ព័ត៌មានជាតិ
អ្នកនាំពាក្យអប់រំ ណែនាំគ្រូ និងសិស្ស ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាពក្នុងរដូវវស្សានេះ
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ-មាតាបិតា និងសិស្សានុសិស្សត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពនៅក្នុងរដូវវស្សានេះដើម្បីចៀសនូវការឆ្លងជំងឺដង្កាត់ផ្សេងៗដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ។
លោកស្រី ឃួន វិច្ឆិកា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៤ មិថុនា នេះថា នៅក្នុងរដូវវស្សានេះលោកគ្រូ-អ្នកគ្រូ មាតាបិតា និងសិស្សានុសិស្ស ពេលធ្វើដំណើរពីផ្ទះទៅសាលារៀន និងពីសាលារៀនត្រឡប់ទៅផ្ទះត្រូវត្រៀមឆត្រ ឬអាវភ្លៀងសម្រាប់ប្រើប្រាស់បន្ទាន់ក្នុងករណីមានភ្លៀងធ្លាក់។ ត្រូវបរិភោគចំណីអាហារឱ្យបានគ្រប់គ្រាន់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីធ្វើយ៉ាងណាឱ្យមានសុខភាពល្អ មាំមួនទប់ស្កាត់រាល់បញ្ហា ឬជំងឺឆ្លងនានាដែលកើតមាននៅក្នុងរដូវវស្សាដូចជា ជំងឺរាករូសដែលបណ្តាលមកពីការបរិភោគអាហារមិនមានអនាម័យ និងជំងឺផ្តាសាយជាដើម។
លោកស្រីបានណែនាំដល់លោកគ្រូ-អ្នកគ្រូ មាតាបិតានិសិស្សានុសិស្សត្រូវសំអាតបរិស្ថាន និងអនាម័យនៅជុំវិញផ្ទះនិងសាលារៀនឱ្យបានស្អាត ពិសេសសម្ភារដែលអាចដក់ទឹកបានដែលជាប្រភពជម្រកមូសខ្លាជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមហើយត្រូវគេងក្នុងមុងជាប់ជានិច្ច ហើយតាមដានសុខភាពជាប្រចាំ និងប្រញាប់ទៅមន្ទីរពេទ្យក្នុងករណីសង្ស័យថា មានជំងឺគ្រុនឈាម ឬជំងឺឆ្លងណាមួយជាដើម។
បើតាមលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានឱ្យដឹងថា មានជំងឺ ៧មុខដែលតែងតែកើតឡើងនៅក្នុងរដូវភ្លៀងនេះរួមមានជំងឺគ្រុនឈាម គ្រុនចាញ់ ជំងឺគ្រុនផ្តាសាយ ជំងឺគ្រុនក្តៅ ជំងឺចម្លងពីចំណីអាហារ ជំងឺចម្លងពីទឹក ជំងឺអាសន្នរោគ និងជំងឺលិបតូ ដែលឆ្លងពីទឹកនោមសត្វកណ្តុរធ្វើឲ្យអ្នកជំងឺខូចតម្រង់នោម ថ្លើម រលាកស្រោមខួរ និងវិបត្តិដង្ហើម៕
អត្ថបទ៖សំអឿន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+៦ ថ្ងៃ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+១ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ