KPT+
បុគ្គលិកលក្ខណៈ ៦ ប្រភេទ បង្ហាញពីអត្តចរិតពិត ក្រោយស្រវឹង
បុគ្គលិកលក្ខណៈពិតនឹងបង្ហាញនៅពេលដែលយើងស្រវឹងស្រា ហើយវាក៏ជាការបង្ហាញអំពីអត្តចរិតពីខាងក្នុងថា តើយើងលាក់កំបាំងអ្វីខ្លះនៅខាងក្នុងដួងចិត្តមួយនេះ។ ទាំងនេះក៏ជាចិត្តវិទ្យានៃការសាកល្បងបុគ្គលិកលក្ខណៈនៃអត្តសញ្ញាណពិតរបស់យើង នៅពេលដែលយើងស្រវឹងស្រា តើនឹងប្រែប្រួលទៅជាយ៉ាងណាឬមានអីលាក់បាំង។
និយាយច្រើន
អ្នកគឺជាមនុស្សរីករាយ ស្រឡាញ់ការសប្បាយ សុទិដ្ឋិនិយម ចូលចិត្តជីវិតដ៏ប្រណិត និងស្ថិតក្នុងរង្វង់មិត្តភក្តិច្រើនអនេក។ ប៉ុន្តែក្នុងពេលតែមួយ អ្នកក៏ជាមនុស្សជឿលើសមត្ថភាពខ្លួនឯងពេក ក្រអឺតក្រទមខ្លាំង មើលងាយមនុស្ស ហើយមានទម្លាប់មួយ គឺចូលចិត្តគិតថាអ្នកដទៃល្ងង់។ ដូច្នេះហើយបានជាមនុស្សជុំវិញ មានទាំងអ្នកស្រលាញ់និងអ្នកស្អប់។
ស្ងប់ស្ងាត់
អ្នកគឺជាប្រភេទមនុស្សគិតច្រើន សឹងតែងប់ងុលជ្រុលពេក។ ជាធម្មតាក្រុមនេះមិនទម្លាប់និយាយហូរហែលពេលស្រវឹងស្រា ហើយបើគេរងសម្ពាធខ្លាំង គេនឹងចង់គេចទៅពិភពឯកជនដែលគេបានបង្កើត និងមិនចូលចិត្តនរណាម្នាក់ចូលរួមលួងលោមជាមួយនោះទេ។ មែនទែនទៅ គាត់ជាមនុស្សឯកា ប៉ុន្តែមិនចូលចិត្តបង្ហាញអារម្មណ៍ទន់ខ្សោយរបស់ខ្លួន ចំពោះអ្នកដទៃ ទើបចង់នៅស្ងប់ស្ងាត់តែម្នាក់ឯង។
យំយ៉ែក
អ្នកជាមនុស្សមានចិត្តទន់ខ្សោយ មានអារម្មណ៍រសើប និងងាយប៉ះពាល់ដល់ខាងក្នុង។ ប៉ុន្តែក៏មិនមែនថា អ្នកនិយមបង្ហាញវាពេកទេ។ ដូច្នេះ ទើបអ្នកត្រូវតែរក្សាអ្វីៗទាំងអស់ឲ្យនៅស្ងៀម។ ទោះយ៉ាងណា មានមនុស្សតិចណាស់ដែលដឹងពិតប្រាកដ ឬដឹងស៊ីជម្រៅថា តាមពិតទៅគេជាមនុស្សដែលចង់ឲ្យអ្នកដ៏ទៃយកចិត្តទុកដាក់លើខ្លួនគេ និងចង់ឲ្យមនុស្សស្រលាញ់ និងយកចិត្តទុកដាក់ចំពោះគេផងដែរ។
ថ្ពាល់ក្រហម
អ្នកគឺជាមនុស្សដែលចូលចិត្តសប្បាយ និងយកចិត្តទុកដាក់ជាពិសេស ព្រមទាំងមានថាមពលខ្ពស់ពីក្នុងខ្លួន។ ក្នុងនោះ អ្នកក៏មិនសូវជាមានកាខ្មាស់អៀនអីដែរ ជាមនុស្សដែលចូលចិត្តលាតត្រដាងការពិតពីខ្លួនឯងឲ្យគេដឹង។ ប៉ុន្តែនៅពេលជាមួយគ្នានោះ គាត់នឹងក្លាយជាមនុស្សដែលស្រឡាញ់សេរីភាព មិនចូលចិត្តមានអ្នកណាចងឬគ្រប់គ្រងគាត់ទេ។ បើមានមនុស្សមកត្រួតត្រាគេនឹងបង្ហាញចរិតធុញធប់ភ្លាមៗ។
មុខក្រហម
អ្នកជាមនុស្សដែលមិនចេះទប់អារម្មណ៍ ឬមិនអាចរក្សាអាថ៌កំបាំងណាមួយ។ ប៉ុន្តែទន្ទឹមនឹងនេះ គាត់ក៏មិនមែនជាមនុស្សបើកចំហពេកដែរ។ ប៉ុន្តែវានឹងមានលក្ខណៈជាក់លាក់ចំពោះរឿងខ្លួនឯង ដែលមានដូចជាមានបញ្ហាសុខភាព។ ដូច្នេះហើយ ពួកគេបានផ្តល់សារៈសំខាន់ច្រើនលើការថែទាំខ្លួន។ ជារឿយៗមានការថប់បារម្ភខ្ពស់អំពីជំងឺ ចូលចិត្តស្វែងរកស្ថេរភាពសម្រាប់ជីវិតរបស់ពួកគេ។
ភិតភ័យ
អ្នកជាមនុស្សដែលមានកំហឹងខ្លាំង។ វាងាយស្រួលក្នុងការផ្លាស់ប្តូរមួយភ្លែតរួចក៏បាត់ទៅវិញដែរ។ ប៉ុន្តែទោះបីជាអ្នកមានចិត្តខឹងលឿនមែនពិត តែក៏ជាក្រុមមានចិត្តទូលាយ ស្មោះត្រង់ និងនិយមចូលចិត្តមានមិត្តច្រើនបំផុត៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយរៀបការ តារានិករទាំង ៥ ជីវិតកាន់តែត្រចះត្រចង់ ឯទ្រព្យធនក៏ផ្លាស់ប្ដូរមានបានជាងមុន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី