កីឡា
លន បញ្ញា ប៉ះ Elias ជាជើងឯកអឺរ៉ុបពិតៗមានកំណត់ត្រាមិនធ្លាប់ចាញ់
ម្ចាស់មេដាយមាសកីឡាស៊ីហ្គេម លន បញ្ញា ត្រូវប៉ះជើងខ្លាំងពិតប្រាកដលំដាប់អឺរ៉ុប Elias Naji នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងបារីស ប្រទេសបារាំង។
កីឡាករ Elias NAJI អាយុ២០ឆ្នាំធ្លាប់ប្រកួតបាន៣៥ដងគឺឈ្នះទាំងអស់ សូម្បីស្មើក៏មិនធ្លាប់ផង។ កីឡាករបារាំង-ម៉ារ៉ុករូបនេះមានខ្សែក្រវាត់ជាច្រើនគ្រឿងក្នុង៣ស្ថាប័នផ្សេងគ្នា ក្នុងនោះខ្សែក្រវាត់ថ្នាក់ជាតិបារាំងចំនួន៦ខ្សែ ខ្សែក្រវាត់ជាជើងឯកអឺរ៉ុប GMGP និងខ្សែក្រវាត់ WBC អឺរ៉ុប។
ស្ថាប័នប្រដាល់មួយថៃទ្វីបអឺរ៉ុបបានចារទុកហើយគឺ កីឡាករបារាំង Elias Naji បានគ្រងជើងឯក European Super-Welterweight នៅទី១ ខែកក្កដា ឆ្នាំ២០២៣ ដែលរហូតពេលនេះកាន់កាប់បានជិតមួយឆ្នាំហើយ។
ចំណែក លន បញ្ញា ជាម្ចាស់ខ្សែក្រវាត់៥ខ្សែ ជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ជាម្ចាស់មេដាយប្រាក់ស៊ីហ្គេម ឆ្នាំ២០២១។ ក្នុងរយៈពេលជាង៣ឆ្នាំចុងក្រោយនេះ សម្រាប់ការឡើងប្រកួតគុនខ្មែរ រូបគេបានចាញ់តែម្តងគត់គឺចាញ់មិត្តរួមជាតិ ឡៅ ចិត្រា ខណៈការប្រកួតជាមួយដៃគូបរទេសមិនធ្លាប់ចាញ់សោះ។
កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ លន បញ្ញា បានប្រកួតឈ្នះកីឡាករបារាំង Omar Bathily ដោយពិន្ទុ នៅប្រទេសបារាំង និងជាការឈ្នះលើកទី២លើដៃគូម្នាក់នេះ។
នៅថ្ងៃទី២៧ ខែមិថុនាជាមួយគ្នានេះដែរ ឈុត សេរីវ៉ាន់ថង ត្រូវប្រកួតម៉ារ៉ាតុងដែលមានបេក្ខភាព៣ប្រទេសផ្សេងទៀតគឺម្ចាស់ផ្ទះបារាំង អង់គ្លេស និងអេស្ប៉ាញ។ ប្រសិនបើ រូបគេទទួលបានជ័យជម្នះក្នុងការប្រកួតម៉ារ៉ាតុងនេះ រូបគេនឹងទទួលបានរង្វាន់រថយន្ត១គ្រឿង ហើយនេះជាការប្រកួតម៉ារ៉ាតុងលើកទី២លើទឹកដីបារាំង បន្ទាប់ពីលើកទី១រូបគេទទួលបានខ្សែក្រវាត់។
ចំណែកដៃគូរបស់ ឡៅ ចិត្រា និង ព្រំ សំណាង មិនទាន់ត្រូវបានបង្ហាញទេ ប៉ុន្តែលោក សឿ វណ្ណៈ ស្ថាបនិកកម្មវិធីគុនខ្មែរស៊ុបភើហ្វៃបានឲ្យដឹងថា ដៃគូរបស់កីឡាករកម្ពុជានៅចុងខែនេះសុទ្ធតែលំដាប់កំពូលៗ និងជម្រើសប្រចាំទ្វីបអឺរ៉ុបហើយ ដូច្នេះជាឱកាសធំដែលកីឡាករគុនខ្មែរត្រូវសាងកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៥ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងអប់រំ ហាមលក់ ផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំង ជាប់បរិវេណសាលារៀន
-
នយោបាយ១ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
សុខភាព១ សប្តាហ៍ ago
ឈ្វេងយល់ពីជំងឺមហារីកពោះវៀនធំ និងកត្តាតំណពូជ