សេដ្ឋកិច្ច
និយ័តករមូលបត្រកម្ពុជាសហការជាមួយសាលាឯកជនដើម្បីបញ្ជ្រៀបចំណេះដឹងវិស័យមូលបត្រ
ជាកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យមូលបត្រឱ្យកាន់តែទូលំទូលាយនិងស៊ីជំរៅ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និង សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប (ស.អ.អ) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីសហការអភិវឌ្ឍន៍និងបណ្តុះបណ្តាលធនធានមនុស្សលើវិស័យនេះ។
ការចុះ MOU នេះធ្វើឡើងកាលពីថ្ងៃទី៦ ខែមិថុនា រវាងស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃន.ម.ក. និងលោក លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលនៃស.អ.អ។
លោក លី ឃុនថៃ បានលើកឡើងថាតាមរយៈសកម្មភាពកន្លងមក និងកម្មវិធីថ្ងៃនេះ រវាង ន.ម.ក. និង ស.អ.អ. បានបញ្ជាក់ឱ្យឃើញថា ស.អ.អ. បានផ្តល់ឱកាសបន្ថែមទៀតជូនដល់បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត ដើម្បីទទួលបាននូវការអប់រំ បណ្ដុះបណ្ដាល និងសិក្សាស្វែងយល់ពីវិស័យមូលបត្រនៅកម្ពុជា ដែលជាវិស័យមួយ ក្នុងចំណោមវិស័យហិរញ្ញវត្ថុផ្សេងៗទៀត ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើររបត់ថ្មីមួយនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា”។
លោក ស៊ូ សុជាតិក៏បានគូសបញ្ជាក់ផងដែរថា ការណ៍ដែលមានកិច្ចសហការប្រកបដោយទស្សនៈ និងចក្ខុវិស័យរួម និងវែងឆ្ងាយ គឺជួយឱ្យយើងសម្រេចនូវគោលដៅរួមនាពេលអនាគត។
លោកបានថ្លែងបន្តទៀតថា៖«យ៉ាងណាមិញ ចង់ឱ្យវិស័យមូលបត្រនៅកម្ពុជារីកចម្រើនលឿន គឺទាមទារឱ្យមានការចូលរួម កិច្ចសហប្រតិបត្តិការល្អ និងការស្វែងយល់ឱ្យកាន់ តែច្បាស់ពីវិស័យនេះ ជាពិសេសការចូលរួម និងការស្វែងយល់របស់និស្សិត ដែលជាធនធានដ៏សំខាន់របស់សង្គម ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា និងជួយជំរុញសេដ្ឋកិច្ចឱ្យមានកំណើន»។
លោកសុជាតិក៏បានលើកទឹកចិត្តឱ្យប្អូនៗនិស្សិតបង្កើតនូវទម្លាប់សន្សំ ដោយកាត់បន្ថយនូវការចំណាយដែលមិនចាំបាច់នានា ដែលជាផ្នែកមួយនៃការលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុផងដែរ។
យោងតាមរបាយការណ៍របស់និយ័តករមូលបត្រកម្ពុជាចាប់ពីឆ្នាំ ២០១១ គិតដល់ពេលបច្ចុប្បន្ន ទីផ្សារនេះមានក្រុមហ៊ុនចំនួន ២២ បានបោះផ្សាយលក់មូលបត្រក្នុងផ្សារមូលបត្រកម្ពុជា ដែលប្រមូលសាច់ប្រាក់ប្រមាណ ៤០០ លានដុល្លារ។ ក្នុងចំណោមក្រុមហ៊ុនទាំង ២២ មានក្រុមហ៊ុនចំនួន ១១ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និង ១១ ផ្សេងទៀតបោះផ្សាយលក់មូលបត្របំណុល៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព