Connect with us

ព័ត៌មានអន្ដរជាតិ

ក្ដៅៗ! ស្លាប់​ជាង​៣០​នាក់ ក្រោយ​អ៊ីស្រាអែល​ទម្លាក់​គ្រាប់​បែក​​លើ​សាលា​រៀន​​មួយ​កន្លែង​នៅ​ហ្គាហ្សា

បានផុស

នៅ

យ៉ាង​ហោច​ណាស់ មនុស្ស​ជាង​៣០​នាក់ ត្រូវ​បាន​សម្លាប់ ដោយ​ក្នុង​នោះ​ភាគ​ច្រើន​គឺ​ជា​កុមារ និង​ស្ត្រី ក្រោយ​ពី​​មាន​ការ​វាយ​ប្រហារ​តាម​ដែន​អាកាស​​របស់​អ៊ីស្រាអែល​សំដៅ​មក​ចំ​សាលា​រៀន​មួយ​កន្លែង ក្នុង​ទីតាំង​ជុំរុំ​ភៀស Nuseirat នៅ​តំបន់​ហ្គាហ្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន Xinhua បាន​ចុះ​ផ្សាយ​ថា​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​៦ ខែ​មិថុនា​​នេះ ចំនួន​អ្នក​ស្លាប់​មាន​ ៣០​នាក់​នៅ​ហ្គាហ្សា ក្រោម​ការ​វាយ​ប្រហារ​ដោយ​​គ្រាប់​​មីស៊ីល​របស់​អ៊ីស្រាអែល។ ដោយ​ឡែក សារព័ត៌មាន Aljazeera បាន​ចុះ​ផ្សាយ​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​អ្នក​ស្លាប់​ចំនួន ៣២​នាក់​ដែរ ហើយ​ការ​វាយ​ប្រហារ​សំដៅ​ចំ​សាលា​រៀន​មួយ​ឈ្មោះ UNRWA ក្នុង​ជុំរុំ​ភៀស​ខ្លួន Nuseirat។ យ៉ាង​ណា​មិញ បើ​តាម​សារព័ត៌មាន​ចិន CGTN វិញ បាន​​ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌មាន​របស់​ខ្លួន​​នៅ​ត្រឹម​ម៉ោង​១១​ព្រឹក​ថ្ងៃ​នេះ​ថា តួ​លេខ​អ្នក​ស្លាប់​បាន​កើន​ដល់ ៣៩​នាក់​ហើយ។

ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​មួយ​នេះ រដ្ឋាភិបាល​​ហ្គាហ្សា​ដឹក​នាំ​​ដោយ​ក្រុម​ហាម៉ាស បាន​​ថ្កោល​ទោស​​​ចំពោះ​​ប្រតិបត្តិការ​យោធា​​អ៊ីស្រាអែល ដោយ​​ចាត់​​ទុក​​​ជា​ទង្វើ​សម្លាប់​រង្គាស​យ៉ាង​សាហាវ ហើយ​​ជា​ព័ស្តុតាង​ច្បាស់​ក្រឡែត​នៃ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ប្រឆាំង​នឹង​ជន​ស៊ីវិល៕

ដោយ៖ ឈាង​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម