Connect with us

សេដ្ឋកិច្ច

ការបន្ថយ​​​ពន្ធ​នាំ​ចូល​អង្ករ​របស់​ហ្វីលីពីន​ ផ្ដល់​ប្រយោជន៍​ដល់វៀតណាម​ ជា​ជាង​ប្រជា​កសិករ​​ក្នុង​ស្រុក​

បានផុស

នៅ

​​ហ្វីលីពីន​ ដែល​ជា​ប្រទេស​នាំ​ចូល​អង្ករ​លំដាប់​កំពូល​មួយ​​របស់​ពិភព​លោក កាល​ពី​ថ្ងៃ​អង្គារ​​ ​បាន​ប្រកាស​​បន្ធូរ​បន្ថយ​ពន្ធ​លើ​​ការ​នាំ​ចូល​អង្ករ​ពី​បរទេស​ ពី​ ៣៥ ភាគរយ​ មក​ត្រឹម​ ១៥​ភាគ​រយ​ រហូត​ដល់​ឆ្នាំ​ ២០២៨ ក្នុង​ជំហាន​ដើម្បី​បន្ថយ​សម្ពាធ​អតិផរណា​របស់​ប្រទេស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាង​ណា​មិញ​ អ្នក​វិភាគ​បាន​មើល​ឃើញ​ថា​ ការ​បោះ​ជំហាន​បែប​នេះ​ ​​​អាច​​ផ្តល់​​ប្រយោជន៍​​ដល់​​ផលិតករ​ស្រូវ​អង្ករ​​​បរទេស​ ​ដូច​​ជា​​វៀតណាម​ ហើយ​​ធ្វើ​​ឱ្យ​​កសិករ​ក្នុង​ស្រុក​​​ហ្វីលីពីន ​​ជួប​​ការ​​លំបាក​​ក្នុង​​ការ​​ប្រកួត​​ប្រជែង​​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Nikkei Asia។

​លោក​ Arsenio Balisacan ​ប្រធាន​អាជ្ញាធរ​សេដ្ឋកិច្ច​ និង​អភិវឌ្ឍន៍​ជាតិ​ហ្វីលីពីន​ ​បាន​​​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ ការ​សម្រេច​ចិត្ត​បន្ថយ​ពន្ធ​ ដែល​ប្រកាស​ឡើង​ក្រោយ​កិច្ច​ប្រជុំ​នៃ​ក្រុម​អន្តរ​ទីភ្នាក់ងារ​​​ដឹក​នាំ​ដោយ​ប្រធានាធិបតី​ហ្វីលីពីន​ លោក​ ហ្វឺរឌីណង់​ ម៉ាកូស​ជូនៀ​ (Ferdinand Marcos Jr.)​ នោះ​ មាន​​គោល​បំណង​កាត់​បន្ថយ​តម្លៃ​អង្ករ​ ដោយ​ធ្វើ​ឱ្យ​វា​កាន់​តែ​មាន​តម្លៃ​សមរម្យ​។

​អង្ករ​​បាន​រួម​ចំណែក​ ៩ ភាគរយ​​ក្នុង​សន្ទស្សន៍​តម្លៃ​ទំនិញ​ប្រើ​ប្រាស់​របស់​ហ្វីលីពីន​ ប៉ុន្តែ​សេចក្តី​ថ្លែង​ការណ៍​បាន​និយាយ​ថា​ អង្ករ​រួម​ចំណែក​​ច្រើន​ជាង​ពាក់​កណ្តាល​នៃ​អត្រា​អតិផរណា​សរុប​​ក្នុង​រយៈ​ពេល​៣​​ខែ​មក​នេះ​។ ​

​លោក Balisacan ​បាន​គូស​បញ្ជាក់​​ថា​​៖ «​ការ​កាត់​បន្ថយ​ពន្ធ​អង្ករ​ ​​រំពឹង​ថា​នឹង​ធ្វើ​ឱ្យ​តម្លៃ​អង្ករ​ធ្លាក់​ចុះ​សម្រាប់​អ្នក​ប្រើ​ប្រាស់ ​ខណៈ​​គាំទ្រ​ដល់​ផលិតកម្ម​ក្នុង​ស្រុក​តាម​រយៈ​ពន្ធ និ​ង​ការ​បង្កើន​ការ​គាំទ្រ​ផ្នែក​ថវិកា​ ដើម្បី​បង្កើន​ផលិតភាព​កសិកម្ម​ ជា​ពិសេស​​នៅ​​ពេល​ដែល​តម្លៃ​អង្ករ​ពិភព​លោក​នៅ​តែ​កើន​ឡើង​»​។ លោក​បន្ត​ថា​ ​រដ្ឋាភិបាល​​នឹង​ព្យាយាម​រក្សា​តម្លៃ​​​អង្ករ​សម្រាប់​ប្រជាជន​ហ្វីលីពីន​ក្រីក្រ​ ដោយ​កាត់​បន្ថយ​ពន្ធ​លើ​អង្ករ​នាំ​ចូល​​ឱ្យ​នៅ​​ត្រឹម​ ០,៤៩ ដុល្លារ​/គីឡូក្រាម​ ពេញ​មួយ​​ឆ្នាំ​។

យ៉ាង​ណា​មិញ​ អ្នក​ជំនាញ​មើ​ល​ឃើញ​ថា​ វិធាន​ការ​បន្ថយ​ពន្ធ​​នឹង​ធ្វើ​ឱ្យ​អង្ករ​នាំ​ចូល​ មាន​តម្លៃ​ថោក​ជាង​ផលិត​ផល​ក្នុង​ស្រុក​ ដែល​​ពិត​ជា​នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដ​ល់​ប្រាក់​ចំណូល​របស់​កសិករ​ ទោះ​បី​ជា​វា​បន្ថយ​អតិផរណា​ក៏​ដោយ​។ ផ្ទុយ​ទៅ​វិញ​ ការណ៍​ដដែល​ នឹង​ក្លាយ​ជា​​អត្ថ​ប្រយោជន៍​ដ៏​ធំ​ សម្រាប់​ប្រទេស​នាំ​ចេញ​អង្ករ​នៅ​អាស៊ី​ ដូច​ជា​វៀតណាម​ និង​ថៃ​ជា​ដើម​។

អ្នក​ជំនាញ​ខ្លះ​លើក​ឡើង​ថា​ ការ​បន្ថយ​ពន្ធ​នាំចូល​លើ​អង្ករ​ នឹង​​ធ្វើ​​ឱ្យ​កសិករ​​ប្រឈម​​នឹ​ង​​ការ​​ប្រកួ​ត​​ប្រជែង​​ខ្លាំង​ ​ពី​​ការ​​នាំ​​ចូល​​​តម្លៃ​​ថោក​ៗ​ ហើយ​វា​អាច​នឹង​ជំរុញ​​ឱ្យ​កសិករ​ខ្លះ​​ផ្លាស់​ប្ដូរ​មុខ​ដំណាំ​ ​ ​ដែល​​រំខាន​ដល់​ការ​អនុវត្ត​​កសិកម្ម​ដែល​មាន​ស្រាប់​។

ទោះ​យ៉ាង​ណា​ក៏​ដោយ​ អ្នក​ជំនាញ​ខ្លះ​លើក​ឡើង​ថា​ យន្តការ​របស់​រដ្ឋាភិបាល​ហ្វីលីពីន​ អាច​ធ្វើ​ឲ្យ​​​ប្រទេស​​នាំ​​ចេញ​​អង្ករ​ ​គិត​​ឡើង​​វិញ​​ពី​​សំណាង​​របស់​​ខ្លួន​ ដោយ​ប្រទេស​ដូច​ជា​វៀតណាម​ ​​អាច​មើល​ឃើញ​ពី​​​​​ការ​លក់​អង្ករ​​​ក្នុង​តម្លៃ​ថោក​​នៅ​​​ហ្វីលីពីន​ ​ហើយការណ៍​នេះ​ គ៏​អាច​​​ជំរុញ​ឱ្យ​ពួក​គេ​ស្វែង​រក​ទីផ្សារ​ថ្មី​ៗ​ផង​ដែរ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

ខេត្តរតនគិរី បន្តចុះត្រជាក់ដល់ ១៤ អង្សាសេ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

មុនចូលកាន់តំណែង លោក ត្រាំ ឆ្លៀតពេលនិយាយទូរស័ព្ទជាមួយលោក ស៊ី

ព័ត៌មានជាតិ២៥ នាទីutes មុន

ក្រសួងសុខាភិបាលណែនាំពលរដ្ឋអនុវត្តវិធី៤យ៉ាងដើម្បីការពារខ្លួនពីជំងឺទឹកនោមផ្អែមប្រភេទទី២

ព័ត៌មានជាតិ២៩ នាទីutes មុន

កម្ពុជា-ឡាវ គ្រោងសាងសង់ស្ពានទន្លេរពៅ-សេឡាំផាវ និងផ្លូវតភ្ជាប់រវាងខេត្តព្រះវិហារ និងខេត្តចម្ប៉ាសាក់

ជីវិតកម្សាន្ដ៥៩ នាទីutes មុន

យុវជនដែលពលីជីវិតក្នុងពេលប្រតិបត្តិការ​បោសសម្អាតមីន! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំក្រុមយុវជនបូជាការពារយុត្តិធម៌ ចូលរួមគោរពវិញ្ញាណក្ខន្ធសព

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ចុងសប្តាហ៍នេះ អាមេរិក ជួបព្យុះព្រឹលធ្ងន់ធ្ងរ ប៉ះពាល់ពលរដ្ឋជាង ៣០០លាននាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សុខភាពរបស់ជំទាវទីមួយ Kim Keon Hee កាន់តែយ៉ាប់យ៉ឺន ក្រោយនៅតែឯងក្នុងវិមានប្រធានាធិបតី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ពិធីឡើង​កាន់​តំណែង​លោក ត្រាំ ផ្លាស់ប្ដូរ​ទៅ​ធ្វើ​នៅ​ក្នុង​វិមាន​វិញ ព្រោះ​តែព្យុះព្រិលធ្ងន់ធ្ងរ

សេដ្ឋកិច្ច២៣ ម៉ោង មុន

រោងចក្រកាត់ដេរសម្លៀកបំពាក់ម៉ាក Adidas តម្លៃ ៩០ លានដុល្លារ ត្រៀមដំណើរការផលិតកម្មឆាប់ៗនៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម