​ខ្សោយ​​ អត្រា​ការ​ប្រាក់​ខ្ពស់​ និង​ការ​កើន​ឡើង​នៃ​ផលិតកម្ម​ប្រេង​របស់​អាមេរិក​ ខណៈ​តម្លៃ​ជួញ​ដូរ​ប្រេង​សកល​ ទាប​ជាង​ការ​ចង់​បាន​របស់​ប្រទេស​លក់​ប្រេង​មួយ​ចំនួន​ ដើម្បី​ឱ្យ​ពួក​គេ​អាច​ធ្វើ​តុល្យភាព​ថវិកា​។

តាម​ការ​​ចុះផ្សាយ​របស់​រ៉យទ័រ​ សកម្មភាព​ផលិតកម្ម​របស់​សហរដ្ឋ​អាមេរិក​បាន​ធ្លាក់​ចុះ​ក្នុង​រយៈ​ពេល​​២​ខែ​ជាប់​គ្នា​ៗ​ក្នុង​ខែ​ឧសភា​ ​ខណៈ​​ការ​ចំណាយ​លើ​ការ​សាង​សង់​បាន​ធ្លាក់​ចុះ​ដោយ​មិន​នឹក​ស្មាន​ដល់​សម្រាប់​ខែ​ទី​​២​នៅ​ក្នុ​ង​ខែ​មេសា ​ដោយ​សារការថយចុះនៃសកម្មភាព​ក្រៅ​ផ្ទះ​ ដែល​ការណ៍​នេះ​ធ្វើ​ឱ្យ​តម្រូវ​ការ​ប្រេង​ និង​ឥន្ធនៈ​ខ្សោយ​។  ​

សញ្ញា​នៃ​កំណើន​តម្រូវ​ការ​ធ្លាក់​ចុះ​ បាន​ដាក់​សម្ពាធ​លើ​​តម្លៃ​ប្រេង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​ ដែល​ធ្វើ​ឱ្យ​គេ​ផ្ដោត ជា​សំខាន់​​លើ​​ទិន្នន័យ​ស្តី​ពី​ការ​ប្រើ​ប្រាស់​ប្រេង​ឥន្ធនៈ​របស់​សហរដ្ឋ​អាមេរិ​ក​​​។​ ​យោង​តាម​ទិន្នន័យ​របស់​ GasBuddy ​​ តម្លៃ​ប្រេង​សាំង​ជា​មធ្យម​នៅ​សហរដ្ឋ​អាមេរិក​ បាន​ធ្លាក់​ចុះ​ ៥,៨ សេន​/ហ្គាឡុង​ មក​ត្រឹម​ ៣,៥ ដុល្លារ​/ហ្គាឡុង​ កាល​ពី​ថ្ងៃ​ចន្ទ​​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២ នាទី មុន

Pathum United មាន​កម្លាំង​បរទេស១០​នាក់​មុន​ប៉ះ​ព្រះ​ខ័ន​រាជ​ស្វាយរៀង ថ្ងៃស្អែក

ព័ត៌មានជាតិ១២ នាទី មុន

មន្ត្រីទូត ថា កត្តាសន្តិភាព បានផ្ដល់ទំនុកចិត្តដល់ទេសចរអង់គ្លេសមកកម្ពុជាច្រើនជាងមុន

ព័ត៌មានជាតិ១៦ នាទី មុន

លោក ប៉ែន បូណា៖ សៀវភៅឃាតកម្មក្រោយខ្នងសម្តេចតេជោ ជាឯកសារដ៏មានតម្លៃ សម្រាប់អ្នកសិក្សាអំពីនយោបាយនៅកម្ពុជា

ជីវិតកម្សាន្ដ១៨ នាទី មុន

Lee Jong Suk បង្ហាញមុខគាំទ្រមិត្តស្រី លុប​ពាក្យ​ចចាម​អារ៉ាមប្រេះឆាស្នេហា

ព័ត៌មានជាតិ១៩ នាទី មុន

ព្រះមហាក្សត្រ អំពាវនាវប្រជារាស្រ្តខ្មែររួបរួមគ្នាថែរក្សាប្រទេសជាតិ​ និងគោរពច្បាប់រដ្ឋធម្មនុញ្ញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

៦ខេត្តរបស់ថៃ នៅតែរងគ្រោះ ដោយទឹកជំនន់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម