Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ពិភាក្សាការអនុវត្តលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២

បានផុស

នៅ

នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ដោយមានការអនុញ្ញាតពី សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) បានអញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំគ្រប់គ្រងគម្រោង រវាងក្រសួងសុខាភិបាល និងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ អំពីការអនុវត្តការងាររបស់គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសម្របសម្រួលគម្រោង អគ្គនាយកបច្ចេកទេសសុខាភិបាល អគ្គនាយកនៃទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ លោកស្រី Ha Thi Hong Nguyen, Task Team Leader នៃធនាគារពិភពលោក និង ក្រុមការងារពាក់ព័ន្ធនៃគម្រោង H-EQIP 2 ។

គោលបំណង នៃកិច្ចប្រជុំគឺ៖

១. ការរៀបចំអង្គភាពទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ជាភ្នាក់ងារអនុវត្តគម្រោង

២. ពិភាក្សាអំពីវឌ្ឍនភាព នៃការរៀបចំប្រព័ន្ធកត់ត្រាទិន្នន័យវេជ្ជសាស្ត្រអេឡិចត្រូនិច (Electronic Medical Record – EMR) សម្រាប់កត់ត្រាទិន្នន័យអ្នកមកទទួលសេវាពិនិត្យជំងឺមិនឆ្លង និងយន្តការ នៃការបញ្ជាក់ចំណាយករណីជំងឺមិនឆ្លង អំឡុងពេលប្រព័ន្ធ មិនទាន់រៀបចំរួចរាល់

៣. ពិនិត្យ និងពិភាក្សាអំពីការគ្រប់គ្រងលើប្រព័ន្ធអេឡិចត្រូនិចកត់ត្រា និងគ្រប់គ្រងទិន្នន័យអ្នកជំងឺ (PMRS) រវាងក្រសួងសុខាភិបាល និងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ

៤. ពិនិត្យវឌ្ឍនភាព នៃការរៀបចំកែសម្រួលកញ្ចប់អត្ថប្រយោជន៍ នៃការផ្តល់សេវាសុខាភិបាល (Benefit Package)

៥. បានកំណត់ផែនការសកម្មភាពសំខាន់ៗមួយចំនួន ដែលត្រូវអនុវត្តបន្ត។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម៧ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ៨ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម