សន្តិសុខសង្គម
ឆេះទីតាំងស្តុកប្រេងខ្មៅ នៅបាត់ដំបង ខាតបង់ទឹកប្រាក់ជាង ៦ ពាន់ដុល្លារ
ទីតាំងស្តុកប្រេងខ្មៅដ៏ធំមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះស្ទើរទាំងស្រុង ក្រោយពីម្ចាស់បានអះអាងថា ទំនងជាឆ្លងចរន្តអគ្គិសនី ទើបបណ្ដាលឱ្យមានផ្កាភ្លើងឆាប់ចេះឡើងបែបនេះ។
ហេតុការណ៍ដែលបង្កឱ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ៥ ល្ងាច ស្ថិតនៅចំនុចឡឥដ្ឋអភិវឌ្ឍន៍ ក្នុងក្រុមទី០៤ ភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
បើតាមប្រភពនៅជុំវិញទីតាំងកើតហេតុបាននិយាយថា នៅល្ងាចនោះគឺមានផ្សែងខ្មួលខ្មាញ់ឡើងទៅលើ និងចាប់ផ្ដើមមានអណ្ដើកភ្លើងឆាប់ឆេះឡើងយ៉ាងលឿនបំផុត ទើបមានការភ្ញាក់ផ្អើល ព្រមទាំងបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីបញ្ជូនរថយន្តពន្លត់អគ្គីភ័យជួយអន្តរាគមន៍។
ករណីអគ្គិភ័យនេះ បណ្តាលឱ្យឆេះធុងស្តុបប្រេងខ្មៅ និងរោងដែកប្រក់ស័ង្កសីមួយខ្នង ទំហំ ៣០ ម៉ែត្រ គុណ ៤០ ម៉ែត្រ របស់ម្ចាស់ឈ្មោះ ទៀ ហ៊នី ភេទប្រុស អាយុ ៥១ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ។
សមត្ថកិច្ចមូលដ្ឋានបានអះអាងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ សមត្ថកិច្ចស្រុកគាស់ក្រឡ និងសមត្ថកិច្ចស្រុកមោងឫស្សី បានបញ្ជូនរថយន្តពន្លត់អគ្គីភ័យមកភ្លាមៗដើម្បីជួយអន្តរាគមន៍។ ក្រោយពីទប់ស្កាត់បានហើយ ពិនិត្យឃើញថាសម្ភារខូចខាតរួមមាន៖ ឆេះរោងដែកប្រក់ស័ង្កសី ១ខ្នង ឆេះប្រេងខ្មៅ អស់ ១ធុង។
សរុបគិតជាទឹកប្រាក់ អស់ប្រហែល ៦ ០០០ ដុល្លា (ប្រាំមួយពាន់ដុល្លា)។ ដោយមូលហេតុ ឆ្លងចរន្តអគ្គិសនី ករណីនេះពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?