ចរាចរណ៍
ម្ចាស់ហ្វេសប៊ុកមួយទម្លាយពីការលាក់បាំងព័ត៌មាននៃការក្រឡាប់រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី បណ្ដាលឲ្យគ្រូពេទ្យពីរនាក់របួសធ្ងន់
យោងតាមគណនីហ្វេសប៊ុកឈ្មោះ គ្រួសារយើង បានសរសេរថា មានករណីបិទបាំងព័ត័មានក្នុងវិស័យសុខាភិបាល ខេត្តរតនគិរី ១-មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែកខេត្តរតនគិរី កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ នៅវេលាម៉ោង២១និង១៥នាទី ត្រង់ចំណុច អូរត្រាវ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិ ភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុង។
តាមប្រភពអ្នកបើកបររថយន្ដសង្គ្រោះមានឈ្មោះ អ៊ន ប៊ុនហ៊ី បើកបរក្នុងស្ថានភាពស្រវឹង ទៅយកអ្នកជំងឺនៅមណ្ឌលសុខភាពសាមគ្គី ស្រុកអូរជុំ បង្កឲ្យមានការគ្រោះថ្នាក់ក្រឡាប់រថយន្តជាច្រើនត្រឡប់ បណ្តាលឲ្យរថយន្តមានការខូចខាតយ៉ាងដំណំ និងបណ្តាលឲ្យអ្នកគ្រូពេទ្យឆ្មបចំនួនពីរនាក់បានរងរបួសធ្ងន់។
អ្នកគ្រូពេទ្យឆ្មបដែលរងរបួសក្នុងហេតុការណ៍នេះមានឈ្មោះ ទូច លក្ខណា ភេទស្រី បុគ្គលិកផ្នែកសម្ភព និងរោគស្ត្រី បានបាក់ដើមដៃ និងផ្នែកដទៃទៀត នៃរាង្គកាយ។ ឈ្មោះ អ៊ង គឹមលី ភេទស្រី បាក់ឆ្អឹងដងកាំបិត និងផ្នែកដទៃទៀត នៃរាង្គកាយ ជាបុគ្គលិកផ្នែកសម្ភព និងរោគស្រ្តី ដោយសភាពអ្នកជំងឺធ្ងន់ធ្ងរពេក ជនរងគ្រោះម្នាក់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្តនៅរាជធានីភ្នំពេញ។ និងម្នាក់ទៀតបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនមួយក្នុងទីរួមខេត្តរតនគិរី ដោយលាក់បាំងមិនឲ្យបែកធ្លាយចេញមកខាងក្រៅ។
ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបន្តថា លោក អ៊ន ប៊ុនហ៊ី ជាតៃកុងរថយន្តសង្គ្រោះ មុនទៅយកអ្នកជំងឺ ហើយក៏ត្រូវបានប្រធានមណ្ឌលសុខភាពហៅទូរស័ព្ទមក ស្នើសុំរថយន្ដសង្រ្គោះពីមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីមកយកអ្នកជំងឺ សម្រាលកូនពុំរួច។ ភ្លាមនោះ លោក ណុប តាំងអូន ជាអនុប្រធានមន្ទីរពេទ្យ ក៏ចាត់ឲ្យលោក អ៊ន ប៊ុនហ៊ី ទៅយកអ្នកជំងឺទាំងខ្លួនស្រវឹងស្រាទៅហើយ។
ការបញ្ជាបែបនេះគឺជាកំហុសមួយធ្ងន់ធ្ងរណាស់ទៅហើយ កំហុសមួយទៀត ក្រោយពីដឹងថា រថយន្ដសង្គ្រោះក្រឡាប់ហើយនោះ គឺការបំបាត់ភស្តុតាងហើយបានជួលរថយន្ដស្ទូច ទៅស្ទូចយករថយន្ដសង្គ្រោះចេញពីកន្លែងកើតហេតុទាំងយប់ ទៅលាក់ទុកនៅក្នុងយានដ្ឋានជួសជុលមួយកន្លែងក្នុងទីរួមខេត្ត ដោយពុំរំខានដល់សមត្ថកិច្ចជំនាញ អាជ្ញាធរមូលដ្ឋានដើម្បីធ្វើការវ៉ាស់វែង និងធ្វើកំណត់ហេតុឡើយ។
តាមម្ចាស់គណនីហ្វេសប៊ុកបន្ថែមថា ករណីនេះត្រូវធ្លាយព័ត៌មានដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ក៏បានកោះហៅប្រជុំបន្ទាន់ និងសម្រេចបញ្ឈប់តៃកុងរថយន្ដនោះតែម្ដង ប៉ុន្តែត្រូវលោកវេជ្ជបណ្តិត អូន សាវុធ ប្រធានមន្ទីរពេទ្យបង្អែកខេត្តបដិសេធ។
លោកវេជ្ជបណ្ឌិត អូន សាវុធ ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគីរី បានឲ្យ កម្ពុជាថ្មី ដឹងតាមប្រព័ន្ធតេលេក្រាមនៅព្រឹកថ្ងៃទី៤ មិថុនានេះថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះពិតជាបានកើតឡើងមែន អំឡុងពេលបំពេញភារកិច្ចទៅយកអ្នកជំងឺមានផ្ទៃពោះ នៅមណ្ឌលសុខភាពសាមគ្គី កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ២០និង៣០នាទី
ក្រោយពេលកើតហេតុភ្លាមៗនោះ លោករួមជាមួយអនុប្រធានមន្ទីរពេទ្យម្នាក់ទៀត បានចុះទៅដល់កន្លែងកើតហេតុផ្ទាល់ ដើម្បីត្រួតពិនិត្យមើលពីស្ថានភាពជាក់ស្ដែង។ លោកមន្ថែមថា បន្ទាប់ពីទៅដល់ទីនោះយើងឃើញថា មានភ្លៀងរលឹម ងងឹត ផ្លូវរាងកោង និងមានស្ថានភាពរអិល ហើយនៅក្បែរចំណុចកើតហេតុនោះ ក៏មានរថយន្ដរបស់ក្រុមហ៊ុនមួយ ក្រឡាប់នៅជិតនោះផងដែរ។
លោកវេជ្ជបណ្ឌិត អូន សាវុធ បន្តថា មួយវិញទៀតលោកបានសង្កេតមើលពីសភាពរបស់អ្នកបើករថយន្ដសង្គ្រោះ មិនបានឃើញ ឬសំគាល់ថា គាត់ស្ថិតក្នុងស្ថានភាពស្រវឹងទេ ហើយករណីនេះថ្នាក់ដឹកនាំមន្ទីរពេទ្យបានរាយការណ៍ជូន ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល និងថ្នាក់ដឹកនាំខេត្តភ្លាមៗរួចហើយដែរ។ ចំពោះអ្នកបើកបររថយន្ត អនុគណៈកម្មការវិន័យរបស់មន្ទីរពេទ្យ ក៏មានវិធានការរដ្ឋបាលរួចហើយផងដែរ ដោយឲ្យមកបំពេញការងារផ្នែកសន្តិសុខ និងអនាម័យ នៃមន្ទីរពេទ្យវិញ និងផ្អាកមិនឲ្យបើករបររថយន្តសង្រ្គោះទៀតឡើយ។
ទាក់ទិនករណីខាងលើនេះជាមេរៀន និងបទពិសោធន៍សម្រាប់ថ្នាក់ដឹននាំមន្ទីរពេទ្យ ពិសេសអ្នកបើករថយន្តសង្រ្គោះទាំងឡាយឱ្យមានការប្រុងប្រយ័ត្ន និងកុំបើកបរក្នុងស្ថានភាពស្រវឹងបែប ព្រោះអាយុជីវិតមិនមានលក់នៅលើទីផ្សារទេ។
អត្ថបទ៖ វុទ្ធឦសាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា