Connect with us

ជីវិតកម្សាន្ដ

មកុដតម្លៃជាង 1M របស់ MGC 2024 រំលេចរូបរាងដ៏ប្រណិតរចនារូបហង្សពាំតំណក់ទឹក នៃគ្រាប់ពេជ្រ

បានផុស

នៅ

គិត​មក​ដល់​ពេល​នេះ​កម្មវិធី​ប្រឡង​បវរកញ្ញា Miss Grand Cambodia ​2024 បាន​នឹង​កំពុង​ដំណើរ​ការ​ឈាន​ដល់​វគ្គ​នៃ​ការ​បង្ហាញ​ឈុត​ហែល​ទឹក​​ហើយ ដើម្បី​ប្រកួតប្រជែង​ជ្រើសរើស​អ្នក​ដែល​មាន​សមត្ថភាព​ដ៏​អស្ចារ្យ​គ្រង់​មកុដ​ឆ្នាំ២០២៤ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​បីជាយ៉ាង​ណា ខណៈ​ពេល​ដែល​កម្មវិធី​ប្រឡង​កញ្ញាឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជា​ឆ្នាំ២០២៤ បាន​នឹង​កំពុង​ដំណើរ​ការ​នេះ​ដែរ ស្រាប់​តែ​ថ្មី​ៗ​នេះ​មាន​ការ​បញ្ចេញ​នូវ​មកុដ​តម្លៃ​ជាង 1M របស់ MGC 2024 រំលេច​រូបរាង​ដ៏​ប្រណិត​រចនា​រូប​ហង្ស​ពាំ​តំណក់​ទឹក​នៃ​គ្រាប់​ពេជ្រ​រាប់ពាន់។ តើ​បវរកញ្ញា​រូប​ណា​ដែល​​ក្លាយ​ជា​ម្ចាស់​ជ័យលាភី​ដែល​បាន​គ្រង​នៅ​មកុដ​ពេជ្រ​ដ៏​ស្រស់​ស្អាត​មួយនេះ?

នៅ​លើ​ផេក​ផ្លូវការ​របស់ Miss Grand Cambodia បាន​បញ្ចេញ​រូប​ភាព​ភ្ជាប់ខ្លឹមសារថា នេះ​គឺជា​សកម្មភាព​ដោយ​ព្រះ​នាង​តូច​នរោត្តម ជេនណា ប្រគល់​ជូន​ទៅ​កាន់អ្នក​ស្រី អ៉ឹម សុគន្ធា ជា National Director of Miss Grand Cambodia ។ ដោយ​មកុដ Miss Grand Cambodia 2024 ថ្មី​បំផុស​ឡើង​នូវ​គំនិត​សត្វ​ហង្ស​ពាំ​តំណក់​ទឹក​នៃ​គ្រាប់​ពេជ្រ​ដោយ​ក្បាច់​រចនា​រំលេច​ឡើង​ដោយ​គ្រាប់​ពេជ្រ​រាប់ពាន់​សក្ដិសម​​ និង​មាន​អំណាច​សម្រាប់​ម្ចាស់ក្សត្រី​ថ្មី​នៅ​ក្នុងឆ្នាំ២០២៤ នេះ។

ស្ថាប័ន MGC បាន​បញ្ជាក់​ទៀតថា គ្រឿង​អលង្ការ​គឺ ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ភាព​ជឿជាក់ និង​ទំនុក​ចិត្ត​​ដល់​បវរកញ្ញា​របស់​យើង។ ចំណែក​អ្នកគ្រប់​គ្រងស្ថាប័ន Miss Grand Cambodia គឺ​អ្នកនាង អ៉ឹម សុគន្ធា បាន​ឲ្យដឹង​ថា តម្លៃ​មកុដ​ឆ្នាំ​នេះ គឺ​មាន​តម្លៃ​ខ្ទង់​ជាង ១លាន​ដុល្លារ​សម្រាប់​បំពាក់​ឲ្យ​បេក្ខភាព​ដែល​ដណ្តើម​បាន​ជ័យ​ជំនះ​​ឆ្នាំ​នេះ។

មកុដ​ដែល​មាន​តម្លៃ​រហូត​ជាង ១M នេះ​គឺមានឈ្មោះថា “មកុដ​ហង្ស​សួគ៍” ហង្សកំពុងពាំ​នូវ​ដំណក់​គ្រាប់ពេជ្រ​រំលេច​នូវ​សោភណ្ឌភាព​ដ៏ល្អ​ឯក និង​ប្រណិត​បំផុត ដែល​បង្ហាញ​ឲ្យឃើញពីភាព​ច្នៃប្រឌិត ការយកចិត្តទុកដាក់​ក្នុង​ការ​កែច្នៃ​ពីមួយ​ដំណាក់កាល ទៅមួយដំណាក់កាល​ ដើម្បីទទួល​បាន​នូវ​ភាព​ស្រស់ស្អាត និង​ភាព​ល្អឥតខ្ចោះ។

ថ្វីត្បិត​មាន​ការ​ប្រាប់​ពីតម្លៃ​មកុដ​ដែល​ចំណាយ​ខ្ទង់​លានដុល្លារ​រចនា​យ៉ាង​ប្រណិត និង​ស្រស់​ស្អាតបែបនេះក្តី ប៉ុន្តែគេនៅមិនទាន់ដឹងទេថា តើ​បេក្ខភាពរូបណា​អាច​មាន​សមត្ថភាព និង​ទេពកោសល្យ​ដណ្តើម​បាន​ក្លាយ​ជាម្ចាស់​មកុដ Miss Grand Cambodia 2024 នៅ​ឡើយទេ​ ដូច្នេះ​មាន​តែ​ការ​រង់ចាំ​តាម​ដាន​លទ្ធផលនៃ​ការប្រកួត​ផ្លូវការក្នុងវគ្គ​ផ្ដាច់ព្រ័ត្រ​នា​ពេលឆាប់​ៗខាង​មុខនេះ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៤ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៦ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម