Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី៖ យើង​មិន​ដែល​មាន​ទំនាក់ទំនង​ពិសេស​ជាមួយ ដូណាល់ ត្រាំ

បានផុស

នៅ

ទោះ​លោក ដូណាល់ ត្រាំ ឈ្នះ​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​​នា​ខែ​វិច្ឆិកា​ខាង​មុខ ក៏​វា​មិន​មាន​ការ​ផ្លាស់ប្ដូរ ឬ​ប៉ះ​ពាល់​ដល់​គោល​នយោបាយ​រុស្ស៊ី​នោះ​ដែរ។ នេះ​​គឺ​ជា​ការ​លើក​ឡើង​របស់​លោក វ៉្លាឌឺមៀ ពូទីន នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​មួយ​នៅ​​ទីក្រុង Saint Petersburg កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា​កន្លង​ទៅ។

លោក វ៉្លាឌឺមៀ ពូទីន មេ​ដឹក​នាំ​រុស្ស៊ី និង​លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតី​អាមេរិក​ទី ៤៥ (រូបភាព៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេ​ដឹក​នាំ​រុស្ស៊ី បាន​ថ្លែង​​ថា រដ្ឋាភិបាល​ក្រុង​មូស្គូ មិន​បាន​ខ្វល់ខ្វាយ​រឿង​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក ​មិន​ថា បេក្ខភាព​លោក ដូណាល់ ត្រាំ ឬ​ក៏​លោក ចូ បៃឌិន នោះ​ទេ។ លោក ពូទីន ថា ប្រសិន​បើ​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​​​​​​​​​ធ្លាក់​ទៅ​លើ​លោក ដូណាល់ ត្រាំ វា​ក៏​មិន​ខុស​ពី​​​ការ​ដឹក​នាំ​ដោយ​រដ្ឋបាល​លោក ចូ បៃឌិន នោះ​ដែរ ហើយ​ក៏​មិន​អាច​ផ្លាស់ប្ដូរ​អ្វី​​លើស​លុប​ចំពោះ​​រុស្ស៊ី​​ឡើយ។

​រដ្ឋាភិបាល​ក្រុង​មូស្គូ បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង​ចំពោះ​​លោក ចូ បៃឌិន រឿង​ផ្គត់​ផ្គង់​អាវុធ​ឲ្យ​អ៊ុយក្រែន ហើយ​ចាត់​ទុក​ថា ទង្វើ​នេះ​កំពុង​ក្លាយ​ជា​ការ​ដុត​បំផ្លាញ​ប្រព័ន្ធ​នយោបាយ​អាមេរិក និង​ការ​​ដឹក​នាំ​សកល។ ដោយ​ឡែក​បើ​ចំពោះ​លោក ដូណាល់ ត្រាំ វិញ បើ​ទោះ​ជា​អតីត​ប្រធានាធិបតី​រូប​នេះ​ធ្លាប់​អះអាង​ថា ខ្លួន​អាច​ពន្លត់​ភ្លើង​សង្គ្រាម​​រវាង​រុស្ស៊ី-អ៊ុយក្រែន​​ក៏​ពិត​មែន ក៏​លោក ពូទីន មិន​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​នោះ​ដែរ។ លោក ពូទីន ថា “យើង​មិន​ធ្លាប់​ដែល​មាន​ទំនាក់​ទំនង​ពិសេស​ជាមួយ​លោក ត្រាំ នោះ​ឡើយ ប៉ុន្តែ​បើ​មែន​ទែន​ទៅ ឲ្យ​តែ​ក្លាយ​ជា​ប្រធានាធិបតី គាត់​នឹង​​​ចាប់​​ផ្ដើម​ដាក់​ចេញ​នូវ​ទណ្ឌកម្ម​​​ធ្ងន់ធ្ងរ​​មក​លើ​រុស្ស៊ី”។

លោក ចូ បៃឌិន (ឆ្វេង) លោក វ៉្លាឌឺមៀ ពូទីន (កណ្ដាល) និង​លោក ដូណាល់ ត្រាំ (ស្ដាំ)

មេ​ដឹក​នាំ​វ័យ​៧១​ឆ្នាំ​របស់​រុស្ស៊ី បាន​បន្ថែម​ទៀត​ថា “និយាយ​ទៅ ខ្ញុំ​សូម​ថ្លែង​ដោយ​ស្មោះត្រង់។ គ្រប់​គ្នា​ជឿ​ថា ក្រោយ​ការ​បោះឆ្នោត វា​នឹង​មាន​​ការ​ផ្លាស់ប្ដូរ​ចំពោះ​រុស្ស៊ី នៅ​ក្នុង​គោល​ការណ៍​អាមេរិក តែ​ខ្ញុំ​សូម​និយាយ​ថា អត់​ទេ។ យើង​មិន​គិត​ដូច្នោះ​ទេ។ យើង​គិត​ថា គ្មាន​អ្វី​​ដែល​ប្លែក​ខ្លាំង​​នឹង​កើត​ឡើង​ឡើយ។ គ្មាន​នរណា​ម្នាក់​នៅ​អាមេរិក​ចាប់​អារម្មណ៍​​រឿង​នៅ​អ៊ុយក្រែន​ទេ។ ពួក​គេ​ចាប់​អារម្មណ៍​តែ​ភាព​អស្ចារ្យ​​របស់​អាមេរិក​ប៉ុណ្ណោះ”៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

របប​សឹក​មីយ៉ាន់ម៉ា ដោះលែង​អ្នក​ទោស​ប្រមាណ ៤ ៩០០​នាក់ ដើម្បី​អបអរ​ថ្ងៃ​ចូលឆ្នាំ​ថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

ចូលឆ្នាំ ៣ ថ្ងៃ​ ទេសចរ​មក​លេង​ខេត្តក្រចេះ​ កើន​ឡើង​ ២៦% មាន​ប្រមាណជិត ៣០ ម៉ឺននាក់

ព័ត៌មានជាតិ២៩ នាទីutes មុន

ចំណុច​ពិសេសៗ​គួរ​ដឹង​ ពីអាកាសយានដ្ឋាន​​អន្តរជាតិតេជោ ជា​សំណង់​​អភិវឌ្ឍ​ន៍​កំពូលមួយ​របស់ពិភពលោក

ព័ត៌មានជាតិ៣៧ នាទីutes មុន

៣ ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ខេត្តកោះកុង មានភ្ញៀវទេសចរជិត ៥ ម៉ឺននាក់ មកលងកម្សាន្ត

ជីវិតកម្សាន្ដ៤៣ នាទីutes មុន

តារា​ចម្រៀងអាមេរិក​ Katy Perry ឱនថើបដី ពេលយានអវកាស​ចុះ​ចត​ជោគជ័យ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សហរដ្ឋអាមេរិក​ ដំឡើងពន្ធលើចិនដល់ ២៤៥ ភាគរយ

ព័ត៌មានជាតិ២ ម៉ោង មុន

មុនមកដល់កម្ពុជា​ លោក ស៊ី ជីនពីង ថា កម្ពុជា-ចិន ត្រូវតែពង្រឹងសន្តិសុខកម្រិតខ្ពស់ ប្រឆាំងការបំបែកខ្លួន បដិវត្តន៍ពណ៌ និងការឆបោកតាមអនឡាញ

ព័ត៌មានជាតិ២ ម៉ោង មុន

មុនធ្វើទស្ស​នកិច្ចនៅកម្ពុជា លោក ស៊ី ជីនពីងថា ចិន មិនហាមឃាត់កម្ពុជាឡើយ ក្នុងការរើសផ្លូវអភិវឌ្ឍន៍ប្រទេសដែលស្របនឹងលក្ខខណ្ឌជាតិ

Sokha Hotels

ព័ត៌មានពេញនិយម