Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនអភិវឌ្ឍព្រលាន​តេជោតាខ្មៅ​ បានត្រៀមបម្រុង​​​ដី​ សាងសង់​ផ្លូវ​រថភ្លើង​មក​រាជធានី​ភ្នំពេញ

បានផុស

នៅ

មន្រ្តី​ជាន់ខ្ពស់​ក្រុមហ៊ុន​អភិវឌ្ឍ​ព្រលាន​យន្តហោះអន្តរជាតិ​តេជោ​តាខ្មៅ​បាន​គូស​បញ្ជាក់​ថា ក្រុមហ៊ុន​បានត្រៀម​​បម្រុង​ដី​សម្រាប់គម្រោង​សាងសង់​ផ្លូវ​រថភ្លើង ​តភ្ជាប់​ពី​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ​មករាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឆារស៍ វ៉ាន់ អភិបាល​ក្រុមហ៊ុន​ Cambodia Airport Investment (CAIC)

ឆ្លើយតបសំណួរបស់កម្ពុជាថ្មី​ក្នុង​ដំណើរ​ទស្សនកិច្ចពី​តំណាង​​ក្រុមហ៊ុន​អាកាសចរណ៍ជាតិ​និង​អន្តរជាតិ ព្រមទាំងក្រុមហ៊ុនផ្តល់​សេវា​គាំទ្រការ​ដឹកជញ្ជូន​តាម​ផ្លូវអាកាសជាង ១៥០ នាក់ ដើម្បី​សិក្សា​ស្វែងយល់​ពីដំណើរការវិវឌ្ឍការ​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិតេជោក្រុង​តាខ្មៅនៅព្រឹកមិញនេះ លោក ឆារស៍ វ៉ាន់ អភិបាល​ក្រុមហ៊ុន​ Cambodia Airport Investment (CAIC) និង​ជាអភិបាលក្រុមហ៊ុន​កាណា​ឌីយ៉ាគ្រុបបាន​ឲ្យ​ដឹង​​ថា ខណៈ​ដែល​ដំណើរការ​សាងសង់ព្រលាន​យន្តហោះ​តេជោតាខ្មៅ​សម្រេច​បាន​ជាង ៧០ ភាគរយ ក្រុមហ៊ុន​បាន​ដាក់ផែនការជាច្រើនដើម្បី​​គាំទ្រដល់​​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ​​។ ក្នុង​នោះ​ក្រុមហ៊ុន​បាន​បម្រុង​ដី​សម្រាប់​​គម្រោង​សាងសង់​​ផ្លូវ​រថភ្លើង​ តភ្ជាប់​ពី​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ​មក​រាជធានី​ភ្នំពេញ។

​លោក ឆារស៍ វ៉ាន់ បាន​បញ្ជាក់​យ៉ាង​ដូច្នេះថា «នៅតាម​បណ្តោយផ្លូវ​ ៦០ ម៉ែត្រ ​​ដែល​ក្រុមហ៊ុន​កំពុង​សាងសង់​ចេញពីព្រលាន​ យើង​បាន​ត្រៀមបម្រុងទីតាំង​ដី​សម្រាប់​អភិវឌ្ឍ​ជា​ផ្លូវ​រថភ្លើងនៅថ្ងៃ​អនាគត»។

លោក ឆារស៍ វ៉ាន់ បន្ថែមថា «ដោយសារ​គម្រោង​ស្ថិត​នៅ​ក្នុង​ការ​សិក្សាជា​ផែនការ​នៅ​ថ្ងៃ​អនាគត​​ ហើយ​ដំណើរការ​នឹង​ចាប់ផ្តើម​នៅ​ពេល​ណា​អាស្រ័យលើ​រដ្ឋាភិបាល​»។

យ៉ាងណាមិញ បើតាមលោក ឆារស៍ វ៉ាន់ ដំណើរការ​សាងសង់​អាចចាប់ផ្តើម ក្រោយ​ពេល​ដែល​​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ​​​បាន​បញ្ចប់​​ និង​ដាក់​ឲ្យ​ដំណើរការ​ពេញលេញ​។

កាលពី​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​ជំនាញ​ផ្លូវដែក​របស់​ចិន​ចំនួន​ពីរ បាន​ទទួល​ភ្លើង​ខៀវ​ពី​រាជរដ្ឋាភិបាល​កម្ពុជាក្នុងការ​សិក្សាគម្រោងសាងសង់​​​ផ្លូវ​រថភ្លើងក្រោមដី​ក្នុងរាជធានីភ្នំពេញ និង​រថភ្លើង​ធុនស្រាល​តភ្ជាប់​រវាង​រាជធានី​ភ្នំពេញ និង​ព្រ​លាន​​យន្តហោះអន្តរជាតិ​​តេជោតាខ្មៅ។

បន្ទាប់​ពីទទួលបាន​ភ្លើងខៀវ​ពីរាជរដ្ឋាភិបាល​កម្ពុជា ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ឆាយណាមេត្រូ និងហ្​គ័ងចូវ​មេត្រូ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា និង​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​មន្រ្តីរដ្ឋាភិបាល​ដើម្បី​សិក្សា​គម្រោង​នេះ។

ក្នុង​នោះ​គណៈប្រតិភូក្រុមហ៊ុនអភិវឌ្ឍ​ផ្លូវ​ដែក​របស់​ចិន​ បានចូលរួមកិច្ចប្រជុំជាមួយ​​មន្រ្តី​កម្ពុជា ​ក្រោម​ការ​ដឹកនាំ​ពី​លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុ​ប្រធានទី ​១ ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ។

លោក ស៊ុន ចាន់ថុល បាន​គូសរំលេចថា ការរៀបចំប្រព័ន្ធដឹកជញ្ជូន​ក្នុងរាជធានីភ្នំពេញ​ឱ្យបានល្អ​ប្រសើរ គឺជាកិច្ចការដ៏​សំខាន់ ដែល​ទទួល​បានការ​យកចិត្តទុកដាក់ខ្ពស់​ពីរាជរដ្ឋាភិបាល។ ផ្លូវ​រថភ្លើង​ក្រោម​ដី​ក្នុង​រាជធានីភ្នំពេញ និងរថភ្លើងធុនស្រាល​​តភ្ជាប់រវាងរាជធានីភ្នំពេញ និងព្រលាន​យន្តហោះ​អន្តរជាតិ​តេជោ មានសារៈសំខាន់ខ្លាំងណាស់​សម្រាប់​សម្រួលការធ្វើដំណើរគ្រា​ដែលការចរាចរណ៍​ក្នុងរាជធានី​ភ្នំពេញ​កាន់តែកកស្ទះ។

បើតាមលោក ស៊ុន ចាន់ថុល ការធ្វើ​ផ្លូវ​រថភ្លើងក្រោមដីក្នុងរាជធានីភ្នំពេញ និងរថភ្លើងធុនស្រាលភ្ជាប់រវាងភ្នំពេញ និង​ព្រលានយន្តហោះអន្តរជាតិ​តេជោ បានជួយដល់សេដ្ឋកិច្ចកម្ពុជា និង​ផ្នែកបរិស្ថាន​ថែម​ទៀត​ផង។

ជាមួយគ្នានេះ លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏​បានណែនាំ​ក្រុមហ៊ុន​អភិវឌ្ឍ​ផ្លូវ​ដែក​របស់ចិនពន្លឿន​ការសិក្សា​ឱ្យបានលឿន ដើម្បី​ដាក់​ជូន​រាជរដ្ឋាភិបាល​ពិនិត្យសម្រេច​។

គួរ​បញ្ជាក់ថា នៅព្រឹកមិញនេះ មាន​ដំណើរ​ទស្សនកិច្ចពី​តំណាង​​ក្រុមហ៊ុន​អាកាសចរណ៍ជាតិ​និង​អន្តរជាតិ ព្រមទាំងក្រុមហ៊ុនផ្តល់​សេវា​គាំទ្រការ​ដឹកជញ្ជូន​តាម​ផ្លូវអាកាសជាង ១៥០ នាក់ ដើម្បី​សិក្សា​ស្វែងយល់​ពីដំណើរការវិវឌ្ឍជុំវិញការ​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិតេជោក្រុង​តាខ្មៅ។ គិតត្រឹមថ្ងៃទី ០៦ ខែមិថុនា ​ឆ្នាំ ២០២៤ ​ដំណើរការ​សាងសង់អាកាសយានដ្ឋាន​អន្តរជាតិតេជោ (TIA) សម្រេច​ការ​សាងសង់បាន​ជាង ​៧៥% និងចំណាយថវិកាអស់ជាង ១​ ១០០ លានដុល្លារ​អាមេរិក​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កសិករចាប់ផ្តើមប្រមូលផលស្រូវប្រចាំរដូវ ខណៈស្រូវស្រាលមានតម្លៃប្រកៀកប្រកិតគ្នា

ជីវិតកម្សាន្ដ៤ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ល្អហួស អះអាងថា ការផ្តល់កម្លាំងចិត្តពីប្រជាជនកម្ពុជា ធ្វើឲ្យនាងអាចតស៊ូបានគ្រប់យ៉ាង

ព័ត៌មានជាតិ៥ ម៉ោង មុន

៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណាមកបំភ្លៃ និងបំផ្លាញបាន

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក លី ធុជ អំពាវនាវឱ្យប្រជាជនបន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម