ព័ត៌មានជាតិ
ស្នងការរាជធានីភ្នំពេញប្រើប្រាស់កម្លាំងជិត៣០០នាក់ដើម្បីការពារមណ្ឌលចត្តាឡីស័ក
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រើប្រាស់កម្លាំងជិត៣០០នាក់បន្ថែមពីលើកម្លាំងនគរបាលតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ដើម្បីការពារពង្រឹងសន្តិសុខរក្សាសណ្តាប់ធ្នាប់នៅទីតាំងធ្វើចត្តាឡីស័កជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលមានចំនួន៧៥កន្លែងនៅក្នុងរាជធានីភ្នំពេញ។
លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំបែងចែកម្លាំងការពារតាមគោលដៅទីតាំងធ្វើចត្តាឡិស័កកាលពីរសៀលថ្ងៃទី២៦កម្ភៈ ដោយបានដាក់ផែនការនិងបទបញ្ជាទៅលោក លោកស្រីស្នងការរងនិងលោកអធិការទាំង១៤ខណ្ឌ ត្រូវដឹកនាំកម្លាំងការពារទីតាំងធ្វើចត្តាឡីស័កទាំង៧៥កន្លែងចុះអនុវត្តឱ្យបានម៉ឺងម៉ាត់និងមិនត្រូវធ្វេសប្រហែសនោះឡើយ។
លោកឧត្តមសេនីយ៍ឯក ស ថេត បានបន្តថា ក្នុងករណីនៅពេលបំពេញភារកិច្ចកម្លាំងការពារធ្វេសប្រហែសបង្កឱ្យបុគ្គលធ្វើចត្តាឡីស័ករត់គេចមិនបានទប់ស្កាត់ទាន់ពេលវេលា ត្រូវទទួលខុសត្រូវចំពោះមុខថ្នាក់លើ និងចំពោះមុខច្បាប់។
ជាមួយគ្នានេះដែរលោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំដល់កម្លាំងការពារទីតាំងធ្វើចត្តាឡីស័កទាំងអស់ក្នុងករណីដែលមានជនបរទេសមិនស្តាប់ឬរឹងទទឹងមិនអនុវត្តតាមអាជ្ញាធរដែនដី និងគ្រូពេទ្យត្រូវចូលវាយខ្នោះហើយសុំគោលការថ្នាក់លើបញ្ជូនទៅអគ្គនាកដ្ឋានអន្តោប្រវេសន៍ដើម្បីរៀបចំឯកសារបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា ដើម្បីពង្រឹងប្រសិទ្ធភាពការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងសហគមន៍រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ឲ្យអនុវត្តនូវវិធានការច្បាប់បន្ថែមចំពោះបុគ្គលនិងទីតាំងដែលមិនសហការក្នុងនោះរួមមានទី១,ចំពោះជនបរទេស ត្រូវបណ្តេញចេញពីកម្ពុជា និងហាមចូលប្រទេសសារជាថ្មី។ ទី២,ចំពោះជនជាតិខ្មែរ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ និងទី៣, ចំពោះទីតាំងត្រូវដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំងនោះចោល៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់