កីឡា
លោក Felix ប្រាប់ថា ទម្រង់លេងឈ្នះម៉ុងហ្គោលីតាមក្បួនចង់បាន
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិម៉ុងហ្គោលី ដោយលទ្ធផល ២-០ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ យប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
លទ្ធផលជ័យជម្នះបានធ្វើឲ្យលោក Félix Dalmás គ្រូបង្វឹកជម្រើសជាតិកម្ពុជាសប្បាយចិត្ត និងមានមោទនភាពចំពោះអ្វីដែលកីឡាករកម្ពុជាបង្ហាញខ្លួនលើទីលាន។
ក្រោយចប់ការប្រកួត លោក Félix Dalmás ៖«យើងបានព្យាករហើយថា ការប្រកួតនេះតឹងតែងខ្លាំង ហើយភ្លៀងរឹតតែធ្វើឲ្យការប្រកួតកាន់តែលំបាក។ ជាពិសេសកីឡាករម៉ុងហ្គោលីមានកាយសម្បទាធំខ្ពស់។ យ៉ាងណា ខ្ញុំសប្បាយចិត្តដែលបានឃើញក្រុមបានព្យាយាមលេងតាមអ្វីដែលយើងចង់ធ្វើ។ គ្រប់កីឡាករទាំងអស់ព្យាយាមលេង ទោះស្ថិតក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ ដែលបានធ្វើឲ្យយើងមានមោទនភាព។ ពួកគេលេងដោយឆន្ទៈ ស្មារតីជាក្រុម និងលេងដើម្បីអ្នកគាំទ្រពិតជាអស្ចារ្យខ្លាំងណាស់។ ដូច្នេះហើយបានជាខ្ញុំសប្បាយចិត្តចំពោះអ្វីដែលយើងបានបង្ហាញនៅលើទីលាន។ ទោះបីជាគេមានមាឌធំ យើងមានមាឌតូច តែយើងមានឆន្ទៈប្រយុទ្ធ»។
«អ្វីដែលខ្ញុំចង់និយាយជាពិសេសទៀតនោះគឺអរគុណអ្នកគាំទ្រ។ ទោះបីជាមេឃភ្លៀងយ៉ាងណា ពួកគាត់តស៊ូទស្សនាទាំងសើមជោកជាំបានធ្វើឲ្យខ្ញុំព្រឺសម្បុរ បន្តស្រែក បន្តហ៊ោគាំទ្រ ហើយនឹកឃើញកាលខ្ញុំនៅពីកុមារភាពពេលទៅមើលជាមួយគ្រួសារ»។ លោកបានអរគុណដល់អ្នកគាំទ្រ។
លោក Félix Dalmás បានបន្ថែមថា ការរកបាន២គ្រាប់នៅវគ្គទី១មិនមែនដោយសារតែមានអំណោយផលពីការភ្លៀងធ្លាក់ទេ។ ផ្ទុយទៅវិញ ភ្លៀងធ្លាក់បានធ្វើឲ្យការលេងកាន់តែពិបាកខ្លាំង។ អ្វីដែលធ្វើឲ្យក្រុមទទួលបានជ័យជម្នះគឺកើតចេញពីឆន្ទៈលេងរបស់កីឡាករទាំងអស់គ្នា។
ក្រុមជម្រើសជាតិកម្ពុជានឹងធ្វើដំណើរទៅប្រទេសម៉ុងហ្គោលីទាំងយប់នេះតែម្តងដើម្បីប្រកួតមិត្តភាពលើកទី២ជាមួយម៉ុងហ្គោលី៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច