ព័ត៌មានអន្ដរជាតិ
យន្តហោះយោធា មីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកទម្ងន់ជាង ២២០ គីឡូក្រាមលើរោងការ សម្លាប់មនុស្ស ២៧ នាក់
យន្តហោះរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានទម្លាក់គ្រាប់បែកទម្ងន់ជាង ២២០ គីឡូក្រាមចំនួន ៣ គ្រាប់ទៅលើរោងការមួយកន្លែងនៅតំបន់ Sagaing បណ្ដាលឲ្យជនស៊ីវិល ២៧ នាក់ រួមទាំងកុមារ ៣ នាក់ផងនោះស្លាប់បាត់បង់ជីវិត ខណៈ ៣០ នាក់ផ្សេងទៀតបានរងរបួស ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Irrawaddy កាលពីថ្ងៃទី៤ ខែមិថុនាកន្លងទៅ ។
បន្ទាប់ពីទម្លាក់គ្រាប់បែកទម្ងន់រាប់រយគីឡូហើយ កងកម្លាំងរបស់រដ្ឋាភិបាលយោធាថែមទាំងបាញ់កាំភ្លើងធំជាច្រើនគ្រាប់ទៅលើភូមិប្រជាពលរដ្ឋនៅក្រុង Mingin ផងដែរ បណ្តាលឲ្យអ្នកភូមិជាង ២,០០០ នាក់មកពីភូមិចំនួន ៦ នៅក្បែរនោះ បង្ខំចិត្តរត់ភៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេ ។
យោងតាមអ្នកភូមិនៅក្នុងតំបន់បាននិយាយថា ហេតុការណ៍ទម្លាក់គ្រាប់បែកក្នុងពិធីមង្គលការនេះបានកើតឡើងនៅវេលាម៉ោង ៨ និង ១៥ នាទីព្រឹកថ្ងៃទី៤ ខែមិថុនា ប៉ុន្តែសំណាងល្អនៅពេលនោះកូនកំលោះ និងកូនក្រមុំកំពុងធ្វើដំណើរទៅវត្តក្នុងភូមិ ពុំបណ្តាលឲ្យរងរបួសឡើយ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Aung Myo Min រដ្ឋមន្ត្រីសិទ្ធិមនុស្សរបស់រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ាបាននិយាយថា ការទម្លាក់គ្រាប់បែកនេះ គឺជាឧក្រិដ្ឋកម្មសង្គ្រាម ។ លោកបន្តថា នេះជាការទម្លាក់គ្រាប់បែកដោយចេតនាក្នុងពិធីមង្គលការរបស់ជនស៊ីវិល មិនមែនជាប្រតិបត្តិការយោធាអ្វីនោះទេ ។
គួរបញ្ជាក់ថា ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៤ នេះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានបើកការវាយប្រហារតាមអាកាសជាច្រើនលើកច្រើនសារ ហើយក៏បានសម្លាប់ជនស៊ីវិលជាង ៣៥៩ នាក់ផងដែរ ក្នុងនោះមានកុមារ ៦១ នាក់ និង ៧៥៦ នាក់ផ្សេងទៀតបានរងរបួស ៕
ដោយ ៖ គង់ សំអាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា