Connect with us

សន្តិសុខសង្គម

តុលាការសម្រេចលើកពេលប្រកាសសាលក្រមផ្តន្ទាទោសចិន២នាក់ពាក់ព័ន្ធជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធទៅថ្ងៃទី២០មិថុនា

បានផុស

នៅ


បន្ទាប់ពីបើកសវនាការបានបញ្ចប់លើការសាកសួរដេញដោលអស់រយៈពេលជាច្រើនម៉ោង តុលាការបានលើកពេលប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទជាជនជាតិចិន២នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធដោយខុសច្បាប់ ទៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ បានលើយកសំណុំរឿងជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធដោយខុសច្បាប់ មកបើកសវនាការជំនុំជម្រះក្តី ដើម្បីផ្តន្ទាទោសលើជនជាប់ចោទជាជនជាតិចិនចំនួន២នាក់។ សវនាការនេះដឹកនាំដោយលោក លិ សុខា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ចំពោះមុខជនត្រូវចោទ២នាក់ ម្នាក់ឈ្មោះ អ៊ូ ឈឹងហ៊ូវ WU CHENG HAO ភេទ ប្រុស អាយុ៤៥ឆ្នាំ និងម្នាក់ឈ្មោះ ឈិន លី CHEN LEI ភេទ ប្រុស អាយុ៣៣ឆ្នាំ ជាជនជាតិចិន និងមេធាវីការពារក្តីដោយអាណត្តិ។

កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងសមត្តកិច្ចការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់មួយករណី នៅចំណុចបន្ទប់ខុនដូមួយកន្លែងយីហោ អេចប្រេសស៊ីសរ៉ូប៊ី ស្ថិតនៅផ្លូវលេខ៣២០ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងចាប់យកវត្ថុតាងថ្នាំញៀនប្រភេទ” ម៉ាទឹកកក”ប្រមាណជិត១ គីឡូក្រាម ព្រមទាំងអាវុធខ្លីទំនើបចំនួន២ដើម ។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ និងវត្ថុតាងត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី បន្ទាប់មកតុលាការក៏បានសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីបើការស៊ើបអង្កេតឲ្យបានគ្រប់ជ្រុងជ្រោយ មុនផ្តន្ទាទោសលើជនជាប់ចោទ ដែលការឃុំខ្លួនបណ្តោះអាសន្នបានប្រើរយៈពេល១ឆ្នាំ បើគិតមកដល់ថ្ងៃបើកសវនាការនេះ។ ដូច្នេះថ្ងៃទី២០ ខែមិថុនា ខាងមុខនេះ ជាថ្ងៃប្រកាសសាលក្រមផ្តន្ទាទោសលើសំណុំរឿងឈ្មួយជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធដោយខុសច្បាប់នោះ៕

អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច៤២ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ២ ម៉ោង មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម