Connect with us

ព័ត៌មានជាតិ

៥ ខែ ក្រសួងការងារ ផ្តល់សេវាពិនិត្យកាយសម្បទាជូនកម្មករ-និយោជិតខ្មែរ និងបរទេស ជាង ៣៥ ម៉ឺននាក់

បានផុស

នៅ

រយៈពេល ៥ ខែ ឆ្នាំ ២០២៤ នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ផ្តល់​សេវា​សាធារណៈ​ដល់​កម្មករ-និយោជិត​ខ្មែរ និង​បរទេស តាមរយៈ​ការ​ពិនិត្យ និង​ផ្ដល់​វិញ្ញាបនបត្រ​ពិនិត្យ​កាយសម្បទា​ប្រមាណ​ជាង ៣៥ ម៉ឺន​នាក់ ក្នុងនោះ​មាន​បរទេស​ជាង ១២ ម៉ឺន​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​ ០៥​ មិថុនា​ នេះ​ថា​ គិត​ចាប់ពី​ខែមករា ដល់​ខែឧសភា ឆ្នាំ​ ២០២៤ នាយកដ្ឋាន​ពេទ្យ​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បានផ្តល់​សេវា​ពិនិត្យ​កាយសម្បទា និង​បញ្ជាក់​វិញ្ញាបនបត្រ​ពិនិត្យ​កាយសម្បទា ជូន​កម្មករ-និយោជិត​ខ្មែរ និង​ជនបរទេស​ចំនួន ​៣៥៤ ០៥២ ​នាក់​ ក្នុង​កម្មករ-និយោជិត​ខ្មែរ​សរុប​ចំនួន ២២៤ ៩៥៨​ នាក់​ និង​ជនបរទេស​សរុប​ចំនួន ១២៩ ០៩៤​ នាក់។

លោក កត្តា អ៊ន បាន​បន្តថា​ តាមរយៈ​សមិទ្ធផល​ការងារ​ទាំងនេះ​ឃើញថា​ សកម្មភាព​ការងារ​នៅ​នាយកដ្ឋាន​ពេទ្យ​ការងារ​មាន​ដំណើរការ​ល្អ បាន​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ស្របតាម​តួនាទី​ភារកិច្ច​ដែល​បានកំណត់​ដោយ​ប្រកាស​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រម​ទាំង​បាន​ខិតខំ​បង្កើន​សមត្ថភាព​តាមរយៈ​ការអនុវត្ត​ការងារ​ជាក់ស្តែង ការចូលរួម​សិក្ខាសាលា និង​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ។

ជាមួយគ្នានេះ ក្រសួង​ការងារ​ បាន​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​ ២០២៤​ ដើម្បី​លើក​កម្ពស់​សុវត្ថិភាព និង​សុខភាព​ការងារ ដល់​កម្មករ-និយោជិត ហើយ​វា​ក៏​ស្របតាម​យុទ្ធសាស្ត្រ​បញ្ចកោណ​-​ដំណាក់កាល​ទី​ ១ របស់​រាជរដ្ឋាភិបាល និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ២០២៤-២០២៨។

លោក កត្តា អ៊ន បាន​បញ្ជាក់ថា កិច្ចការងារ​ទាំងនោះ​រួមមាន ​៖ ទី​១ ក្របខណ្ឌ​ច្បាប់ និង​គោល​នយោបាយ​ស្តីពី​សុវត្ថិភាព និង​សុខភាព​ការងារ មាន​ភាព​ស៊ីចង្វាក់​គ្នា​ស្របតាម​បទដ្ឋាន​អន្តរជាតិ និង​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​។ ទី​២ ការបង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​ នៃ​ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព និង​សុខភាព​ការងារ​ដែល​ដំណើរការ ទាំង​នៅ​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ និង​ថ្នាក់​សហគ្រាស គ្រឹះស្ថាន តាមរយៈ​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​សមត្ថភាព​។ ទី​៣ ការ​អនុវត្ត​អនុលោម​ភាព​ទៅតាម​ច្បាប់ និង​ការធ្វើ​អធិការកិច្ច​ការងារ​ផ្នែក​សុវត្ថិភាព និង​សុខភាព​ការងារ​ប្រកប​ដោយ​គុណវុឌ្ឍិ និង​ប្រសិទ្ធភាព​។ ទី​៤ ការបង្កើន​កិច្ចសហប្រតិបត្តិការ​រវាង​និយោជក និង​កម្មករ-និយោជិត ស្តីពី​សុវត្ថិភាព និង​សុខភាព​ការងារ​នៅក្នុង​វិស័យ​ក្នុង​ប្រព័ន្ធ ជាពិសេស​នៅ​វិស័យ​ដែល​មាន​ហានិភ័យ​ខ្ពស់ ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​បរិយាកាស​ការងារ និង​បង្កើន​ផលិតភាព​ការងារ។ ទី​៥ ការ​លើក​កម្ពស់​បរិយាកាស​ការងារ​ប្រកបដោយ​សុវត្ថិភាព និង​សុខភាព​ល្អ នៅក្នុង​សហគ្រាស​ខ្នាត​តូច និង​មធ្យម វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​នៅ​តាម​ជនបទ ព្រមទាំង​បង្កើន​ការ​យល់ដឹង​អំពី​សុវត្ថិភាព និង​សុខភាព​ការងារ​និង ទី​៦ ការ​លុបបំបាត់​ពលកម្ម​កុមារ និង​ការងារ​ដោយ​បង្ខំ សហ​ប្រតិបត្តិការ​ក្នុង​ការ​បង្ការ​មេរោគ​អេដស៍ ជំងឺ​អេដស៍ ការ​ប្រើប្រាស់​គ្រឿងញៀន ជំងឺឆ្លង និង​ជំងឺ​មិន​ឆ្លង​នៅ​កន្លែង​ធ្វើការ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៤ នាទីutes មុន

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការងារជួសជុល ផ្លូវបេតុងអារមេប្រវែង ៤៦៩ម ទទឹង ៥ម កម្រាស់ ០,១៥ម នៅសង្កាត់អូរជ្រៅ ក្រុងកំពង់សោម សម្រាប់ឆ្នាំ ២០២៥ ជូនមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ

ព័ត៌មានជាតិ៧ នាទីutes មុន

វិទ្យាល័យព្រែកលាប នឹងរៀបចំកម្មវិធីប្រកួតសំណេរ ដើម្បីអបអរសាទរសង្ក្រាន្តឆ្នាំថ្មី

កីឡា១៦ នាទីutes មុន

សូម្បី ចាន់​ រតនា​ ក៏សរសើរ​ យ៉ាស៊ីន​ មហាម៉ាត់​ មិន​ដាច់​ពី​មាត់​ដែរ​ពិសេស​ជ្រំជើង​សេះ​ដើរ​ចូល​

កីឡា១៦ នាទីutes មុន

ក្លិប KKIF នឹង​រៀប​ចំ​ការ​ប្រកួត​ខ្សែ​ក្រវាត់​ WBC ៣ខ្សែនៅខេត្តព្រះសីហនុ

ព័ត៌មានជាតិ១៨ នាទីutes មុន

ទេសចរកម្ពុជាប្រមាណ ៥ ម៉ឺននាក់ ចេញទៅក្រៅប្រទេសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម