Connect with us

វប្បធម៌ ជំនឿ

ក្រសួងវប្បធម៌ ស្នើផលិតករបណ្តាញសង្គម កុំបង្កើតមាតិកាអសីលធម៌ និងហិង្សាលើស្ត្រី

បានផុស

នៅ

លោកស្រី នេត្រ ភូម៉ារី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ តំណាង បណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើផលិតករលើបណ្តាញសង្គម កុំបង្កើតមាតិកាអសីលធម៌ និងហិង្សាលើស្ត្រី ដែលជាទង្វើមិនល្អទាល់តែសោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រីបានថ្លែងបែបនេះ ក្នុង ពិធី បើកសិក្ខាសាលាស្តីពី “តួនាទីផលិតករ សិល្បករ រួមចំណែកក្នុងការលើកកម្ពស់សីលធម៌សង្គម និងទប់ស្កាត់អំពើហិង្សាលើស្រ្តីដែលផ្សព្វផ្សាយតាមបណ្តាញសង្គម” នៅសាលអង្គរវត្ត នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។

អ្នកស្រីបានថ្លែងបន្តថា វិស័យវប្បធម៌ជាវិស័យមួយដ៏មានសារៈសំខាន់ក្នុងការរួមចំណែកលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា ហើយយើងទាំងអស់គ្នាត្រូវយល់ឱ្យបានច្បាស់ថា វប្បធម៌ គឺស្ថិតនៅលើយើងទាំងអស់គ្នា។ ដូច្នេះត្រូវនាំគ្នាអនុវត្តឱ្យបានសមរម្យ ត្រូវធ្វើជាប្រជាពលរដ្ឋល្អ ថ្លៃថ្នូរ រស់នៅក្នុងប្រទេសមួយដែលសម្បូរទៅដោយសម្បត្តិវប្បធម៌រូបី អរូបី និងមានសីលធម៌ ប្រពៃណីដ៏ល្អផូរផង់ ទទួលបានការកោតសរសើរពីប្រទេសនានាលើសកលលោក។

អ្នកស្រីបានបន្ថែមថា ផ្អែកលើប្រធានបទដ៏មានខ្លឹមសារដ៏ជ្រាលជ្រៅនេះ គណៈកម្មាធិការយេនឌ័រក្រសួងមានគោលបំណង ទប់ស្កាត់ និងបង្កើនការយល់ដឹងអំពីការប្រើប្រាស់ឥរិយាបថ វោហារស័ព្ទ សំណេរ ការស្លៀកពាក់ដល់ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈទូទាំងប្រទេស ផលិតករ សិល្បករ សិល្បការិនី អង្គការដៃគូនានា ដើម្បីលើកកម្ពស់ការចូលរួមថែរក្សា ការពារសិល្បៈ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូរផង់របស់យើង ហើយលុបបំបាត់វប្បធម៌អវិជ្ជមាន និងទប់ស្កាត់អំពើហិង្សាលើស្រ្តីជាអំពើអមនុស្សធម៌ នាំឱ្យបាត់បង់កិត្យានុភាពរបស់ប្រទេសយើង។

គួរបញ្ជាក់ថា អង្គសិក្ខាសាលាខាងលើក៏មានវេទិកាពិភាក្សាតុមូល ដោយមានវាគ្មិនកិត្តិយសមកពីស្ថាប័នពាក់ព័ន្ធ។ ហើយសិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងស្ថាប័ន ក្រសួង អង្គភាព មន្ទីរវប្បធម៌រាជធានី ខេត្ត អង្គការសមាគម ផលិតករ អ្នកនិពន្ធ អ្នកផលិតមាតិកាលើបណ្តាញសង្គម ពិធីករ ពិធីការិនី សិល្បករ សិល្បការិនី និងមន្រ្តីរាជការក្រសួងវប្បធម៌និងវិចិត្រសិល្ប: សរុបប្រមាណជាង ១៣០ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៤ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម