Connect with us

ព័ត៌មានជាតិ

រូបសំណាកសេះសមុទ្រទាក់ទាញទេសចរណ៍កាន់តែច្រើន

បានផុស

នៅ

នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នេះ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឲ្យដឹងថា ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានបន្តនាំគ្នាមកលេងលម្ហែកម្សាន្តរូបសំណាកត្រីសេះសមុទ្រនៅក្រុងកំពតកាន់តែច្រើនឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរឱ្យកត់សម្គាល់ បន្ទាប់ពីខេត្តកំពតបានសាងសង់រូបសំណាកសេះសមុទ្របាញ់ទឹករួចរាល់ឃើញថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានបន្តនាំគ្នាមកទស្សនាលម្ហែកម្សាន្តចាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅ។ លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឲ្យដឹងថា មកដល់បច្ចុប្បន្នក្នុងមួយសប្តាហ៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលបានបន្តមកទស្សនាក្នុងរង្វង់ ៥ម៉ឺននាក់ នៅខេត្តកំពត។

លោក សយ សុីណុល បន្តឲ្យដឹងថា ជាពិសេសភ្ញៀវទេសចរមកពីបណ្តាខេត្តឆ្ងាយៗ ដែលគេចង់ស្គាល់ ហើយចង់ឃើញផ្ទាល់ភ្នែកនូវរូបសេះសមុទ្របាញ់ទឹកខេត្តកំពត ដែលកំពុងមានការចាប់អារម្មណ៍ទាក់ទាញយ៉ាងខ្លាំងពីសំណាក់មហាជននៅតាមបណ្ដាខេត្តផ្សេងៗផងដែ។

បើតាមប្រធានមន្ទីរទេសចរណ៍បានឱ្យដឹងទៀតថា ជាពិសេសនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងទស្សនាលម្ហែកម្សាន្តច្រើន ទោះបីមានអាកាសធាតុក្តៅយ៉ាងណានោះ លោកសង្កេតឃើញភ្ញៀវទេសចរណ៍នៅតែបន្តធ្វើដំណើរមកពីបណ្ដាខេត្តឆ្ងាយៗ ជាពិសេសមកពីរាជធានីភ្នំពេញបានធ្វើដំណើរមកកាន់ខេត្តកំពត ដើម្បីទស្សនា ផ្តិតយករូបភាព នៅតាមបណ្តារមណីយដ្ឋាននានា ពិសេសមកទស្សនារូបសេះសមុទ្របាញ់ទឹក ដែលស្ថិតត្រង់ចំណុចមុខសាលាខេត្តកំពតចាស់។

គោលដៅទេសចរណ៍នៅក្នុងខេត្តកំពត មាន៣៩កន្លែង ដូចជាភ្នំបូកគោ តំបន់ទេសចរណ៍ណាតាយ៉ា រមណីយដ្ឋានទឹកឈូ ឬសហគមន៍ត្រពាំងសង្កែ និងតាមបណ្តាតំបន់ទេសចរណ៍ជាច្រើនទៀត ប៉ុន្តែអំឡុងពេលនេះ មហាជនបែរជាសំរុកទៅលម្ហែ ផ្តិតយករូបភាពដ៏ស្រស់ត្រកាលគ្មានពីរ នៃរូបសំណាកសេះសមុទ្របាញ់ទឹក នៅមុខសាលាខេត្តកំពតទៅវិញ។

ជាមួយគ្នានោះដែរលោកប្រធានមន្ទីទេសចរណ៍ខេត្តកំពតបានបញ្ជាក់ប្រាប់ឲ្យដឹងថា ភ្ញៀវទេសចរណ៍ជាតិ​ និងអន្តរជាតិបានមកលេងលម្ហែកម្សាន្ត ក្នុងរង្វង់ ៥ មុីននាក់ បានថតផ្ដិតរូបភាពអនុស្សាវរីយ៍នៅ ទីតាំងរូបសំណាកត្រីសេះសមុទ្របាញ់ទឹកប្រមាណជាង ១ម៉ឺននាក់ បន្ទាប់ពីមានរូបសំណាកសេះសមុទ្រនៅក្រុងកំពត ខេត្តកំពត ក្នុងមួយសប្តាហ៍មានភ្ញៀវចន្លោះ ២ មុីននាក់ទៅ ៣មុីននាក់  ដោយបច្ចុប្បន្នរដ្ឋបាលខេត្តកំពត បាននិងកំពុងខិតខំយកចិត្តទុកដាក់កែលម្អឱ្យមានសោភ័ណភាពដើម្បីបង្កើនសក្តានុពលខេត្តទេសចរណ៍មួយនេះឱ្យលេចធ្លោ ឱ្យកាន់តែរីកចម្រើនបន់ថែមមួយកម្រិតទៀតជាខេត្តគោលដៅទេសចរណ៍នៅជាប់មាត់សមុទ្រ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម៧ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

សន្តិសុខសង្គម៧ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ព័ត៌មានជាតិ១៣ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

សន្តិសុខសង្គម១៦ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

Sokha Hotels

ព័ត៌មានពេញនិយម