ព័ត៌មានជាតិ
ក្រុមការងារប្រតិបត្តិការផ្ដល់ព័ត៌មានក្រសួងការងារ ផ្តល់ព័ត៌មានជូនពលរដ្ឋបានរហ័ស ច្បាស់លាស់ និងពេញចិត្ត
រយៈពេល ៥ ខែ ឆ្នាំ ២០២៤ កន្លងមកនេះ ក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ (Call Center) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឆ្លើយតប និងផ្តល់ព័ត៌មានជូនសាធារណជនចំនួនជិត ១១ ម៉ឺន ៦ ពាន់ដង ដោយ រហ័ស ច្បាស់លាស់ និងពេញចិត្ត តាមរយៈការហៅទូរសព្ទចូល (Hot Line) លេខ ១២៨៦ និង ១២៩៧។ នេះបើតាមការបញ្ជាក់ពី លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៤។

លោក កត្តា អ៊ន គូសបញ្ជាក់បន្ថែមថា ជាការកត់សម្គាល់ក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២៤ នេះ ក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ បានធ្វើការយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងការឆ្លើយតបមតិយោបល់ សំណួរ និងបញ្ហារបស់សាធារណជនបានទាន់ពេលវេលា និងឆាប់រហ័ស។ ទន្ទឹមនឹងការកើនឡើង នៃចំនួនការហៅទូរសព្ទចូលពីសាធារណជន ក្រុមការងារ បានអនុវត្តភារកិច្ចប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងមានកិច្ចសហការយ៉ាងល្អជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីឆ្លើយតបបញ្ហា សំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។
លោកលើកឡើងថា ក្រុមការងាររង់ចាំទទួលការហៅទូរសព្ទចូលរបស់សាធារណជន ២៤ ម៉ោង លើ ២៤ ម៉ោង និង ៧ ថ្ងៃ ក្នុងមួយសប្ដាហ៍ តាមរយៈប្រព័ន្ធទូរសព្ទ Hotline ទាំងពីរខ្សែ គឺ ១២៨៦ និង១២៩៧ ដែលរួមមាន លើសេវាបញ្ជិកា និងភាគទានបេឡាជាតិសន្តិសុខសង្គម(ប.ស.ស), សេវាពាក់ព័ន្ធវិស័យការងារ, កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M), វិវាទការងារ, មុខរបរ និងការងារ (NEA), តាវកាលិក ប.ស.ស, សេវាមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស, ប្រាក់ឧបត្ថម្ភរាជរដ្ឋាភិបាល រួមនឹងសេវាផ្សេងៗ ទៀត របស់ក្រសួង។

ទន្ទឹមនេះ លោក កត្តា អ៊ន ក៏បានអំពាវនាវដល់សាធារណជន ក្នុងករណីមានចម្ងល់ ឬតម្រូវការអ្វីមួយ សូមធ្វើការទាក់ទងមកកាន់ក្រុមការងារ ដែលនេះជាកិច្ចសហការរវាងក្រុមការងារ និងសាធារណជន ក្នុងកិច្ចការបម្រើសេវាសាធារណៈ។
លើសពីនេះទៀត លោក ក៏លើកទឹកចិត្តដល់មន្ត្រី បុគ្គលិក នៃក្រុមការងារ បន្តអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ធ្វើយ៉ាងណាបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបាន រហ័ស ច្បាស់លាស់ និងពេញចិត្ត៕




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ