Connect with us

ជីវិតកម្សាន្ដ

Daesung ទម្លាយអារម្មណ៍ពិត ធ្លាប់ខូច​ចិត្ត​ដោយសារតែស្នេហា កាលនៅរៀនបឋម

បានផុស

នៅ

នៅក្នុងវគ្គចុងក្រោយនៃកម្មវិធី ‘Korea-Japan Top Ten Show’ របស់ MBN ដែលបានចាក់ផ្សាយនៅថ្ងៃទី ០៤ ខែមិថុនា Daesung សមាជិកក្រុម Big Bang បានចែករំលែកនូវការចងចាំពីកុមារភាពដ៏គួរឲ្យសោកស្ដាយ នៃក្តីស្រឡាញ់ដែលមិនអាចទទួលយកបាន។

ក្នុងអំឡុងពេលនៃការប្រកួតប្រជែងច្រៀងដែលមានប្រធានបទជុំវិញ ‘បទចម្រៀងស្នេហាលាក់កំបាំង’ រវាងកូរ៉េ និងជប៉ុន ពិធីករបានសាកសួរ Daesung អំពី Crush(មនុស្សលួចស្រលាញ់) លើកដំបូងរបស់គាត់។ រំលឹកឡើងវិញ តារាប្រុសរូបនេះបានបង្ហើបថា “កាលនៅសាលាបឋមសិក្សា ខ្ញុំបានស្រលាញ់ក្មេងស្រីម្នាក់ តាំងពីថ្នាក់ទីមួយដល់ថ្នាក់ទីបួន”។

ក្នុងនោះផងដែរ​ Daesung បានរៀបរាប់ថា “ខ្ញុំពិតជាចង់សារភាពពីអារម្មណ៍របស់ខ្ញុំទៅកាន់នាង” ។ ទោះយ៉ាងណាក៏ដោយ កាលៈទេសៈបានផ្លាស់ប្តូរនៅពេលដែលគាត់ប្រឈមមុខនឹងការផ្ទេរសាលា។ Daesung បានសារភាពថា “ខ្ញុំបានគិតអំពីការចាកចេញ បន្ទាប់ពីបង្ហាញអារម្មណ៍របស់ខ្ញុំ ទោះបីជាខ្ញុំដឹងថាវានឹងមិនដំណើរការក៏ដោយ”។

ក្រោយម​កទៀត ទើបរូបលោកដាច់ចិត្តសារភាព​ពី​ភាព​ក្លាហាន​របស់ខ្លួន ចំពោះ​ Crush របស់​គាត់​​មុន​ពេល​ផ្ទេរ​សាលាផ្សេង​ដោយ​និយាយ​ថា “ខ្ញុំ​ចូលចិត្ត​អ្នក”។

យ៉ាងណាក៏ដោយ ភាពខ្មាសអៀនដ៏លើសលប់ បានរារាំងគាត់មិនឲ្យឮការឆ្លើយតបរបស់នាង ហើយគាត់គ្រាន់តែផ្លាស់ទៅសាលាថ្មីរបស់គាត់។ មកដល់ពេលនេះមិនដឹងថារូបក្មេងស្រីនោះនៅចងចាំលោកទៀតឬអត់ទេ? ឬនាងក៏ស្រលាញ់តបមកវិញដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ នេះគ្រាន់តែស្នេហាវ័យក្មេង ដែលគួរចងចាំកាលពីកុមារភាពតែប៉ុណ្ណោះ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Suzy សារភាពថា នាង​សប្បាយ​ចិត្ត​ពេល​ក្លាយ​ជា​តារា​សម្ដែង ជាង​តារា​ចម្រៀង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម