Connect with us

ជីវិតកម្សាន្ដ

ដួង សុខគា ទប់ទឹកភ្នែកមិនជាប់ ក្រោយឃើញកូននេនមួយអង្គអង្វរសុំម្តាយឱប ដែលនឹងចេញទៅធ្វើការស្រុកថៃ

បានផុស

នៅ

សង្កេតឃើញ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ មាន​ការ​ចែករំលែក​វីដេអូ​សកម្មភាព​កូន​នេន​មួយ​អង្គ​បាន​យំ​អង្វរ​សុំ​ឱប​ម្តាយ​ដែល​នឹង​ត្រូវ​ចេញ​ទៅ​ធ្វើ​ការងារ​នៅ​ឯ​ប្រទេស​ថៃ​ដើម្បី​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម និង​មហាជន​ជា​ច្រើន​ចាប់​អារម្មណ៍​ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ​គេ​កត់សម្គាល់​ដែរ​ថា​មាន​មហាជន​ខ្លះ​ក៏បាន​លើកឡើង​ពី​មនោសញ្ចេតនា​អាណិត​ដល់​កូន​នេន និង​សរសើរ​ចំពោះ​ទឹកចិត្ត​ម្តាយ​ដែល​បាន​លះបង់​ការ​នឿយហត់​ដើម្បី​ចេញ​រកលុយ​មក​ផ្គត់ផ្គង់​គ្រួសារ។ ក្នុង​នោះ​មាន​ការ​បង្ហោះ​ថា “​អត់​ទេ សុំ​ឱប​តែ​បន្តិច​ទេ សុំ​អង្វរ​ម៉ែ​ឱប​តែ​បន្តិច​បាន​ហើយ តែ​ទោះ​កូន​ឱប​យ៉ាង​ណា ក៏​នៅតែ​បែក​គ្នា​ដែរ​ណា​កូន ព្រោះ​ម្ដាយ​ត្រូវ​ត្រឡប់​ទៅ​ស្រុក​ថៃ ដើម្បី​រកលុយ​ឲ្យ​កូន​បាន​រៀន​ខ្ពង់ខ្ពស់”។

ឃើញ​ទង្វើ និង​ការ​ចែកចាយ​វីដេអូ​នេះ តារា​ពហុជំនាញ ដួង សុខគា បាន​រំភើប​រហូត​ស្រក់​ទឹកភ្នែក ខណៈ​លោក​ថា “​ទឹកភ្នែក​ខ្ញុំ​ករុណា​ហូរ​មក​ពេលនេះ​! មិនមែន​អាណិត​តេជគុណ​ទេ តែ​អាណិត​ញោម និង​រំភើប​ចំពោះ​ផ្លូវ​របស់​ព្រះតេជព្រះគុណ ខ្ញុំ​ករុណា​ជ្រះថ្លា​ណាស់ តស៊ូ​ឡើង​តេជគុណ​តូច​”។

ចំណែក​លោក ផន ផល្លា ប្រធាន​មណ្ឌល​កុមារ​កំព្រា​មែកឈើ បាន​បង្ហាញ​អារម្មណ៍​អាណិត និង​សរសើរ​ផង​ដែរ​ចំពោះ​ទឹកចិត្ត​ម្តាយ ដោយ​ក្នុងនោះ​លោក​ក៏បាន​ប្រកាស​ផ្តល់ឱកាស​ការងារ​ដល់​ស្ត្រី​ជា​ម្តាយ​នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​មែក​ឈើ​ផង​ដែរ ដើម្បី​ងាយ​ស្រួល​ចុះ​ឡើង​ជួប​កូន ពិសេស​បាន​រស់នៅ​ស្រុកកំណើត។

លោក ផន ផល្លា លើក​ឡើង​ថា ”បើ​ប្អូនស្រី​មិន​ទាន់​បាន​ចេញ​ទៅ​ស្រុក​ថៃ​ទេ​ ខ្ញុំ​ពេញចិត្ត​ទទួល​ប្អូនស្រី​មក​ធ្វើការ​នៅ​ក្នុង​មណ្ឌល​មែកឈើ ដើម្បី​អាច​ឲ្យ​ប្អូន​បាន​នៅ​ក្នុង​ស្រុកកំណើត​យើង​ផង ​និង​អាច​ងាយ​ឡើង​ចុះ​ទៅ​លេង​កូន​ដែល​មាន​ការ​នឹករលឹក​ម្តាយ​មិន​ចង់​បែក​ពី​ម្តាយ​មួយ​អង្គ​នេះ​ផង​”។

លោក​បន្ត​ទៀត​ថា ”ខ្ញុំ​ស្រណោះ​តែ​ពាក្យ​មួយ​ឃ្លា​ទេ«អាត្មា​សុំ​ឱប​ម៉ែ​តែ​បន្តិចទៀត​ទេ​» «​ឲ្យ​អាត្មា​ឱប​ម៉ែ​បន្តិច​ទៀត​មក​» នេះ​ហើយ​ជីវិត​កូន​ដែល​ត្រូវការ​ទ្រូង​ម្តាយ​ម្តងទៀត បើ​ប្អូនស្រី​បាន​ឃើញ ឬមួយ​មាន​បងប្អូន​យើង​ណា​បាន​ស្គាល់​គាត់ សូម​ផ្ដាំផ្ញើ​ដល់​គាត់​ផង ថា​នេះ​គឺជា​បំណង​របស់ខ្ញុំ”៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៤ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១២ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម