Connect with us

ជីវិតកម្សាន្ដ

តារាភាពយន្តល្បីល្បាញទសវត្សរ៍ ៦០ ក្នុងរឿង “មរណមាតា” ២ ដួង មានឱកាសជួបគ្នាម្តងទៀត

បានផុស

នៅ

វីរ​សិល្បករ​ជើងចាស់​ល្បីល្បាញ​នៅក្នុង​ខ្សែ​ភាពយន្ត​ខ្មែរ​នា​អំឡុង​ទសវត្សរ៍ ៦០ ក្នុង​រឿង​”​មរណមាតា​” ២ ដួង គឺ ព្រឹទ្ធាចារ្យ សោម ដូរីន និង លោកស្រី ឌី សាវ៉េត បន្ទាប់ពី​បែក​គ្នា​ច្រើន​ឆ្នាំ​មក​នោះ ទីបំផុត​លោក​ទាំងពីរ​បាន​ជួប​គ្នា​ជាថ្មី ធ្វើ​ឲ្យ​ទស្សនិកជន​ចាប់​អារម្មណ៍​ជា​ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួប​របស់​តារាភាពយន្ត​ជើងចាស់​ល្បីឈ្មោះ ២ ដួង ខាងលើ ស្រប​ពេល ព្រឹទ្ធាចារ្យ សោម ដូរីន និង​លោកស្រី ឌី សាវ៉េត បាន​អញ្ជើញ​ចូលរួម​កម្មវិធី “​អ្នក​ស្នង​មរតក​” ដែល​រៀបចំ​ឡើង​ដោយ​សមាគម​សិល្បករ​ខ្មែរ កាលពី​ថ្មីៗ នេះ ក្រោម​ទិស​ស្លោក “​រក្សា​ចាស់ បង្កើត និង​អភិវឌ្ឍន៍​ថ្មី​”។

តារា​ភាពយន្ត​ជើងចាស់​ព្រឹទ្ធាចារ្យ សោម ដូរីន បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក ដោយ​រម្លឹក​ថា “សោម ដូរីន និង ឌី សាវ៉េត តួ​ធ្លាប់​សម្តែង​រួមគ្នា​ក្នុង​ទសវត្សរ៍ ឆ្នាំ ៦០ ក្នុង​រឿង​មរណមាតា ឥឡូវ​តួ​ទាំង ២ នៅ​រស់រាន​មាន​ជីវិត តួ​ប្រុស​អាយុ ៨៥ ឆ្នាំ តួ​ស្រី​អាយុ ៨០ ឆ្នាំ ស្រុក​យើង​មាន​សន្តិភាព​ទើប​តារា ២ ដួង​នេះ នៅ​បាន​ជួប​គ្នា អរគុណ សម្តេច​តេ​ជោ ហ៊ុន សែន ទើប​យើង​ទាំង ២ មាន​ជីវិត​ដល់​ថ្ងៃនេះ”។

សូម​ជម្រាប​ថា លោក​ព្រឹទ្ធាចារ្យ សោម ដូរីន បាន​លះបង់​ច្រើន​ណាស់​ក្នុង​បុព្វេ​សិល្បៈ​វប្បធម៌​ខ្មែរ តាំងពី​ពេល​ដែល​ប្រឡូក​សិល្បៈ​ដំបូង​ដើម​ទសវត្ស ៥០ រហូត​មក​ម្ល៉េះ។ ចំណែក​តារា​សិល្បៈ​ជើង​ចាស់​លោកស្រី ឌី សាវ៉េត ដោយសារ​ភាព​ល្បីល្បាញ​របស់​លោកស្រី​តែង​ទទួល​បាន​ការ​គាំទ្រ​ខ្ពស់ ថែមទាំង​សរសើរ​ពី​សមត្ថភាព និង​ទេពកោសល្យ​នានា​នៅ​ក្នុង​អាជីព​សិល្បៈ​រហូត​មកទល់​ពេល​បច្ចុប្បន្ន​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម