Connect with us

សេដ្ឋកិច្ច

ចំណាយដើមទុន៥ម៉ឺនដុល្លារ ចិញ្ចឹមកន្ធាយធម្មជាតិ រកប្រាក់ចំណូលបាន ២ពាន់ដុល្លារ ក្នុងមួយខែ

បានផុស

នៅ

យុវជនម្នាក់ មានវ័យត្រឹមតែ២៨ឆ្នាំ ចំណាយដើមទុន អស់ប្រមាណ ៥ម៉ឺនដុល្លារ ដើម្បីបើកកសិដ្ឋានខ្នាតតូចមួយ ដាក់ចិញ្ចឹមកន្ធាយធម្មជាតិ និងអាចលក់ចេញទៅកាន់ទីផ្សារ ទទួលបានប្រាក់ចំណូលខ្ទង់ ២ពាន់ដុល្លារ ក្នុងមួយខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចន​ បូរិន ម្ចាស់កសិដ្ឋានកន្ធាយខ្មែរ ស្ថិតក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា លោកចាប់ផ្ដើមបើកកសិដ្ឋានចិញ្ចឹមកន្ធាយបែបធម្មជាតិនេះ តាំងពីឆ្នាំ ២០១៨ មកម្ល៉េះ។ លោកបន្តថា ដំបូងឡើយ លោកត្រឹមតែជាអ្នកលក់ផលិតផល តាមប្រព័ន្ធអនឡាញធម្មតាម្នាក់ប៉ុណ្ណោះ ប៉ុន្តែក្រោយមក ដោយមើលឃើញពីតម្រូវការនៃការបរិភោគកន្ធាយកាន់តែមានសន្ទុះខ្លាំង លោក ក៏ចាប់ផ្ដើម មានគំនិតបើកកសិដ្ឋានចិញ្ចឹមកន្ធាយធម្មជាតិ ប្រើប្រាស់ដើមទុនអស់ប្រមាណ ៥ម៉ឺនដុល្លារ ក្នុងដំណើរការបើកកសិដ្ឋានខ្នាតតូចមួយនេះ។

ទាក់ទងនឹងការចិញ្ចឹមកន្ធាយ ក្នុងកសិដ្ឋានវិញ លោកបូរិន បានប្រាប់ថា វាមានបញ្ហាលំបាកទៅលើការចិញ្ចឹមបន្ដិចបន្ដួចដែរ នោះគឺទៅលើបញ្ហាទឹក និងអាកាសធាតុ ពីព្រោះតែកន្ធាយជាសត្វមួយប្រភេទ ដែលត្រូវការផ្លាស់ប្ដូរទឹកសម្រាប់ការលូតលាស់របស់វា ដោយមិនទាន់រាប់ចូលទៅលើផ្នែកចំណីរបស់វា ផងដែរ។

ចំពោះ បច្ចេកទេសចិញ្ចឹមវិញ បូរិន បញ្ជាក់ថា លោកគ្រាន់ស្រាវជ្រាវតាមរយៈយូធូប និងសាកសួរបទពិសោធន៍ពីរៀមច្បង ដែលមានជំនាញចិញ្ចឹមកន្ធាយ តែប៉ុណ្ណោះ។ អាស្រ័យលើការព្យាយាម បូរិន បានខិតខំប្រឹងប្រែងរកគ្រប់វិធីសាស្រ្ដរហូតចិញ្ចឹមកន្ធាយទទួលបានផលល្អ មកដល់សព្វថ្ងៃ។

លោក ចន បូរិន បានប្រាប់ឱ្យដឹងទៀតថា រយៈពេលប្រមូលផលកន្ធាយត្រូវខ្នាតសម្រាប់លក់ចេញ បូរិន ត្រូវចំណាយពេលប្រមាណពី ៦ខែ ទៅ ១២ខែ ទើបអាចទទួលបានផលកន្ធាយ សម្រាប់លក់ចេញទៅកាន់ទីផ្សារ។ បូរិន បន្តទៀតថា បច្ចុប្បន្នកន្ធាយក្នុងកសិដ្ឋានរបស់លោក ចាប់ប្រមូលលក់ក្នុង ១គីឡូក្រាម អាចលក់ចេញបាន ចន្លោះពី ១០ដុល្លារ ទៅ ១៥ដុល្លារ ចំណែកទីផ្សារវិញ បូរិន អះអាងថា គាត់អាចស្វែងរកទីផ្សារតាមរយៈការលក់អនឡាញ និង រមណីយដ្ឋាន ឬភោគជនីយដ្ឋាននានា ក្នុងស្រុកតែប៉ុណ្ណោះ។

លោក ចន បូរិន បានប្រាប់ទៀតថា សម្រាប់ពេលបច្ចុប្បន្ននេះ កសិដ្ឋានចិញ្ចឹមកន្ធាយខ្មែរ របស់លោកអាចរកប្រាក់ចំណូលបានចន្លោះពី ១០០០ដុល្លារ ទៅ ២០០០ដុល្លារ ក្នុងមួយខែ ឬអាចលក់ចេញកន្ធាយបែបធម្មជាតិនេះ បានចន្លោះពី ១តោន ទៅ២តោន ក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថា កសិដ្ឋានចិញ្ចឹមកន្ធាយខ្មែរ របស់លោក ចន បូរិន មានទីតាំងស្ថិតនៅក្នុងគីឡូម៉ែត្រលេខ ១១៥ ផ្លូវជាតិលេខ ៨ ស្រុកកំចាយមារ ខេត្តព្រៃវែង៕

អត្ថបទ ៖ សួស​ សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ត្រី​ទីឡាបព្យា​ខ្មែរ ជប៉ុន​ច្នៃ​ជា​ម្ហូប​ញាំ​ឆៅ​ជំនួស​ត្រី​សាល់ម៉ុន​

សេដ្ឋកិច្ច៤ នាទីutes មុន

សួនឧស្សាហកម្មស្វាយចន្ទីទំហំជិត ៦០០ ហិកតា នឹងលេចរូបរាងនៅខេត្តកំពង់ធំ

ព័ត៌មានជាតិ៧ នាទីutes មុន

អន្តរក្រសួង កំពុងរៀបចំគោលនយោបាយជួយដល់ជនងាយរងគ្រោះ និងទារកកំព្រា

ព័ត៌មានជាតិ១០ នាទីutes មុន

កម្ពុជា-ឡាវ រក្សាជំហរមិនឱ្យមានកម្លាំងអមិត្តប្រើប្រាស់ទឹកដីខ្លួន ដើម្បីប្រឆាំងប្រទេសមួយទៀត

ព័ត៌មានជាតិ២១ នាទីutes មុន

លោក កត្តា អ៊ន ច្រានចោលការចុះផ្សាយរបស់ The Cambodia daily ដែលចោទប្រកាន់ថ្នាក់ដឹកនាំក្រសួងការងារ និងថ្នាក់ដឹកនាំ ប.ស.ស ប្រព្រឹត្តអំពើពុករលួយ

ភ្នំសំពៅ
សន្តិសុខសង្គម២ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ផ្សារក្រមួន
សន្តិសុខសង្គម៣ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម