Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ពិចារណានាំចេញអាវុធផលិតក្នុងស្រុកដើម្បីទាញចំណូលចូលរដ្ឋ

បានផុស

នៅ

ក្រសួងការពារជាតិថៃកំពុងពិចារណាកែប្រែវិសោធនកម្មលើសេចក្ដីព្រាងច្បាប់ចំនួន ៤ ដើម្បីអនុញ្ញាតឲ្យមានការនាំចេញអាវុធដែលផលិតក្នុងស្រុកសម្រាប់ជួយជំរុញគោលនយោបាយឧស្សាហកម្មការពារជាតិរបស់ប្រទេស ។ នេះបើយោងតាមការចុះផ្សាយដោយកាសែត Bangkok Post នៅថ្ងៃទី៧ ខែមិថុនានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកិច្ចប្រជុំជាមួយមន្ត្រីរបស់ក្រសួងការពារជាតិស្តីពីវិសោធនកម្មលើសេចក្តីព្រាងច្បាប់សន្តិសុខជាតិនាពេលថ្មីៗនេះ, លោក Jumnong Chaimongkol អនុរដ្ឋមន្ត្រីក្រសួងការពារជាតិបាននិយាយថា ការកែប្រែវិសោធនកម្មលើច្បាប់អនុញ្ញាតឲ្យមានការនាំចេញអាវុធផលិតក្នុងស្រុក គឺមានគោលបំណងបន្ថែមតួនាទីថ្មីដល់ក្រសួងការពារជាតិក្នុងការជួយជំរុញឧស្សាហកម្មមួយនេះដើម្បីបង្កើតប្រាក់ចំណូលចូលរដ្ឋ ។

ក្នុងកិច្ចប្រជុំនោះទៀតសោត លោក Jumnong ​ក៏បានលើកឡើងពីបញ្ហា​ផ្លូវ​ច្បាប់ និង​ឧបសគ្គ​ផ្សេងៗសម្រាប់ការអនុម័តច្បាប់នាំចេញអាវុធនេះផងដែរ​ ។ លោកអនុរដ្ឋមន្ត្រីបញ្ជាក់ទៀត​ថា ច្បាប់មួយ​ចំនួន​ដូច​ជា ​ច្បាប់​រោងចក្រ​ផលិតអាវុធ​ឯកជនលេខ ​២៥៥០, ច្បាប់​គ្រប់គ្រង​អាវុធ​លេខ ​២៥៣០, ច្បាប់គ្រប់គ្រងការនាំចេញគ្រឿងសព្វាវុធធ្វើសឹកសង្គ្រាមលេខ ២៤៩៥ និង​ច្បាប់បច្ចេកវិទ្យា​ការពារ​ជាតិលេខ ​២៥៦២ សុទ្ធសឹងតែជាឫសគល់​រារាំង​ដល់​គោលនយោបាយនាំចេញអាវុធរបស់យើង ។

ទោះយ៉ាងណា ដើម្បីដោះស្រាយបញ្ហាទាំងនេះ ក្រុមការងារគ្រោងនឹងសហការជាមួយសហគ្រិនវិស័យឯកជន និងដៃគូនៃវិទ្យាស្ថានបច្ចេកវិទ្យាការពារជាតិ ខណៈកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះមានគោលបំណងធ្វើទំនើបកម្មច្បាប់ដែលមានស្រាប់ ជាពិសេសដើម្បីធ្វើយ៉ាងណាឲ្យវាកាន់តែអំណោយផលដល់គោលនយោបាយរបស់ក្រសួង ។

ស្របពេលជាមួយគ្នានេះ ការជំរុញរបស់ក្រសួងការពារជាតិដើម្បីធ្វើវិសោធនកម្មច្បាប់ទាំងនេះ ក៏គូសបញ្ជាក់ពីការផ្លាស់ប្តូរយុទ្ធសាស្ត្រឆ្ពោះទៅរកការពង្រឹងសមត្ថភាពការពារជាតិរបស់ប្រទេសថៃ និងដាក់ប្រទេសចូលទៅក្នុងភាពជាដៃគូប្រកួតប្រជែងនៅក្នុងទីផ្សារអាវុធពិភពលោកផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ កូនស្រីលោក ថាក់ស៊ីន ឲ្យសមាជិកសភាទុកចិត្តលើនាយករដ្ឋមន្ត្រីក្នុងការ​តែងតាំងគ្រប់មន្ត្រីថ្មីៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ២៩ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម