ព័ត៌មានជាតិ
កម្ពុជា-បេឡារុស ឯកភាពរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ នៅភ្នំពេញ ក្នុងឆ្នាំនេះ
ក្រសួងការបរទេសកម្ពុជា និងបេឡារុស បានឯកភាពគ្នារៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ នៅរាជធានីភ្នំពេញ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ។
ការឯកភាពគ្នានេះ ធ្វើឡើងតាមរយៈជំនួបរវាងលោក ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និង លោក Uladzimir Baravikou ឯកអគ្គរដ្ឋទូតបេឡារុសប្រចាំកម្ពុជា នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងការបរទេសកម្ពុជា។
លោក ឃួន ផុនរតនៈ និងលោក Uladzimir Baravikou បានពិភាក្សាគ្នាប្រកបដោយផ្លែផ្កាអំពីទំនាក់ទំនងការទូតដ៏មានសក្តានុពលរវាងប្រទេសទាំងពីរ កម្ពុជា និងបេឡារុស។ មន្ត្រីជាន់ខ្ពស់ទាំងពីរ បានឯកភាពឱ្យមានការរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ រវាងក្រសួងការបរទេសទាំងពីរ នៅក្នុងត្រីមាសទីបី ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។
កិច្ចពិគ្រោះយោបល់នេះ ជាវេទិកាដ៏មានសារៈសំខាន់មួយសម្រាប់ពិភាក្សារកដំណោះស្រាយបញ្ហាទ្វេភាគីសំខាន់ៗ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធលើបញ្ហាតំបន់ និងពិភពលោក ដែលជាផលប្រយោជន៍ទៅវិញទៅមក។ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់ និងផលប្រយោជន៍រួមផងដែរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ