Connect with us

សុខភាព

ការ​បែក​ទឹកភ្លោះ​មុន​សម្រាល​នៅ​ត្រីមាស​ទី​១ និង​ទី​៣

បានផុស

នៅ

​ការ​បែក​ទឹកភ្លោះ​មុន​សម្រាល ជាការ​បែក​ទឹកភ្លោះ​មុនពេល​ដែល​ស្ត្រី​ឈឺពោះ​។ ការ​បែក​ទឹកភ្លោះ​ជា​បញ្ហា​ដែល​ជួប​ញឹកញាប់ និង​ជា​មូលហេតុ​នៃ​ការ​សម្រាក​ពេទ្យ​ក្នុង​ពេល​ផ្ទៃពោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) មូលហេតុ អាច​បណ្តាលមកពី

– ការឆ្លង​មេរោគ​ពេល​ពពោះ​

– ទឹកភ្លោះ​ច្រើន​

– កូនភ្លោះ ឬ​កូន​ច្រើន​

​ខ​) ការ​បែក​ទឹកភ្លោះ​មាន​ផលវិបាក ទៅតាម​អាយុ​នៃ​គ៌​ភ​៖

– ការ​បែក​ទឹកភ្លោះ មុនពេល​គ៌​ភ​គ្រប់​ខែ​(​មុន ៣៧ អាទិត្យ​)

– ការ​បែក​ទឹកភ្លោះ ពេល​គ៌​ភ​គ្រប់​ខែ​(​ក្រោយ ៣៧ អាទិត្យ​)

​គ​) ការព្យាបាល​

​ការព្យាបាល និង​ការថែទាំ គឺ​ប្រែប្រួល​ទៅតាម​អាយុ​នៃ​គ៌​ភ​នៅពេល​បែក​ទឹកភ្លោះ​។ ថ្ងៃនេះ​យើង​នឹង​ធ្វើការ​បង្ហាញជូន វគ្គ​ទី​១ អំពី​ការ​បែក​ទឹកភ្លោះ មុនពេល​គ៌​ភ​គ្រប់​ខែ​(​ចន្លោះ ២៤-៣៤​អាទិត្យ​)៖

– ស្ត្រី​ត្រូវ​សម្រាក​ពេទ្យ និង​ត្រូវធ្វើ​ការតាមដាន​ដោយ​ក្រុមគ្រូពេទ្យ​ជំនាញ​

– ការប្រើប្រាស់​ថ្នាំ​រយៈពេល​ខ្លី (​គ្រប់​ករណី និង​ភ្លាមៗ​)​ដើម្បី​បន្ថយ​ការចម្លង​រោគ​ទៅលើ​ម្តាយ​និង​កូន​

– ការប្រើប្រាស់​ថ្នាំ​ដើម្បី​ជំនួយ​សួត​កូន​

– ការប្រើប្រាស់​ថ្នាំ​កុំ​ឲ្យ​ស្បូន​ក​ន្ត្រា​ត់ ទុកពេល​វេលា​ឲ្យ​ថ្នាំ​ជំនួយ​សួត​កូន​មាន​ប្រសិទ្ធិភាព​

​ចំណាំ​៖ ៥០% នៃ​ស្ត្រី​នឹង​សម្រាលកូន​ក្នុង​រយៈពេល​យ៉ាងយូរ មូ​យ​អាទិត្យ​។​

“​ប្រសិនបើ បងប្អូន​ស្ត្រីៗ មានការ​បែក​ទឹកភ្លោះ និង​មានការ​ធ្លាក់ឈាម សូម​អញ្ជើញ​មក​ពិគ្រោះ​ជាមួយ​ក្រុមគ្រូពេទ្យ​ឯកទេស​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ស្វែងរក​មូលហេតុ​និង​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​”៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​បច្ចេកទេស​ចោះ​ច្រឹប​ដុំ​សាច់​នៅក្នុង សួត ទ្រូង និង​ពោះ​ដោយមាន​ជំនួយ​ពី​ស្កា​ន់​នែរ​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម