ព័ត៌មានជាតិ
អាជ្ញាធរកោះកុង សិក្សាជួសជុលច្រាំងថ្មមាត់ព្រែកកោះប៉ោមុខសាលាខេត្ត
កោះកុង៖ អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ កំពុងសិក្សាវាយតម្លៃពីការជួសជុលច្រាំងថ្មដែលបាក់បែកនៅមាត់ព្រែកកោះប៉ោ ប្រវែងជាង ៧០០ម៉ែត្រ មុខអគាររដ្ឋបាលខេត្តឱ្យមានសោភណ្ឌល្អប្រសើរឡើងវិញ។

លោក សំ ឃិតវៀន អភិបាលរងខេត្តកោះកុង លោកប្រធានមន្ទីរសាធារណការ នាយករដ្ឋបាលខេត្ត និងនាយកទីចាត់ការពាក់ព័ន្ធ បានចុះត្រួតពិនិត្យមើលជាក់ស្តែងពីផលខូចខាតឃឿនច្រាំងថ្មចាស់ៗដែលបាក់បែក ដោយសារតែមិនធន់នឹងអាកាសធាតុបានតទៅទៀត។

លោកអភិបាលរងខេត្ត លើកឡើង នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នេះថា មាត់ច្រាំងដៃព្រែកកោះប៉ោ ចាប់ពីស្ពានកោះកុងប៉េ រហូតមកដល់កែងស្ពានអាហារដ្ឋានព្រែកកោះប៉ោ បានរងការខូចខាតជាបណ្តើរៗ ហើយដែលទាមទារឱ្យមានការពិនិត្យជួសជុលជាថ្មី ព្រោះសំណង់មានអាយុកាលចាស់ច្រើនឆ្នាំមកហើយ។

លោកបណ្ឌិត សំ ឃិតវៀន បានបន្ថែមថា ច្រាំងមាត់ព្រែកកោះប៉ោ ប្រវែងជាង ៧០០ ម៉ែត្រខាងលើ មានទីកន្លែងកម្សាន្តដ៏ទាក់ទាញមួយក្នុងទីរួមខេត្ត គប្បីយកចិត្តទុកដាក់ថែទាំលើកម្ពស់សោភណ្ឌភាព អនាម័យ បរិស្ថានឱ្យបានល្អប្រសើរ។ លោកជំរុញដល់មន្ទីរជំនាញ ពិនិត្យវាយតម្លៃពីបច្ចេកទេស និងតម្លៃចំណោយឱ្យបានលម្អិត ដើម្បីដាក់ជូន លោកស្រី មិថុនា ភូថង អភិបាលខេត្តពិនិត្យសម្រេចបន្ត។

ទាក់ទិននឹងការលើកគម្រោងអភិវឌ្ឍសំណង់ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ ត្រូវបាន លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង គូសបញ្ជាក់ថា ឥឡូវនេះ លោក និងមន្រ្តីជំនាញថ្នាក់ក្រោម កំពុងសិក្សាលម្អិតតាមលក្ខណៈបច្ចេកទេស ខ្ទង់ចំណោយផ្សេងៗ និងទំហំប្រវែង ទទឹង នៃសំណង់ ឱ្យបានត្រឹមត្រូវជាមុនសិន សម្រាប់ឆ្នាំ២០២៤ ឬឆ្នាំ២០២៥ មុននឹងអនុវត្តគម្រោងជួសជុលជាផ្លូវការនាពេលខាងមុខនេះ។

ក្រោយការពិនិត្យ និងវាយតម្លៃរួចរាល់ហើយ លោកនឹងបញ្ចូនរបាយការណ៍ទាំងនោះជូនលោកស្រីអភិបាលខេត្តកោះកុង និងលោកអភិបាលរងទទួលបន្ទុក ពិនិត្យឯកភាពសម្រេច ថាតើយកគំរូប្លង់ជ្រើសរើសណាមួយ៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម២ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់