សេដ្ឋកិច្ច
កូនខ្មែរមួយរូប ចំណាយដើមទុន១០ម៉ឺនដុល្លារ ផលិតប្រេងដូង នាំចេញទៅកាន់ទីផ្សារអឺរ៉ុប
កូនខ្មែរមួយរូប ចំណាយដើមទុន១០ម៉ឺនដុល្លារ ផលិតប្រេងដូង ដើម្បីនាំចេញទៅកាន់ផ្សារអឺរ៉ុប ខណៈវត្ថុធាតុដើមក្នុងការផលិតប្រេងដូងធម្មជាតិនេះ គាត់បានប្រមូលទិញដូងទុំពីប្រជាពលរដ្ឋក្នុងសហគមន៍ របស់គាត់ផ្ទាល់។
លោក ឆាយ ស៊ីនឿន អាយុ៤០ឆ្នាំ ម្ចាស់សិប្បកម្ម និងជាអ្នកគ្រប់គ្រង់ទូទៅ នៃសិប្បកម្ម The coconut-ប្រេងដូងធម្មជាតិ បានប្រាប់ កម្ពុជាថ្មី ថា លោកចាប់ផ្ដើមដំណើរការសិប្បកម្មប្រេងដូងធម្មជាតិ នេះ ចាប់តាំងពីឆ្នាំ២០១៤ មកម្លេះ។ លោក បន្តថា សិប្បកម្មផលិតប្រេងដូង របស់គិតមកទល់ពេលនេះ លោក និងក្រុមគ្រួសារ បានចំណាយដើមទុនសរុបប្រមាណជាង ១០ម៉ឺនដុល្លារ រួចមកហើយ សម្រាប់បើកដំណើរការសិប្បកម្ម ខ្នាតតូចមួយនេះឡើងមក។
លោក ឆាយ ស៊ីនឿន បន្តទៀតថា សម្រាប់វត្ថុធាតុដើមក្នុងការផលិតប្រេងដូង លោកបានប្រមូលទិញដូងទុំរបស់ ប្រជាពលរដ្ឋក្នុងសហគមន៍ និងបានរៀបចំឱ្យឈ្មួញចុះទៅទិញដល់ផ្ទះប្រជាពលរដ្ឋផ្ទាល់ ករណីដែលផ្លូវឆ្ងាយ ពួកគាត់មិនអាចមានលទ្ធភាពយកដូងមកលក់ដល់សិប្បកម្មផ្ទាល់ដៃ។
ម្ចាស់សិប្បកម្មរូបនេះ បានបន្ថែមទៀតថា បច្ចុប្បន្នសិប្បកម្មរបស់លោក បាននាំចេញផលិតផលប្រេងដូង និងសាប៊ូ ទៅលក់នៅទីផ្សារអឺរ៉ុប ដោយគិតក្នុងរយៈពេល ៣ខែ គាត់អាចនាំចេញប្រេងដូង ប្រមាណ ២០០០លីត្រ ឬស្មើនឹង ១០០០ដប ប្រទេស នូវែលសេឡង់ និងប្រទេសមួយចំនួនទៀតដែលស្ថិតនៅក្នុងសហភាពអឺរ៉ុប ផងដែរ។
លោក ឆាយ ស៊ីនឿន បញ្ជាក់ទៀតថា សម្រាប់ការផលិតប្រេងដូងសព្វថ្ងៃនេះ មិនមែនតែគោលដៅលក់ចេញតែមួយមុខនោះទេ តែក៏បានចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋក្នុងសហគម និងស្រ្ដីដែលមិនអាចរកការងារឆ្ងាយពីផ្ទះ ដែលពួកគាត់សុទ្ធសឹងតែមានអាយុប្រមាណជាង ៤៥ ទៅ ៥៥ឆ្នាំឡើងទៅ។
លោក ឆាយ ស៊ីនឿន បានប្រាប់ឱ្យដឹងទៀតថា គោលដៅថ្ងៃអនាគត សិប្បកម្មរបស់លោក ក៏មានផែនការនៃការនាំចេញទៅកាន់ទីផ្សារប្រទេសផ្សេងៗទៀត នៅលើសកលលោក ខណៈសព្វថ្ងៃ ប្រេងដូងធម្មជាតិរបស់លោកក៏មានដាក់លក់ក្នុងស្រុកស្រាប់ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសផងដែរ។
គួរបញ្ជាក់ថា សិប្បកម្ម The coconut-ប្រេងដូងធម្មជាតិ ជាសិប្បកម្ម មួយដែលបានបង្កើតឡើងដោយជនជាតិខ្មែរ ដែលផ្តោតសំខាន់ទៅលើសុខភាព និង សម្រស់។
លើសពីនេះ The Coconut ក៏បានជួយអោយប្រជាពលរដ្ឋនៅក្នុងភូមិអាចរកចំណូល តាមរយៈការប្រមូលទិញផ្លែដូងទុំ មកកាន់សិប្បកម្មផ្ទាល់។ សិប្បកម្មនេះ មានទីតាំងស្ថិតនៅភូមិដំណាក់ទ្រព្យខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា