Connect with us

សេចក្ដីជូនដំណឹង

គំនិត​ច្នៃប្រឌិត​ច​ក្រា​វិស័យ​បរិស្ថាន ឬ​ការបង្កើន​ការប្រើប្រាស់​ឡើងវិញ​របស់​និស្សិត​សាកលវិទ្យាល័យ​បានទទួល​ជ័យជំនះ​នៅក្នុង​កម្មវិធី Sustainathon ប្រចាំឆ្នាំ​ទី​ពីរ​របស់ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា

បានផុស

នៅ

​ភ្នំពេញ ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៤ – ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា សហការ​ជាមួយ​អង្គការ​អភិវឌ្ឍ​ន៍​អន្តរជាតិ​អាល្លឺម៉ង់​ប្រចាំ​ប្រទេស​កម្ពុជា (GIZ Cambodia) បាន​ប្រារព្ធ​ពិធី​អបអរសាទរ​អ្នកឈ្នះ​ក្នុង​កម្មវិធី Sustainathon ប្រចាំឆ្នាំ​លើក​ទី​ពីរ​របស់ខ្លួន​ក្នុង​សប្តាហ៍​នេះ​។

​ការប្រកួតប្រជែង​នេះ ត្រូវបាន​រៀបចំឡើង​ដើម្បី​ផ្តល់ឱកាស​ដល់​និស្សិត​សាកលវិទ្យាល័យ​ក្នុងការ​អភិវឌ្ឍ​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត សម្រាប់​អនាគត​ប្រកបដោយ​និរន្តរភាព ដែល​ក្រុម​ចំនួន​បី​ទទួលបាន​ជ័យជំនះ​សម្រាប់​គម្រោង​ឆ្នើម​របស់​ពួកគេ ដែល​គម្រោង​ទាំងនោះ​ផ្តោតលើ​ច​ក្រា​វិស័យ​បរិស្ថាន ឬ​ការបង្កើន​ការប្រើប្រាស់​ឡើងវិញ​ក្នុង​វិស័យ​ម្ហូបអាហារ និង​ភេសជ្ជៈ​។​

​ក្រុម «Eco-brew» ទទួលបាន​ជ័យលាភី​ជើងឯក​សម្រាប់​គម្រោងរ​បស់​ពួកគេ ក្នុងការ​បំប្លែង​ផ្លែស្វាយ​ដែល​ច្រើន​លើស​តម្រូវការ​ក្នុងស្រុក​ទៅជា​ដុំ​ស្ករ ដែលមាន​គោលបំណង​ជួយ​គាំទ្រ​ដល់​អាជីវកម្ម​ក្នុងស្រុក និង​រួមចំណែក​ដល់​ការបង្កើន​ការប្រើប្រាស់​ឡើងវិញ​។ ក្រុម «Refuel» ទទួលបាន​តំណែង​ជើងឯក​រង​ទីមួយ​ជាមួយនឹង​វិធីសាស្ត្រ​របស់​ពួកគេ ក្នុង​ការធ្វើ​គ្រាប់​ធញ្ញជាតិ​ដែល​បាន​ប្រើប្រាស់​រួច​ធ្វើជា​ម្សៅ ដើម្បី​កាត់បន្ថយ​កាកសំណល់ និង​ផលប៉ះពាល់​បរិស្ថាន​។

​រង្វាន់​ជ័យលាភី​លេខ​២ បាន​ទៅលើ​ក្រុម «INKABLE» សម្រាប់​ទឹក​ថ្នាំ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​រប​ស់​ពួកគេ ដែល​ផលិត​ចេញពី​ប្រេងឆា និង​សារធាតុ​ពណ៌​ធម្មជាតិ ដែល​ចម្រាញ់​ពី​រុក្ខជាតិ​ដោយ​ប្រើប្រាស់​ការ​បំប្លែង​ថាមពល​ស្អាត​។

​នៅ​ឆ្នាំនេះ កម្មវិធី HEINEKEN Sustainathon បាន​យកចិត្តទុកដាក់​លើ​ប្រធានបទ​បរិស្ថាន ដែល​ផ្តោតលើ​ការ​បង្កើន​ការប្រើប្រាស់​ឡើងវិញ​ដែល​ស្របតាម​មហិច្ឆតា «​ធ្វើឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​» រយៈពេល​វែង​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ដែល​ប្រារព្ធ​ខួប​គម្រប់ ៣០ ឆ្នាំ​របស់​ក្រុមហ៊ុន​នៅ​ឆ្នាំនេះ​។ មហិច្ឆតា «​ធ្វើឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​» មាន​គោលបំណង​ចូលរួមចំណែក​ជា​វិជ្ជមាន​តាមរយៈ​សសរស្តម្ភ​សំខាន់ៗ​ចំនួន​បី​គឺ បរិស្ថាន សង្គម និង​ការប្រើប្រាស់​ប្រកបដោយ​ទំនួល​ខុសត្រូវ​។ ក្រុមហ៊ុន​យល់ឃើញថា ដំណោះស្រាយ​ការបង្កើន​ការប្រើប្រាស់​ឡើងវិញ​ប្រកបដោយ​ប្រសិទ្ធភាព​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ជាច្រើន ដូច្នេះ កម្មវិធី​នេះ លើកកម្ពស់​ការច្នៃប្រឌិត​ប្រកបដោយ​និរន្តរភាព​តាមរយៈ​ភាពជា​ដៃគូ និង​សកម្មភាព​រួម​។

​កម្មវិធី Sustainathon បាន​ទាក់ទាញ​បេក្ខជន​ចូលរួម​ជាង ២២០ នាក់​ដោយ មាន ២៧ ក្រុម​ដែលមាន​សមាជិក​ជាង ១០០ នាក់​។ ការប្រកួតប្រជែង​នេះ មាន​បួន​ដំណាក់កាល​៖ ការពិភាក្សា​ស្វែងរក​គំនិត (Hatch), កម្មវិធី Hackaton (Hack-fest), ជំរុំ​ពិភាក្សា (Boothcamp) និង កម្មវិធី Final Pitch​។ នៅ​ជុំ​ចុងក្រោយ មាន​ក្រុម​ចំនួន ១០ បាន​ចូលរួម​ប្រកួត​ដោយមាន​ការបណ្តុះបណ្តាល​ពី​អ្នកជំនាញ​តំណាង​មកពី ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា និង អង្គការ GIZ ។

​កម្មវិធី​នេះ ដំណើរការ​ដោយមាន​សុន្ទរកថា បើក​ពី​ឯកឧត្តម ហេង សុខ​គង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ (MISTI) ឯកឧត្តម កូប រ៉​លី អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​លោកស្រី Anne de Graaf នាយក​កិច្ចការ​សាជីវកម្ម​នៃ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា​។​

​គណៈកម្មាធិការ​កម្មវិធី​រួមមាន លោក​បណ្ឌិត ស្រ៊ុន សុ​វីឡា នាយក​មជ្ឈមណ្ឌល​ជាតិ​បណ្ដុះ​ធុរៈកិច្ច​ថ្មី​នៃ​កម្ពុជា (NICC) លោក Florian Schmidt ទីប្រឹក្សា​គ្រប់គ្រង​កាកសំណល់ និង​ច​ក្រា​វិស័យ​បរិស្ថាន​មកពី​អង្គការ GIZ លោកស្រី Kavitha Panicker អ្នកគ្រប់គ្រង​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា និង​លោកស្រី ហ៊ុន ស្រីមុំ សាស្ត្រាចារ្យ​ផ្នែក​វិស្វកម្ម និង​បច្ចេកវិទ្យា​ចំណីអាហារ​មកពី​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។

​លោក Frank Jutke ប្រធាន​ក្រុម​ផ្នែក​អាស៊ាន​នៃ​អង្គការ GIZ បាន​មានប្រសាសន៍ថា​៖ «​វិធីសាស្ត្រ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់​និស្សិត​ចំពោះ​សេដ្ឋកិច្ច​បៃតង និង​គោល​គំនិត​ចំពោះ​និរន្ត​ភាព​សេដ្ឋកិច្ច​បង្ហាញ​ពី​សក្តានុពល​នៃ​ផលប៉ះពាល់​លើ​ពិភព​ពិត​។​

​តាមរយៈ​ការរួមបញ្ចូល​គំនិត​ទាំងនេះ ទៅក្នុង​គម្រោង និង​គំនិត​អាជីវកម្ម និ​សិ​ត្យ​ទាំងអស់ មិន​ត្រឹមតែ​ជំរុញ​ឱ្យគេ​បាន​សិក្សា​រៀនសូត្រ​បន្ថែម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បណ្តុះ​ស្មារតី​ពួកគេ​ឱ្យ​ចេះ​ដឹកនាំ​ការងារ​នេះ​ឆ្ពោះទៅកាន់​អនាគត​ប្រកបដោយ​និរន្តរភាព និង​កំណើនសេដ្ឋកិច្ច​ក្នុងប្រទេស​កម្ពុជា​ភាព​ថែមទៀត​»​។​

​លោកស្រី Anne de Graaf នាយក​កិច្ចការ​សាជីវកម្ម​នៃ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​មានប្រសាសន៍ថា​៖ «​យើង​ពិតជា​មានការ​រំភើបចិត្ត និង​កោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​ភាព​ច្នៃប្រឌិត និង​ការខិតខំ​ប្រឹងប្រែង​បង្ហាញ​របស់​និ​សិ​ត្យ​ទាំងអស់​។ ការខិតខំ​ប្រឹងប្រែង និង​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់​ពួកគេ ឆ្លុះបញ្ចាំង​ពី​អនាគត​ដ៏​ភ្លឺស្វាង​នៃ​ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​នៅ​កម្ពុជា​។ យើង​ពិតជា​រំភើប ចំពោះ​សក្តានុពល​នៃ​អ្នកដឹកនាំ​ជំនាន់​ក្រោយនេះ​ណាស់​។​

​កម្មវិធី Sustainathon មិន​ត្រឹមតែ​ជាការ​ប្រកួតប្រជែង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​វេទិកា​សម្រាប់​ការចូលរួម​ជាមួយ​អ្នក​ច្នៃប្រឌិត​នាពេល​អនាគត និង​អ្នកដឹកនាំ​ជាមួយ​ដៃគូ​ឧស្សាហកម្ម​សំខាន់ៗ​។ យើង​ជឿជាក់ថា មានតែ​ការធ្វើការងារ​ជារួម​គ្នា​តែប៉ុណ្ណោះ ​ទើប​យើង​អាចបង្កើត​ផល​វិជ្ជមាន និង​តម្លៃ​សម្រាប់​អ្នកប្រើប្រាស់ សហគមន៍ និង​ពិភពលោក​របស់​យើង​»​។​

​លោកស្រី Kavitha Panicker អ្នកគ្រប់គ្រង​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​មានប្រសាសន៍​បន្ថែមថា​៖ «​ក្រុមសិស្ស​និស្សិត​ទាំងអស់ បានធ្វើឱ្យ​យើង​ចាប់អារម្មណ៍​ជាមួយនឹង​ឆន្ទៈ និង​ការសហការ​គ្នា​របស់​ពួកគេ​។ កម្មវិធី Sustainathon ឆ្នាំនេះ​បាន​បំផុសគំនិត​អ្នកចូលរួម​ឱ្យ​បង្កើន​ការបង្កើត និង​ភាព​ច្នៃប្រឌិត ហើយ​ធានាថា ដំណោះស្រាយ​ដែល​បានស្នើ​ឡើង​របស់​ពួកគេ​ត្រូវបាន​រចនា​ឡើង ដើម្បី​ប្រើប្រាស់​ឡើងវិញ​បានយូរ​តាម​ដែល​អាចធ្វើ​ទៅបាន​ក្នុង​គោលបំណង កាត់បន្ថយ​កាកសំណល់ និង​កាត់បន្ថយ​ការប្រើប្រាស់​ធនធាន​។ យើង​ជឿថា អ្នក​គ្រប់គ្នា​ដែល​បាន​ចូលរួម​គឺជា​អ្នកឈ្នះ ហើយ​យើង​ទន្ទឹងរង់ចាំ​កម្មវិធី HEINEKEN Sustainathon បន្តបន្ទាប់​ទៀត​»​។​

​សម្រាប់​ព័ត៌មាន​បន្ថែម អំពី HEINEKEN Sustainathon សូម​តាមដាន​គេហទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា (https://www.facebook. com/HEINEKENCambodia) និង​ដៃគូ​យុទ្ធសាស្ត្រ​របស់​កម្មវិធី HEINEKEN Sustainathon អង្គការ GIZ Cambodia (https://www.facebook.com/gizcambodia)​។

​អំពី​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា​: ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ជា​ក្រុមហ៊ុនផលិតស្រាបៀរ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ដែល​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៤​។ ជំរុញ​ដោយ​គោលបំណង​បង្កើត​ភាពសប្បាយ​រីករាយ​រួមគ្នា ក្រុមហ៊ុន​បង្កើត​បទពិសោធ​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ពិសារ និង​អតិថិជន ដែល​ត្រូវការ​ស្រា​បៀរ​ម៉ាក​យីហោ​អន្តរជាតិ​គុណភាព​ខ្ពស់ ដូចជា​ស្រា​បៀរ Heineken© ស្រា​បៀរ Tiger ស្រា​បៀរ ABC ស្រា​បៀរ Anchor និង​ស្រា​បៀរ Gold Crown​។

​ជាមួយនឹង​ការ​គ្របដណ្តប់​នៅ​ទូទាំងប្រទេស និង​ដោយមាន​រោងចក្រ​បច្ចេកវិទ្យា​ទំនើប​ស្ថិតនៅ​រាជធានី​ភ្នំពេញ ក្រុមហ៊ុន​មាន​បុគ្គលិក ៧០០ នាក់ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​កម្ពុជា​ចំនួន ១២០.០០០* នាក់​នៅ​ទូទាំង​ចង្វាក់​ផលិតកម្ម​របស់ខ្លួន​។ ប្តេជ្ញា​ចំពោះ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​កម្ពុជា ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មានបំណង «​ធ្វើឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​» ជាមួយនឹង​ការ​ផ្តោតលើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការទទួលខុសត្រូវ​ដែល​ស្ថិតនៅលើ​ដំណើរ​ឆ្ពោះទៅកាន់​ពិភពលោក​ដែលមាន​អ​ព្យា​ក្រិត​កាបូន កាន់តែ​ស្មើភាព និង​កាន់​តែមាន​សុខភាព​ល្អ​។ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKEN​ដែលជា​ក្រុមហ៊ុនផលិតស្រាបៀរ​លំដាប់​ថ្នាក់​ពិភពលោក​។​

​ប្រភព​៖ ការលក់​ផ្ទៃក្នុង​ឆ្នាំ ២០២២, ការសិក្សា​អំពី​ផលប៉ះពាល់​សេដ្ឋកិច្ច​ឆ្នាំ ២០២០ ទិន្នន័យ​ពី​រាជរដ្ឋាភិបាល​កាលពី​ឆ្នាំ ២០១៩ 

​អំពី​អង្គការ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​អាល្លឺម៉ង់​កម្ពុជា (GIZ Cambodia):

​អង្គការ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​អាឡឺម៉ង់ បាន​នឹង​កំពុងធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា​តាំង​នាម​ឱ្យ​ក្រសួង​សហ ព័ន្ធ​អាល្លឺម៉ង់​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច (BMZ) ចាប់តាំងពី​ឆ្នាំ ១៩៩៤ ។ កាលពី​ឆ្នាំ ២០០១ ការិយាល័យ GIZ អចិន្ត្រៃយ៍​ត្រូវបាន​បើក​នៅក្នុង​ទីក្រុង​ភ្នំពេញ​។ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ព្រះរាជាណាចក្រ​កម្ពុជា គឺជា​ប្រទេស​ដៃគូ​ដ៏​សំខាន់​មួយ​របស់​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​អាល្លឺម៉ង់​។

​សកម្មភាព​កិច្ចសហប្រតិបត្តិការ ត្រូវបាន​ដឹកនាំ​ដោយ​គោលដៅ​អភិវឌ្ឍន៍​ប្រកប ដោយ​ចីរភាព (SDGs) ដែល​បាន​ព្រមព្រៀង​ជា​សាកល យុទ្ធសាស្ត្រ​មន្ទីរ​បញ្ច​កោណ​កម្ពុជា និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​៕​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម