Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាលហាមចែកចាយ ឬលក់ផលិតផល​ជំនួយសុខភាពឈ្មោះ Mentopas នៅលើទីផ្សារកម្ពុជា

បានផុស

នៅ


ក្រសួងសុខាភិបាល បានធ្វើការហាមឃាត់ការចែកចាយ ឬលក់ផលិតផលជំនួយសុខភាពឈ្មោះ Mentopas នៅលើ​ទីផ្សារនៃប្រទេសកម្ពុជា ដោយសារផលិតផលនេះ គ្មានលេខបញ្ជីកាពីក្រសួងសុខាភិបាលធ្វើឱ្យប៉ះពាល់សុខភាព
ឬមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកប្រើប្រាស់ទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងស្តីពីការហាមឃាត់ការចែកចាយ ឬលក់ផលិតផលជំនួយសុខភាពឈ្មោះ Mentopas គ្មានលេខបញ្ជីកាពីក្រសួងសុខាភិបាល ចុះកាលពីថ្ងៃទី០៦មិថុនា បានឱ្យដឹងថា ការហាមឃាត់នេះ បន្ទាប់ពីក្រសួងសុខាភិបាលពិនិត្យឃើញមានផលិតផលជំនួយសុខភាពឈ្មោះ Mentopas គ្មានលេខបញ្ជីកាពីក្រសួងសុខាភិបាល
កំពុងចរាចរលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា ដែលមានលក្ខណៈស្រដៀងនឹងផលិតផលជំនួយសុខភាពដែលកំពុងចែកចាយដោយក្រុមហ៊ុន DKSH (Cambodia) Ltd. ដូចមានរូបភាពភ្ជាប់មកជាមួយ។

ក្រសួងសុខាភិបាលបានណែនាំដល់ប្រជាពលរដ្ឋមុននឹងទិញឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទ ត្រូវពិនិត្យមើលលតាបត្របញ្ញិកា ដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះក្រុមហ៊ុន ២-ផ្នែកខាងក្រោមមានលេខបញ្ជីកាដូចមានគំរូភ្ជាប់មកជាមួយ។

ក្រសួងសុខាភិបាលក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់ផលិតផលជំនួយសុខភាពដែលគ្មានលេខបញ្ជីកាខាងលើជាបន្តទៀត ព្រោះផលិតផលនេះមិនអាចធានាបាននូវគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពបានឡើយ ហើយអាចជាផលិតផលក្លែងក្លាយបណ្តាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។

ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលតម្រូវឱ្យបុគ្គលដែលចែកចាយ ឬលក់ផលិតផលជំនួយសុខភាពគ្មានលេខបញ្ជីកាខាងលើ រួមទាំងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូលចែកចាយ ឬលក់ផលិតផលជំនួយសុខភាពនេះជាបន្ទាន់។ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះជនណាដែលចែកចាយ ឬលក់ផលិតផលជំនួយសុខភាពគ្មានលេខបញ្ជីកាខាងលើ និងជនពាក់ព័ន្ធដទៃទៀតទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

សម្ដេចធិបតីគាំទ្រឱ្យសមាគមពាណិជ្ជករគ្រឿងអលង្ការ បង្កើតវិទ្យាស្ថានស្រាវជ្រាវ បង្រៀនច្នៃគ្រឿងអលង្ការ និងត្បូងមានតម្លៃ

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

ស្ត្រីជាច្រើននៅស៊ូដង់រងការរំលោភបំពានផ្លូវ ភេទពី​កង​កម្លាំងRSF

ព័ត៌មានជាតិ៣០ នាទី មុន

ក្រសួង​ការងារ​ដឹកនាំ​ប្រជុំ​ផ្សព្វផ្សាយ​អន្តរក្រសួង ស្តី​ពី “​គោលការណ៍​ប្រតិបត្តិ​ស្ដង់ដា​នៃ​ការធ្វើ​អធិការកិច្ច​អន្ដរក្រសួង​ក្នុង​វិស័យ​កម្មន្ដសាល​” នៅ​តាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ១ ម៉ោង មុន

និស្សិតអាហារូបករណ៍ អ.ម.ត ចូលរួមវេចនំអន្សមក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីថែរក្សាប្រពៃណីជាតិ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មេ​របប​យោធាមីយ៉ាន់ម៉ា ជំរុញឱ្យកងកម្លាំង​​ប្រឆាំងរដ្ឋប្រហារបោះបង់ការតស៊ូនិងងាក​ចូលចរចា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ចរាចរណ៍៤ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម