Connect with us

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃបង្កើតគណៈកម្មការ ស៊ើបអង្កេត​ករណីដោះលែងជនជាតិចិន ៨រូប នៅខេត្តស្ទឹងត្រែង

បានផុស

នៅ

ក្រសួងមហាផ្ទៃ បង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីស្រាវជ្រាវស៊ើបអង្កេត និងប្រមូលព័ត៌មានពាក់ព័ន្ធករណីដោះលែងជនជាតិចិនចំនួន ៨រូប ដែលលួចឆ្លងដែនខុសច្បាប់ចូលកម្ពុជា និងធ្វើការស្រាវជ្រាវករណីចេញដីការបង្គាប់ឱ្យដោះលែងរបស់ព្រះរាអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង និងករណីពន្ធនាគារខេត្តស្ទឹងត្រែងចេញលិខិតដោះលែង ដោយមិនបានធ្វើលិខិតប្រគល់-ទទួល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា​ ការបង្កើតគណៈកម្មការចំពោះកិច្ចនេះ គឺបានបង្កើតឡើងតាំងពីដើមខែឧសភា មកម្លេះ។ ចំណែកមូលហេតុ ដែលបង្កើតគណៈកម្មការចំពោះកិច្ចនេះ ដោយសារតែមានភាពមិនប្រក្រតីដោយអន្លើនៃការអនុវត្តនីតិវិធីដោះលែងជនជាតិចិនចំនួន ៨រូប ដែលឆ្លងដែនចូលទឹកដីកម្ពុជាដោយខុសច្បាប់។

យោងតាមសេចក្តីសម្រេច ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ គណៈកម្មការចំពោះកិច្ចនេះ​ មាន លោក កង សុខន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានក្នុងការដឹកនាំ ព្រមទាំងអនុប្រធាន និងសមាជិកចំនួន ១១រូបផ្សេងទៀត ដើម្បីស៊ើបអង្គេតករណីចំណាត់ការនីតិវិធីរបស់សាលាដំបូងខេត្តស្ទឹងត្រែង និងពន្ធនាគារខេត្តស្ទឹងត្រែង ពាក់ព័ន្ធករណីដោះលែងជនជាតិចិនចំនួន ៨រូប នេះ។

តាមរយៈសេចក្តីសម្រេចនេះដែរ គណៈកម្មការចំពោះកិច្ចនេះ មានភារកិច្ច ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលព័ត៌មានពាក់ព័ន្ធករណីដោះលែងជនជាតិចិនចំនួន ៨រូប ដែលលួចឆ្លងដែនខុសច្បាប់ចូលព្រះរាជាណាចក្រកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល។ ដឹកនាំសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការស្រាវជ្រាវករណីចេញដីកាបង្គាប់ឱ្យដោះលែងរបស់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង និងករណីពន្ធនាគារខេត្តស្ទឹងត្រែងចេញ លិខិតដោះលែង ដោយមិនបានធ្វើលិខិតប្រគល់-ទទួលជនជាតិចិនឱ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីធ្វើការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា។ ព្រមទាំង ធ្វើរបាយការណ៍បូកសរុបអំពីលទ្ធផលនៃការស្រាវជ្រាវជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច និងអនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់របស់ថ្នាក់ដឹកនាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អយ្យការអមសាលាដំបូងខេត្តសៀមរាប ធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធករណីឃាតកម្មលើអ្នកកាសែត

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងអប់រំ ថាខ្លួនមិនដែលទទួលសំណើរណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាផ្លូវការឡើយ

សន្តិសុខសង្គម៩ ម៉ោង មុន

សិស្សស្រីៗ០៨នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ខ្លួនធ្វើ​ការ​អប់រំ ក្រោយ​បាន​ណាត់វៃ​គ្នា បង្ក​របួស​ស្នាម

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រមុខការទូតកម្ពុជា ជជែកជាមួយសមភាគីវៀតណាមលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

កីឡា៩ ម៉ោង មុន

សហព័ន្ធ​បាល់ទាត់​ស៊ី​រី​ ប្តូរ​ពណ៌​ឯកសណ្ឋាន ក្រោយ​​លោក អាសាដ​ បាន​ដួល​រំលំ

Sokha Hotels

ព័ត៌មានពេញនិយម