Connect with us

កីឡា

ក្រុង​ប៉ារីស បង្កើនវិធានការ​ទប់​ស្កាត់​ឧក្រិដ្ឋកម្មអំឡុងកីឡាអូឡាំពិក

បានផុស

នៅ

រដ្ឋ​អាជ្ញាទីក្រុងប៉ារីស លោកស្រី Laure Beccuau បាន​ឲ្យ​ដឹង​ពី​​អាជ្ញាធរកំពុងបង្កើនរៀបចំសម្រាប់ការកើនឡើងនៃឧក្រិដ្ឋកម្មក្នុងអំឡុងពេលប្រកួតកីឡាអូឡាំពិក នៅទីក្រុងប៉ារីស ឆ្នាំ២០២៤ ដែលលំហូរនៃភ្ញៀវទេសចរនឹងកើនឡើងយ៉ាងខ្លាំង។

លោកស្រី Beccuau បាននិយាយនៅមុនព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅដែលចាប់ផ្តើមពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហាថា ៖«យើងនឹងមានអ្នកទេសចរយ៉ាងច្រើន ហើយទីក្រុងប៉ារីសនឹងស្វាគមន៍ភ្ញៀវចំនួន ១៥លាននាក់ដែលច្រើនជាងធម្មតាចំនួន ៥លាននាក់សម្រាប់ពេលវេលាដូចគ្នានៃឆ្នាំកន្លងទៅ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងការហូរចូលនៃអ្នកទស្សនាយ៉ាងច្រើនដែលរំពឹងទុកក្នុងអំឡុងពេលព្រឹត្តិការណ៍កីឡាពិភពលោកនេះ នៅ៥៩ថ្ងៃមុនពេលចាប់ផ្តើមការប្រកួតកីឡាអូឡាំពិក លោកស្រី​ Beccuau​ បានចង្អុលបង្ហាញពីការកើនឡើងដែលអាចកើតមាននៃអំពើឧក្រិដ្ឋកម្ម ដូចជាការឆក់កាបូប អំពើហិង្សា និងសូម្បីតែការរំលោភបំពានផ្លូវភេទ ដែលលោកស្រីបានពិពណ៌នាថាជាទម្រង់ឧក្រិដ្ឋបូរាណ។

បន្ថែមពីលើឧក្រិដ្ឋកម្មបុរាណ ការវាយប្រហារតាមអ៊ីនធឺណេត គឺជាកង្វល់ដ៏ធំមួយសម្រាប់អាជ្ញាធរ។ ការិយាល័យរដ្ឋអាជ្ញាសាធារណៈទីក្រុងប៉ារីស ដែលមានទំនួលខុសត្រូវថ្នាក់ជាតិសម្រាប់ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតកំពុងរំពឹងថានឹងមានការកើនឡើងនៃការវាយប្រហារតាមអ៊ីនធឺណិតដូចនៅក្នុងព្រឹត្តិការណ៍អូឡាំពិកមុនៗដែរ។ លោកស្រីបាននិយាយថា កង្វល់ចម្បងគឺការវាយប្រហារតាមអ៊ីនធឺណិតដែលយើងដឹងថានឹងកើនឡើង។

សមត្ថកិច្ច​បារាំង

ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែង នៃការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ ការិយាល័យ​រដ្ឋ​អាជ្ញា​ទីក្រុងប៉ារីស កំពុងរៀបចំផែនការបង្កើនបុគ្គលិក​យ៉ាងខ្លាំង។ ចៅក្រមបន្ថែមនឹងត្រូវបានប្រមូលផ្តុំ ជាពិសេសពីសាលាឧទ្ធរណ៍ទីក្រុងប៉ារីស ខណៈចំនួនសវនាការមុនការកាត់ក្តីក៏នឹងកើនឡើងផងដែរ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១១ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៩ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៦ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម