Connect with us

ព័ត៌មានជាតិ

ក្រសួងការងារដាក់ចេញនូវអនុសាសន៍កំណែទម្រង់​មុតស្រួច៥ចំណុច ស្តីពីពលករទេសន្តរប្រវេសន៍

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវអនុសាសន៍កំណែទម្រង់មុតស្រួចចំនួន៥ចំណុច ស្តីពីពលករទេសន្តរប្រវេសន៍ ដើម្បីបង្ហាញពីតម្លាភាព និងប្រសិទ្ធភាពក្នុងការធានាប្រយោជន៍ជាអតិ​បរ​មា​ជូនទេសន្តរប្រវេសករ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទី១ ការលុបអាជ្ញាបណ្ណទីភ្នាក់ងារឯកជនដែលមិនមានសកម្មភាព ទី២. មិនអនុញ្ញាតឱ្យទីភ្នាក់ងារឯកជនមានសិទ្ធិបញ្ជូនពលករដោយគ្មានដៃគូនៅប្រទេសទទួលជាដាច់ខាត ទី៣. ក្រសួងនឹងវាយតម្លៃក្រុមហ៊ុនទីភ្នាក់ងារជាប្រចាំឆ្នាំដោយក្រុមហ៊ុនដែលទទួលបានចំណាត់ថ្នាក់លេខ១ នឹងទទួលបានការលើកទឹកចិត្ត ដោយឡែកក្រុមហ៊ុនដែលជាប់ចំណាត់មិនល្អ(លេខ៣) នឹងត្រូវផ្សព្វផ្សាយឱ្យមហាជនបានដឹង ទី៤ ការដាក់ឱ្យដំណើការប្រព័ន្ធតាមដានព័ត៌មាន(Tracking System) ដើម្បីឱ្យពលករទាំងអស់អាចតាមដានឯកសារបានដោយខ្លួនឯងព្រោះពលករម្នាក់មានលេខកូដមួយ និង QR Code មួយ ហើយក៏នឹងដឹងអំពីព័ត៌មាននៃក្រុមហ៊ុនបញ្ជូនខ្លួនផងដែរ និងទី៥ ក្រសួងបានសម្រួលជាមួយធនាគារដើម្បីឱ្យពលករទទួលបានកម្ចីក្នុងអត្រាការប្រាក់មិនលើសពី១០%ក្នុងមួយឆ្នាំក្នុងពេលដ៏ខ្លីខាងមុខនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

សហជីព និង​កម្មករ​និយោជិត​នៅ​កម្ពុជា រំភើប​យ៉ាង​ខ្លាំង ក្រោយពី​កម្ពុជា​បំបែក​ឯតទគ្គកម្ម «​ការតាំង​បង្ហាញ​រថយន្ត​ទំនើប​ច្រើនជាងគេ​បំផុត​លើ​ពិភពលោក​»

សន្តិសុខសង្គម៣៤ នាទី មុន

រដ្ឋបាល​ជលផលខេត្ត​ក្រចេះ បង្ក្រាបឧបករណ៍​ឆក់​ត្រី​ និង​ទូក​ម៉ាស៊ីន​មួយ​គ្រឿង​ ខណៈ​ជនសង្ស័យ​រត់គេចខ្លួន​បាត់

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

​ព្យុះ​ Helene ទំនង​រុញ​ប្រ​ជាប្រិយភាព​​លោកស្រី ហារីស​​ខ្ពស់​ជាង​​លោក​ដូ ណាល់ត្រាំ​

ជីវិតកម្សាន្ដ១ ម៉ោង មុន

មាស សុខសោភា​ ប្រាថ្នាចង់ឱ្យ«ទិវាកម្ពុជា» ក្លាយជាប្រពៃណីប្រចាំឆ្នាំនៅក្រៅប្រទេស និងធ្វើច្រើនកន្លែង

សេដ្ឋកិច្ច១ ម៉ោង មុន

គម្រោងថាមពលអគ្គិសនីដើរដោយខ្យល់ អានុភាព ៩០០ មេហ្គាវ៉ាត់ នឹងមានវត្តមាននៅ​ខេត្ត​មណ្ឌលគិរី

Sokha Hotels

ព័ត៌មានពេញនិយម