Connect with us

សេដ្ឋកិច្ច

ការ​លក់​រថយន្ត​​របស់​ក្រុម​ហ៊ុន​​ Tesla នៅ​ចិន​ ធ្លាក់​ចុះ​នៅ​ខែ​ឧសភា​

បានផុស

នៅ

ទិន្នន័យ​ពី​សមាគម​រថយន្ត​ដឹក​អ្នក​ដំណើរ​ចិន​ (CPCA) ​បាន​បង្ហាញ​នៅ​​ថ្ងៃ​អង្គារ​នេះ​ថា​ ការ​លក់​រថយន្ត​អគ្គិសនី​​នៅ​ចិន​​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អាមេរិក​​ Tesla ​​​បាន​ធ្លាក់​ចុះ​ ៦,៦ ភាគរយក្នុង​ខែ​ឧសភា​​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ ដោយ​លក់​បាន​ចំនួន​ ៧២ ៥៧៣ គ្រឿង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ា​ង​ណា​មិញ​ ការ​លក់​នៃ​រថយន្ត​ម៉ាក​ ​Model 3 និង Model Y ​ដែល​ផលិត​នៅ​​ចិន​ បាន​កើន​ឡើង​ ១៦,៧ ភាគ​រយ​ បើ​ធៀប​នឹង​ខែ​មេសា​។   

ផ្ទុយ​ទៅ​វិញ​ ការ​លក់​របស់​ក្រុម​ហ៊ុន​គូ​ប្រជែង​ក្នុង​ស្រុក​ចិន​ ​ BYD ​បាន​កើន​ឡើង​កប់​ពពក​ ដោយ​ក្រុម​ហ៊ុន​នេះ​ ​លក់​បាន​រថ​យន្ត​ចំនួន​ ៣៣០ ៤៨៨ គ្រឿង​ ដោយ​កើន​ឡើង​ ៣៨​,២ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​​។ ម៉ាក​ឡាន​ដែល​លក់​​​ដាច់​ជាង​គេ​ រួម​មាន​រថយន្ត​អគ្គិសនី​​ស៊េរី Dynasty ​និង​ Ocean និង​រថយន្ត​កូន​កាត់​ (​ប្រើ​ឥន្ធនៈ​ និង​បញ្ជូល​អគ្គិសនី​)​។

​គួរ​គូស​បញ្ជាក់​ថា​ ការ​ធ្លាក់​ចុះ​នៃ​ការ​លក់​រថយន្ត​របស់​ក្រុម​ហ៊ុន​ Tesla នៅ​ប្រទេស​ចិន​​ ដែល​ជា​​ទីផ្សារ​លក់​យន្តដ៏​ធំ​បំផុត​​នេះ​ ​កើត​ឡើង​​ខណៈ​ការ​ប្រកួត​ប្រជែង​ជាមួយ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ចិន​ផ្ទាល់​កាន់​តែ​តាន​តឹង​។

តួ​លេខ​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​នេះ​ ចេញ​ផ្សាយ​ក្រោយ លោក​ អេឡុន​ ម៉ាសក៍​ ដែល​ជាស្ថាបនិក​ និង​ជា​​នាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន​​ Tesla បាន​ថ្លែង​កាល​ពី​ចុង​ខែ​ឧសភា​​ថា​ លោក​​ប្រឆាំង​នឹង​វិធាន​ការ​ដាក់​​ពន្ធ​របស់​​សហរដ្ឋ​​អាមេរិកលើមុខ​ទំនិញ​នាំ​​ចូល​​​ពី​​​ចិន​ ដែល​ធ្វើ​ឱ្យ​ខូច​ទ្រង់​ទ្រាយទីផ្សារ​។ លើស​ពី​នេះ​ លោក​បាន​បន្ត​នា​ពេល​នោះ​ថា​ ​ក្រុ​មហ៊ុន​​​ ​ Tesla រក្សា​ការ​ប្រកួត​ប្រជែង​របស់​ខ្លួន​យ៉ាង​ល្អ​ នៅ​​លើ​ទីផ្សារ​លក់​រថយន្ត​ចិន​ ដោយ​គ្មាន​ការ​យក​ពន្ធ​ និង​ការ​រើស​មុខ​ក្រុម​ហ៊ុន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក នេត្រ ភក្រ្តា ៖ អ្នកផលិត មាតិកា គឺបានដើរតូនាទីសំខាន់ណាស់មិនមែនត្រឹមតែជាអ្នកនាំនូវការកំសាន្ត ចំណេះដឹង

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចធិបតី និងលោកជំទាវ ចេញថ្លៃព្យាបាលទាំងស្រុងដល់នាយតាក់ស៊ី កំពុងមានជំងឺទឹកនោមផ្អែម ខ្សោយតម្រងនោម

ជីវិតកម្សាន្ដ៧ ម៉ោង មុន

នាយ តាក់ស៊ី រំភើបនិងដឹងគុណប្រមុខថ្នាក់ដឹកនាំកម្ពុជា ដែលឧបត្ថម្ភការព្យាបាលលោក នៅមន្ទីរពេទ្យព្រះកេតុមាលា ទាំងស្រុង

ជីវិតកម្សាន្ដ៧ ម៉ោង មុន

គូស្នេហ៍អ្នកផលិតមាតិកា មួយគូទៀតហើយ ចង់លាពាក្យថា “សង្សារ” ធ្វើជាដៃគូជីវិត (មានវីដេអូ)

ព័ត៌មានជាតិ៨ ម៉ោង មុន

នាយ​ឧត្តមសេនីយ៍ មាស វីរិទ្ធ អាជ្ញាធរគ្រប់ថ្នាក់ មេភូមិ មេឃុំ ទទួល​ចំណេះដឹង​លើ​ការងារ​ផ្សព្វផ្សាយ អប់រំ និងការប្រើប្រាស់App NoDrug

Sokha Hotels

ព័ត៌មានពេញនិយម