Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន មិនឲ្យអ៊ុយក្រែន យកអាវុធអាមេរិក បាញ់វិមានក្រឹមឡាំង ដាច់ខាត

បានផុស

នៅ

ត្បិតតែសហរដ្ឋអាមេរិក បើកដៃឲ្យអ៊ុយក្រែន ប្រើប្រាស់អាវុធរបស់ខ្លួនយកទៅវាយប្រហារចូលដីរុស្ស៊ីក៏ពិតមែន ប៉ុន្តែលោក ចូ បៃដិន ប្រកាសថា ទីក្រុងវ៉ាស៊ីនតោន មិនអនុញ្ញាតឲ្យទីក្រុងកៀវ បាញ់លើគោលដៅចូលជ្រៅក្នុងប្រទេសរុស្ស៊ីពេកទេ រួមទាំងវិមានក្រឹមឡាំងក្នុងទីក្រុងមូស្គូផងដែរ។

លោក ចូ បៃដិន (រូបថត៖ PBS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអះអាងបែបនេះក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ABC News កាលពីថ្ងៃព្រហស្បតិ៍ទី៦ខែមិថុនា ដោយលោកបញ្ជាក់ថា “អ៊ុយក្រែន អាចប្រើអាវុធអាមេរិកបាញ់ចូលរុស្ស៊ីបានមែន ប៉ុន្តែកុំបាញ់ចូលជ្រៅពេក ពោលគឺបាញ់កៀកៗព្រំដែនបានហើយ។ ទីក្រុងកៀវ អាចបាញ់ចូលព្រំដែនរុស្ស៊ី តែលើទីតាំងដែលរុស្ស៊ីប្រើដើម្បីដាក់កាំភ្លើងបាញ់លើខ្លួនប៉ុណ្ណោះ។ យើងមិនអនុញ្ញាតឲ្យអ៊ុយក្រែន​បាញ់ចូលដីរុស្ស៊ីដល់ ៣២០គីឡូម៉ែត្រទេ ហើយក៏មិនអនុញ្ញាឲ្យវាយប្រហារទីក្រុងមូស្គូនិងវិមានក្រឹមឡាំងដែរ”។

កាលពីសប្តាហ៍ មានសារព័ត៌មានចុះផ្សាយព្រោងព្រាតអំពីការសម្រេចចិត្តរបស់អាមេរិក បើកភ្លើងខៀវឲ្យអ៊ុយក្រែន វាយប្រហារចូលទៅក្នុងប្រទេសរុស្ស៊ី ហើយក្រោយមក រឿងនេះ ត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ផ្ទាល់តែម្តង។

លោក Antony Blinken (រូបថត៖ Getty)

ព្រោះតែទង្វើដ៏គឃ្លើននេះហើយ ទើបធ្វើឲ្យរុស្ស៊ី ក្តៅស្លឹកត្រចៀក ដោយលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ប្រកាសឆ្លើយតប ដល់ថ្នាក់ហ៊ានអះអាងថា ទីក្រុងមូស្គូនឹងផ្តល់អាវុធដល់ប្រទេសទាំងឡាយណា ដែលចង់វាយប្រហារលើគោលដៅរបស់លោកខាងលិច។

លោកបានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅវេទិកាសេដ្ឋកិច្ចអន្តរជាតិ St Petersburg (SPIEF) កាលពីថ្ងៃព្រហស្បតិ៍ទី៦ខែមិថុនាថា “សកម្មភាពបែបនេះ អាចនាំឲ្យមានបញ្ហាធ្ងន់ធ្ងរ។ ប្រសិនបើនរណាម្នាក់គិតថា វាអាចទៅរួចក្នុងការផ្គត់ផ្គង់អាវុធបែបនេះទៅកាន់តំបន់សង្រ្គាមដើម្បីវាយប្រហារទឹកដីរបស់យើ​ងនិងបង្កើតបញ្ហាសម្រាប់យើងនោះ ហេតុអ្វីយើងគ្មានសិទ្ធិផ្គត់ផ្គង់អាវុធប្រភេទដូចគ្នានេះ ទៅកាន់កន្លែងផ្សេងៗនៃពិភពលោក ដើម្បីវាយប្រហារពួកគេបាន? នេះគឺជាឆ្លើយតប”។

លោក ពូទីន (រូបថត៖ AP)

មិនត្រឹមប៉ុណ្ណឹង ថ្មីៗនេះ អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev ក៏ប្រកាសក្តែងៗដែរថា ទីក្រុងមូស្គូ នឹងជួយផ្តត់ផ្គង់អាវុធដល់ប្រទេសទាំងឡាយណាឲ្យតែជាសត្រូវរបស់អាមេរិក។ នេះគឺដើម្បីឆ្លើយតបទៅនឹងសកម្មភាពដែលឥតកោតក្រែងរបស់ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត ដែលបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែន។

យ៉ាងណា ទោះផ្តល់អាវុធមែន តែសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅតែប្រកែកថា ការជួយដល់អ៊ុយក្រែន មិនធ្វើឲ្យពួកគេក្លាយជាភាគីជម្លោះជាមួយរុស្ស៊ីទេ ហើយតែងដាក់កំហិតលើការប្រើប្រាស់អាវុធទាំងនោះជានិច្ច៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក Medvedev៖ ប្រទេសណាក៏ដោយ ឲ្យតែជាសត្រូវអាមេរិក, រុស្ស៊ី នឹងជួយអាវុធទាំងអស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

អាមេរិក ពន្លឿន​ការ​ផ្ដល់​ជំនួយ​យោធា ៤​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម