Connect with us

ព័ត៌មានអន្ដរជាតិ

កម្ពុជា ស្ថិត​ក្នុង​កំពូល​តារាង​ប្រទេស​ទាំង​១០ ដែល​បរិភោគ​មីក្រូប្លាស្ទិក​ច្រើន​គេ​បំផុត

បានផុស

នៅ

នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន ១០៩ ជុំវិញ​ពិភពលោក កម្ពុជា​​បាន​ឈរ​នៅ​លេខ​រៀង​ទី​៨​ ​ក្នុង​​​​កំពូល​តារាង​​ប្រទេ​ស​​​ចំនួន​១០​ដែល​ទទួល​ទាន​មីក្រូ​​ប្លាស្ទិក​ច្រើន​ជាង​គេ។ នេះ​បើ​យោង​​​តាម​​​សិក្សា​មួយ​​​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​ នៅ​ក្នុង​ទិន្នានុប្បវត្តិ​ស្រាវជ្រាវ​​មាន​ចំណង​ជើង​ថា Environmental Science and Technology។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​អ្នក​ស្រាវជ្រាវ​ បាន​ចងក្រង​ទិន្នន័យ​ស្តី​ពី​កំហាប់​មីក្រូប្លាស្ទិក​នៅក្នុង​​​​ក្រុម​អាហារ​សំខាន់ៗ​តាម​បណ្ដា​ប្រទេស​នីមួយៗ ដែល​មាន​ដូចជា ផ្លែឈើ បន្លែ ប្រូតេអ៊ីន គ្រាប់ធញ្ញជាតិ ទឹកដោះគោ ភេសជ្ជៈ ស្ករ អំបិល និងគ្រឿងទេស។

មីក្រូ​ប្លាស្ទិក សំដៅ​លើ​ភាគ​ល្អិត​នៃ​ប្លាស្ទិក​ដែល​មាន​ទំហំ​តូចជាង ៥​មិល្លិម៉ែត្រ។ មីក្រូ​ប្លាស្ទិក ភាគ​ច្រើន​ត្រូវ​គេ​រក​ឃើញ​នៅ​ក្នុង​ទឹក ហើយ​ត្រូវ​បាន​ស៊ី​ដោយ​សត្វ បន្ទាប់​មក​ក៏​ត្រូវ​​វិល​ចូល​​ក្នុង​​​ខ្លួន​មនុស្ស​ តាម​រយៈ​ការ​ទទួល​​ទាន​សាច់​សត្វ​ដែល​បាន​ស៊ី​មីក្រូ​ប្លាស្ទិក​ទាំង​នោះ។

​​ប្រទេស​ទាំង​១០ ដែល​បរិភោគ​​មីក្រូ​ប្លាស្ទិក​ច្រើន​ជាង​គេ​បំផុត មាន​ដូចជា ១.ម៉ាឡេស៊ី ២.ឥណ្ឌូណេស៊ី ៣.អេហ្ស៊ីប ៤.ហ្វីលីពីន ៥.វៀតណាម ៦.ឡាវ ៧.ថៃ ៨.កម្ពុជា ៩.ហ្គាណា និង ១០.កុងហ្គោ។

ម៉ាឡេស៊ី​ ជា​ប្រទេសដែល​មាន​ប្រជាជន​​ទទួល​ទាន​​​​មីក្រូ​ប្លាស្ទិក​ច្រើន​ជាង​គេ​បង្អស់ ដោយ​ក្នុង​មនុស្ស​ម្នាក់​​បរិភោគ​ប្លាស្ទិក​​ជា​មធ្យម ៥០២,៣​មីលីក្រាម​ជា​រៀងរាល់​ថ្ងៃ ហើយ​ច្រើន​ជាង​៥០% នៃ​មីក្រូ​ប្លាស្ទិក​​នោះ​​មាន​ប្រភព​ចេញ​ពី​សាច់​ត្រី។

ក្រៅ​តែ​ពី​ទិន្នន័យ​បង្ហាញ​ពី​ការ​ទទួល​ទាន​ប្លាស្ទិក​​ខាង​លើ ក្នុង​ការ​ស្រាវជ្រាវ​​ដដែល​នេះ​ក៏​បាន​បង្ហាញ​អំពី​បណ្ដា​ប្រទេស​ទាំង​១០ ដែល​ស្រូប​យក​មីក្រូ​ប្លាស្ទិក​តាម​រយៈ​ខ្យល់​ដង្ហើម​ច្រើន​ជាង​គេ​ផង​ដែរ មាន​ដូចជា៖ ១.ចិន ២.ម៉ុងហ្គោលី ៣.ចក្រភព​អង់គ្លេស ៤.អៀរឡង់ ៥.ហ្គាំប៊ី ៦.អេហ្ស៊ីប ៧.ឡាវ ៨.មីយ៉ាន់ម៉ា ៩.ម៉ាឡេស៊ី និង ១០.ហ្វីលីពីន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ២៦ នាទីutes មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៤៨ នាទីutes មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម