ព័ត៌មានជាតិ
សម្ដេចធិបតី៖ បញ្ញាសិប្បនិម្មិតផ្ដល់វឌ្ឍនភាពសង្គម តែក៏នាំបញ្ហាប្រឈមគួរឱ្យកត់សម្គាល់
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បញ្ញាសិប្បនិម្មិតបានផ្ដល់នូវកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពនៅក្នុងសង្គម ក៏ប៉ុន្តែបញ្ញាសិប្បនិម្មិតនេះ ក៏បាននាំមកនូវបញ្ហាប្រឈមគួរឱ្យកត់សម្គាល់ផងដែរ។

ថ្លែងបើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២៤នេះ នាខេត្តសៀមរាប សម្ដេចធិតបី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់លើតម្រូវការទាំងការយកមកប្រើប្រាស់ និងការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើបច្ចេកវិទ្យាលេចឡើងថ្មីៗ ដែលកំពុងផ្លាស់ប្តូរទិដ្ឋភាពនៃការអភិវឌ្ឍ។ សម្ដេចធិបតី បានថ្លែងថា បច្ចេកវិទ្យាដើរតួនាទី ជាឧបករណ៍សម្រាប់ការវិវត្តរបស់មនុស្ស ដូច្នេះជាការចាំបាច់ដែលយើងជំរុញវឌ្ឍនភាពបច្ចេកវិទ្យាក្នុងលក្ខណៈមួយដែលផ្តល់អាទិភាពដល់បរិយាបន្ន ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់សម្រាប់តម្រូវការរបស់មនុស្ស។
សម្ដេចធិបតី បានគូសបញ្ជាក់ថា នៅក្នុងយុគសម័យមួយដែលបានកំណត់ដោយបច្ចេកវិទ្យាឈានមុខរីកចម្រើនយ៉ាងឆាប់រហ័ស និងការធ្វើសមាហរណកម្មបញ្ញាសិប្បនិម្មិត ទៅក្នុងសង្គម មានការជាប់ពាក់ព័ន្ធយ៉ាងជ្រៅសម្រាប់អនាគតរបស់អាស៊ាន និងដៃគូរបស់យើង។

សម្ដេចធិបតី សង្កត់ធ្ងន់ថា បញ្ញាសិប្បនិម្មិតបានបង្ហាញពីឱកាសដែលមិនធ្លាប់មានពីមុនមកសម្រាប់កំណើនសេដ្ឋកិច្ច នវានុវត្តន៍ និងវឌ្ឍនភាពសង្គមនៅក្នុងតំបន់។ តែទោះជាយ៉ាងណាក៏ដោយ វាក៏នាំមកនូវបញ្ហាប្រឈមគួរឱ្យកត់សម្គាល់ផងដែរ រួមមាន ការគិតគូរលើក្រមសីលធម៌ បរិយាបន្ន តម្លាភាព ភាពយុត្តិធម៌ ការព្រួយបារម្ភអំពីឯកជនភាពទិន្នន័យ និងតម្រូវការសម្រាប់ការរៀបចំកម្លាំងពលកម្មឡើងវិញ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ